តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចង់​ស្រក​គីឡូ ដាច់​ខាត​ត្រូវ​ដឹងរបៀបញ៉ាំទាំងនេះសិន

ចង់​ស្រក​គីឡូ ដាច់​ខាត​ត្រូវ​ដឹងរបៀបញ៉ាំទាំងនេះសិន

ចង់​សម្រក​គីឡូ “Hello គ្រូពេទ្យ” មាន​វិធីសាស្ត្រ អាច​ជួយ​បាន ដោយ​គ្រាន់តែអនុវត្ត​តាម​ការ​ណែនាំ​ទាំងនេះ។

១- កុំបោះបង់អាហារពេលព្រឹក

សម្រក​គីឡូ​ដោយ​ផាសុកភាព ហាម​ដាច់​ខាត ​កុំ​អត់​អាហារ​ពេល​ព្រឹក ព្រោះធ្វើ​ឲ្យយើង​កាន់​តែ​ឃ្លាន ​ញ៉ាំ​កាន់​តែ​ច្រើន​។ ញ៉ាំគ្រាប់​ធញ្ញជាតិ​សុទ្ធ​ ផ្លែ​ឈើ និង​ទឹក​ដោះ​គោ​គ្មាន​ជាតិ​ខ្លាញ់ (ទឹកដោះ​គោ​សម្រក​ទម្ងន់) ជា​ជម្រើស​ល្អ​សម្រាប់​អាហារ​ព្រឹក​។

២- ហាមញ៉ាំពេលយប់

​មិន​ត្រូវ​ញ៉ាំ​អាហារ​ ឬ​របស់ពេល​យប់ បន្ទាប់ពីបាយ​ល្ងាចទេ។ តែ​បើ​ចង់​ញ៉ាំ​​​ គួរ​ញ៉ាំតែ​ក្តៅ​ ឬយ៉ាអួរមួយ​កំប៉ុង​ក៏​បាន។ ពេលដុសធ្មេញរួច មិនគួរញុំាអីទៀតទេ ហើយ​អាហារ​សម្រន់​​ពេល​យប់អាចធ្វើឲ្យ​ឡើង​គីឡូ​លឿន​បំផុត។

៣- រើសភេសជ្ជៈមានកាឡូរីត្រឹមត្រូវ

ញ៉ាំ​ភេសជ្ជៈ​ផ្អែមៗ ស្រា​ក្រហម ឬស្រាក្រឡុកច្រើន​ពេក​ ក៏ធ្វើឲ្យខូចរាងដែរ។ បើ​យើង​ស្រេក​ខ្លាំង​ ទឹក​ធម្មតា​ជា​ជម្រើស​ល្អ​បំផុត ទឹក​លាយ​ក្រូច​ឆ្មារ​បន្តិច ទឹក​ដោះ​គោ​គ្មាន​ជាតិ​ខ្លាញ់ ឬ​ជាតិ​ខ្លាញ់​ទាប ទឹក​ផ្លែ​ឈើ​ស្រស់ ក៏​ល្អ​ដែរ។ ពេល​ឃ្លាន​នៅ​ចន្លោះ​ពេល​ធម្មតា គួរ​ញ៉ាំ​ទឹក​បន្លែដែលមាន​ជីវ​ជាតិ និង​មាន​កាឡូរី​ទាប។

៤- ញ៉ាំផ្លែឈើឲ្យច្រើន

ដើម្បី​សម្រក​ទម្ងន់​តាម​​ធម្មជាតិ ​មិន​ថា​ប្រុស​ ឬ​ស្រីទេ ក្នុង​របប​អាហារ​ គួរ​ញុំាបន្លែ​ ផ្លែ​ឈើ​ឲ្យ​ច្រើន​ជាង​សាច់ ព្រោះ​អាច​ផ្តល់វីតាមីន ជាតិរ៉ែ សារធាតុ​បំប៉ន ជាតិ​សរសៃជំនួស​កាឡូរី។

៥- ជ្រើសយកគ្រាប់ធញ្ញជាតិ

ធញ្ញជាតិ​ចម្រាញ់​ហើយ ​ដូចជា នំបុ័ង​ពណ៌ស នំខេក នំឃុកគី វាមិនមែន​ជា​ជម្រើស​ល្អ​សម្រាប់​សម្រក​ទម្ងន់ទេ។ ញ៉ាំ​នំបុ័ង​ផលិត​ពី​ស្រូវ​សាលី និង​នំ​ចម្រាញ់​ពី​បន្លែ ព្រោះ​អាច​ផ្គត់ផ្គង់​ជាតិ​សរសៃ​ចាំបាច់ និង​ជួយ​ឲ្យឆាប់​ឆ្អែត។

៦- គ្រប់គ្រងបរិយាកាសជុំវិញខ្លួន

គួរ​ធ្វើ​ឲ្យ​ផ្ទះ​បាយក្លាយ​ជា​កន្លែង​ពោរ​ពេញ​ដោយ​អាហារ​សុខភាព ហើយ​មាន​កម្មវិធីជប់​លៀង ត្រូវ​ចាំ​ថា​ គួរ​ញ៉ាំ​តែ​អាហារ​សម្រន់​ដែលជួយ​ឲ្យមាន​សុខភាព​ល្អ ឬ​ញ៉ាំ​ទឹក​មួយ​កែវ​ធំ​ជា​មុនសិន ចាំញុំាអាហារ​ទាំង​នោះ​តាម​ក្រោយ។ សម្រាប់​អាហារប៊ូហ្វេ ជ្រើស​រើស​ម្ហូប​ណា​ល្អ​សម្រាប់​​សុខភាព​បាន​ហើយ។

៧- បន្ថយរបបអាហារ

កាត់​បន្ថយ​ចំណែក​អាហារ​ពី ១០-២០% ជា​វិធី​អាច​បញ្ចុះ​ទម្ងន់​ជោគជ័យ​ដូច​គ្នា។ ​ម្ហូប​នៅ​តាម​ភោជនីយដ្ឋាន ឬ​នៅ​ផ្ទះ ធម្មតា​ លើស​ចំណែក​ដែលរាង​កាយ​យើង​ត្រូវ​ការ បើ​អ៊ីចឹង​ ​យើង​អាច​គ្រប់គ្រង​របប​អាហារ​ដោយ​ប្រើ​តែ​ចាន​តូចៗបាន​ហើយ។

កំពូលអត្ថ​​ប្រយោជន៍​សុខភាពី ការរត់

៨- បញ្ចេញកម្លាំងឲ្យច្រើន

វិធី​មាន​ប្រសិទ្ធ​ភាព​បំផុត​ដើម្បី​បញ្ចុះ​គីឡូ​ដោយ​មិន​ចាំ​បាច់​តម​អាហារ គឺ​ដើរឲ្យ​ច្រើន​ជាង​មុនប្រហែល ១០.០០០ ជំហាន​ក្នុង​មួយ​ថ្ងៃ អាច​ប្រើ​ឧបករណ៍​វាស់​ចម្ងាយ​ផ្លូវ​រំឭក និង​ជំរុញ​ទឹក​ចិត្ត​យើង។

៩- ប្រូតេអ៊ីគ្រប់គ្រាន់ក្នុងអាហារ

ញ៉ាំ​អាហារ​តិចៗ បូក​ជា​មួ​យអាហារ​សម្រន់ រៀង​រាល់ ៣-៤ ម៉ោង​ម្តង និង​បន្ថែម​ប្រូតេអ៊ីន (សាច់) មាន​ជាតិ​ខ្លាញ់​ទាប អាច​ជួយ​រក្សា​កម្រិត​ឈាមឲ្យ​មាន​លំនឹង ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ។ ​យើង​អាច​សាកល្បង​ញ៉ាំយ៉ាអួរដែលមាន​ជាតិ​ស្ករ​តិច គ្រាប់​ធញ្ញជាតិ​មួយ​ចាន​តូច បឺរ​ដំណាប់​ណ្តែក (Peanut butter) ស៊ុត សណ្តែក ឬ​សាច់​គ្មានខ្លាញ់។

១០- វិធីងាយៗផ្សេងទៀត

ដើម្បី​ស្រក​ទម្ងន់​តាម​ធម្មជាតិ ហាម​ញ៉ាំ​អាហារ​មាន​ខ្លាញ់​ច្រើន ​ដូច​ជា ម៉ាយូណេស គ្រីម ឬ​ដំឡូង​បារាំង​ស។ ​ជម្រើស​ផ្សេង​ដើម្បី​សម្រក​ទម្ងន់ មាន ដំឡូង​បារាំង​ដុត (មិន​លាយ ឬ​ប្រលាក់​គ្រឿង) ទឹក​ដោះ​គោ​ស្រស់​គ្មាន​ខ្លាញ់។ ត្រូវចាំ ការបញ្ចុះ​ទម្ងន់​ ត្រូវ​ធ្វើ​សន្សឹមៗ និង​ច្បាស់​លាស់។

health-tool-icon

រង្វាស់ចង្វាក់បេះដូង

លោកអ្នក​អាច​គណនាដឹងពី​ "អត្រាបេះដូងលោតពេលសម្រាក" ធម្មតា និង​អតិបរមា ​ទៅ​តាម​កម្រិត​អាយុ របៀប​ហាត់ប្រាណ​ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​អាច​ជះឥទ្ធិពលដល់​ ចង្វាក់បេះដូងលោត។

ប្រុស

ស្រី

អ្នក​ពិនិត្យ​ឲ្យ​អ្នក​ណាដែរ?

អត្រាបេះដូងលោតពេលសម្រាក របស់អ្នក​ចំនួន​ប៉ុន្មានដែរ? (ដង/នាទី)

60

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

10 Ways to Lose Weight Without Dieting. http://www.webmd.com/diet/features/10-ways-to-lose-weight-without-dieting Accessed November 31, 2016

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Khlaut Rithy កែសម្រួល​ចុងក្រោយ 27/02/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត