backup og meta

ផឹក​ទឹក​គ្រប់​គ្រាន់ ជា​ផ្នែក​មួយ​ជួយ​ឲ្យ​យើង​ស្រកគីឡូ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 21, 2020

    ផឹក​ទឹក​គ្រប់​គ្រាន់ ជា​ផ្នែក​មួយ​ជួយ​ឲ្យ​យើង​ស្រកគីឡូ​

    ពេល​និយាយ​ដល់​រឿង​សម្រក​គីឡូ គ្នា​យើង​ច្បាស់​ជា​គិត​ដល់​អាហារ​ណា​ត្រូវ​ញ៉ាំ គួរញ៉ាំ​ប៉ុន្មាន និង​អាហារ​ណាខ្លះ​មិន​គូរ​ញ៉ាំ​មិន​ខាន ហើយ​គ្នា​យើង​ភាគច្រើន​ប្រ​ហែល​ជាមិន​បាន​គិត​ដល់​ទឹក​នោះ​ទេ។

    គ្នា​យើង​ធ្លាប់​ដឹង​ទេ​ថា​ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លូន​ឲ្យ​បាន​គ្រប់គ្រាន់​គឺ​ជា​ផ្នែក​សំខាន់​មួយ​ដែរ​ក្នុង​ផែន​ការ​សម្រក​គីឡូ​របស់​យើង​គ្រប់​គ្នា។

    ទឹក​គឺ​គ្មាន​ផ្ទុក​កាឡូរី​នោះ​ទេ តែ​​ទឹកបែរជា​​​ជួយ​យើង​ដុត​បំផ្លាញ​កាឡូរី​ទៅ​វិញ និង​ប្រហែល​ជា​អាច​ជួយ​​កុំ​ឲ្យ​យើង​ឃ្លាន​ខ្លាំង ឬ​ញ៉ាំអាហារ​ច្រើន​​ផង​ដែរ​បើ​យើង​ផឹក​ទឹក​មុន​ពេល​ញ៉ាំ​អាហារ។​ គុណ​ប្រ​យោជន៍​របស់​ទឹក​គឺមាន​ច្រើន​ជាង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ដែល​យើង​កំពុង​ផឹក​ផង​។​

    ដូច​បាន​និយាយ​អ៊ីចឹង​ការ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​ត្រឹម​ត្រូវ​គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​សម្រក​ទម្ងន់ ហើយ​កាន់​តែ​ពិសេស​ថែម​ទៀត​បើយើង​អាច​រក្សា​កម្រិត​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ជា​​ប្រយោជន៍​​ក្នុង​ការ​សម្រក​ទម្ងន់។​

    ជា​មធ្យម​យើង​គួរ​ផឹក​ទឹក​ឲ្យ​បាន​ចន្លោះ​ពី​២ទៅ​២,៥លីត្រក្នុង​មួយ​ថ្ងៃ ដើម្បី​កុំ​ឲ្យ​បាត់​បង់​ជាតិ​ទឹក​ក្នុង​ខ្លួន។​ ការ​បាត់​បង់​ជាតិ​ទឹកនឹង​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង និង​វិល​មុខ នាំឲ្យ​ថាមពល​ក្នុង​រាងកាយ​ធ្លាក់​ចុះ។​ ការ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់​នឹង​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​ថាមពល ផ្ដោត​អារម្មណ៍​បាន​ល្អ និង​មាន​អារម្មណ៍​ល្អ​ទៀត​ផង។

    និយាយ​ដល់​រឿង​សម្រក​ទម្ងន់​វិញ ទឹក​ជា​ធាតុ​មួយ​សំខាន់​មិន​អាច​ខ្វះ​បាន​បើ​យើងចង់​ឲ្យ​គីឡូ​ស្រក ព្រោះ​ថា​ទឹក​ជួយ​ឲ្យ​ពោះ​វៀន​មាន​សុខ​ភាព​ល្អ។​ ទឹក​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ពី​រាង​កាយ​បាន​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព ព្រម​ទាំង​អាច​នាំ​ជាតិ​ពុល​ចេញពី​រាង​កាយ​យើង​​ផង​ដែរ​។

    ការ​ផឹក​ទឹក​គ្រប់​គ្រាន់​ក៏​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​មេតាប៉ូលិស និង​សម្អាត​កាក​សំណល់​ផ្សេង​ៗ​ចេញ​ពី​​រាង​កាយ​។ បន្ថែម​ពី​នេះ ទឹក​ក៏​ជួយ​កុំ​ឲ្យ​យើង​ឃ្លាន​អាហារ​ខ្លាំង​ពេក និង​មាន​អារម្មណ៍​ឆាប់​ឆ្អែត​ទៀត​ផង ​បើ​យើង​ញ៉ាំ​ទឹក​មួយ​កែវ​មុន​ញ៉ាំ​អាហារ ដែល​នេះ​ជា​ការល្អ​ជួយ​យើង​កុំ​ឲ្យ​នាំ​យក​កាឡូរី​ចូល​ខ្លួន​ច្រើន​ពេក។

    ជំនួស​ឲ្យ​ការ​ផឹក​ទឹកក្រូច ឬ​ភេសជ្ជៈ​ផ្អែម​ផ្សេង​ទៀត យើង​គួរ​ផឹក​ទឹក​វិញ។ មួយ​វិញ​ទៀត យើង​ក៏​អាច​ទទួល​បាន​ជាតិ​ទឹក​ពី​បន្លែ ផ្លែឈើ និង​ទឹក​តែ​ផង​ដែរ។ យ៉ាងណា គ្នា​យើង​ត្រូវ​ចាំ​ថា​​ការ​ផឹកទឹក​គ្រប់​គ្រាន់​តែ​មួយ​មុខ​មិន​អាច​ជួយ​ឲ្យ​គ្នា​យើង​ស្រក​គីឡូដូចការ​រំពឹង​ទុក​ទេ គឺត្រូវ​តែ​អនុវត្ត​វិធី​ផ្សេងៗ​ទៀត​ដូច​គ្នា គ្រាន់​តែ​ថា​ទឹក គឺជា​ផ្នែក​សំខាន់​មួយ​ក្នុង​ដំណើរ​ការ​សម្រក​គីឡួ​របស់​យើង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម