backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

សាឡាដមានប៉ុន្មាន​ប្រភេទ និង​មានសារធាតុចិញ្ចឹមអ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 13, 2022

សាឡាដមានប៉ុន្មាន​ប្រភេទ និង​មានសារធាតុចិញ្ចឹមអ្វីខ្លះ?

សាឡាដមានច្រើនប្រភេទ ហើយមានរសជាតិ រូបរាង កម្រិតស្រួយ និងសារធាតុ​ចិញ្ចឹម​ខុសៗគ្នា។ តើសាឡាដនៅទីផ្សារយើងមានប៉ុន្មានប្រភេទ ហើយមាន​ប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព?

សាឡាដមានច្រើនប្រភេទ តែសាឡាដដែលពេញនិយមនៅទីផ្សារយើងមាន ៥ ប្រភេទ​គឺ៖

១. សាឡាដស្លឹក

សាឡាត់ស្លឹកដុះជាគុម្ភ និងមានស្លឹកលាចេញពីគ្នា ហើយស្លឹកអាចក្រាស់ ស្តើង ឬរួញ និងមានពណ៌បៃតង ឬបៃតងលាយក្រហម ហើយមានរសជាតិស្រាល ឬហឹរតិចៗ។

សាឡាដស្លឹក

២. សាឡាដរ៉ូម៉ែន

សាឡាដរ៉ូម៉ែនក៏ដុះជាគុម្ភដែរ មានស្លឹកវែងៗរាងក្តោបចូលគ្នា។ ស្លឹកស្រទាប់​​ខាងក្រៅ​មានពណ៌បៃតង ឯស្លឹកស្រទាប់ខាងក្នុងមានពណ៌បៃតង​លាយស។ សាឡាដរ៉ូម៉ែន​ស្រួយ និង​មាន​រសជាតិ​ផ្អែម​ស្រទន់ ។

៣. សាឡាដទឹកកក

សាឡាដទឹកកកមានរូបរាងស្រដៀងស្ពៃក្តោប រឹង ស្រួយជាងសាឡាដរ៉ូម៉ែន និងមាន​ជាតិ​ទឹកច្រើន។

៤. សាឡាដអាហ្គូឡា (Arugula)

សាឡាដអាហ្គូឡា ឬសាឡាដរ៉ូកែតមានរសជាតិហិរតិចៗ។ យើងឧស្សាហ៍ឃើញ​សាឡាដ​នេះនៅក្នុង​ម្ហូប​អ៊ីតាលី និងនៅលើភីហ្សា។

សាឡាដអាហ្គូឡា (Arugula)

៥. សាឡាដអែនដាយ (Endive)

សាឡាដអែនដាយ ឬសាឡាដ Frisée ដុះជាគុម្ភមានស្លឹកវែងតូចៗ រាងក្រញាញ់ អាច​មាន​រ​សជាតិល្វីងបន្តិច ហើយជាទូទៅយើងប្រើតុបតែង​លើម្ហូប។

សាឡាដអែនដាយ (Endive) ឬសាឡាដ Frisée

ចង់គណនា BMI ចុចទីនេះ!

សាឡាដជាបន្លែដែលមានកាឡូរីទាប និងផ្ទុកទៅដោយសារធាតុចិញ្ចឹមដូចជា៖

  • ជាតិសរសៃ ជួយសម្រួលដល់ការបន្ទោរបង់ និងជួយកាត់បន្ថយល្បឿន​បំប្លែងអាហារដែលធ្វើឱ្យយើងឆ្អែតបានយូរ។
  • វីតាមីន A៖ ជាសាធាតុប្រឆាំងអុកស៊ីតកម្មដែលល្អចំពោះសុខភាពស្បែក និងភ្នែក​របស់​យើង ហើយអាចជួយការពារយើងពីជំងឺមហារីកសួត និងមាត់ធ្មេញទៀតផង។
  • វីតាមីន-K៖ មាននាទីជួយបង្កើនម៉ាសឆ្អឹង​ដោយជួយជំរុញសកម្មភាព​បំប្លែង​កាល់ស្យូម​នៅក្នុងកោសិកាឆ្អឹង។ ម្យ៉ាងទៀត វីតាមីន-K មាននាទីជួយឱ្យឈាមយើងឆាប់កក ពេល​​មានរបួសហូរឈាម និងទប់ស្កាត់​ការខូចសរសៃប្រសាទ​នៅក្នុងខួរក្បាល​ដែល​បង្ក​ឱ្យយើងមានជំងឺចាស់វង្វេង។
  • កាល់ស្យូម ជួយឱ្យឆ្អឹងរឹងមាំ មានសុខភាពល្អ និងការពារយើងពីជំងឺពុកឆ្អឹង។
  • ហ្វូឡាត (​វីតាមីន B9)៖ មាននាទីជួយកាត់បន្ថយសម្ពាធឈាម​ដែលអាចកាត់បន្ថយ​ជំងឺ​សរសៃឈាមបេះដូង និងដាច់សរសៃ​ឈាម​ខួរក្បាល ព្រមទាំងជួយទប់ស្កាត់​ពិការភាព​ពីកំណើតរបស់ទារកក្នុងផ្ទៃដូចជា ជំងឺឆ្អឹងកងខ្នងបិទមិនជិត ឬខ្សោយប្រាជ្ញាជាដើម។
  • វីតាមីន C៖ ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងប្រព័ន្ធ​ភាពសុំា និង​ជួយ​កម្ចាត់​រ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ និងប្រឆាំងនឹងការរលាកក្នុងរាងកាយយើង។ វីតាមីន C ក៏ជួយឱ្យស្បែកស្អាត និងមានសុខភាពល្អដែរ។
  • ប៉ូតាស្យូម៖ គឺជាសមាសធាតុសំខាន់របស់សារធាតុរាវក្នុងកោសិកា និងរាងកាយ​ដែល​ជួយ​គ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធ​ឈាម។
  • ទង់ដែង៖ រាងកាយយើងត្រូវការទង់ដែងដើម្បីផលិតកោសិកា​ឈាម​​ក្រហម។
  • ជាតិដែក៖ មានសារៈសំខាន់ក្នុងការបង្កើតកោសិកាឈាមក្រហម និងការពារយើង​ពី​ជំងឺ​ស្លេកស្លាំងដោយសារកង្វះជាតិដែក ។

សាឡាត់ទឹកកកមានសារធាតុចិញ្ចឹមតិចជាងគេក្នុងចំណោមសាឡាដទាំងអស់។ សាឡាដ​ដែលមានស្លឹកពណ៌បៃតងកាន់តែចាស់កាន់តែមានសារធាតុចិញ្ចឹមច្រើន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 13, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម