ការឆ្លងមេរោគផ្លូវដង្ហើមមួយចំនួនដូចជាជំងឺផ្ដាសាយ ក៏អាចវិវត្តទៅជាការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាល់ ដូចជាជំងឺរលាកសួតដែរ។

សញ្ញាព្រមាននៃការឆ្លងមេរោគផ្លូវដង្ហើម
ជាក់ស្ដែង ការឆ្លងមេរោគផ្លូវដង្ហើមអាចប៉ះពាល់ដល់មនុស្សគ្រប់គ្នាតាមរបៀបផ្សេងៗគ្នា។ រោគសញ្ញាមួយចំនួនអាចមានសភាពស្រាល ខណៈពេលដែលរោគសញ្ញាផ្សេងទៀតមានលក្ខណៈធ្ងន់ធ្ងរដែលត្រូវការការព្យាបាលជាបន្ទាន់។ រោគសញ្ញាទូទៅនៃការឆ្លងមេរោគផ្លូវដង្ហើម រួមមាន៖
- ក្អកស្លេះ ឬក្អកស្ងួត
- តឹងចម្រុះ ឬតឹងទ្រូង
- ហៀរសំបោរ
- អស់កម្លាំង
- ឈឺចាប់រាងកាយ
- គ្រុនក្ដៅកម្រិតទាប
- ឈឺបំពង់ក
ការឆ្លងមេរោគផ្លូវដង្ហើមអាចស្រដៀងនឹងជំងឺផ្ដាសាយនៅដំណាក់កាលដំបូងក៏ពិតមែន ប៉ុន្តែរោគសញ្ញាទាំងនេះ អាចវិវត្តយ៉ាងឆាប់រហ័សទៅជាស្ថានភាពធ្ងន់ធ្ងរ ជាពិសេសចំពោះអ្នកដែលមានហានិភ័យខ្ពស់។
ផលវិបាកមួយចំនួន ដែលយើងគួរប្រុងប្រយ័ត្ន
- ឈឺទ្រូង និងតឹងទ្រូង
- ពិបាកដកដង្ហើម
- គ្រុនក្ដៅខ្លាំង រហូតដល់៣៩អង្សាសេ។