តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
រួមភេទ អាចជួយសុខភាព កាត់បន្ថយស្ត្រេស ធ្វើឲ្យមានអារម្មណ៍ល្អ។ ប៉ុន្តែ បើរួមភេទលើសកម្រិត ល្អ ឬប៉ះពាល់? “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម។
១- រួមភេទច្រើនពេក ខ្លាំងពេក អាចធ្វើឲ្យគាំងបេះដូង បើយើងមានបញ្ហាបេះដូង
យើងអាចរួមភេទមិនជាញឹកញាប់ក៏ពិតមែន ប៉ុន្តែ អ្នកខ្លះអាចនឹងមានបញ្ហាឈឺបេះដូង អំឡុងពេលរួមភេទ។ មនុស្សភាគច្រើនសកម្មរួមភេទ ក៏អាចល្អសម្រាប់បេះដូង ប៉ុន្តែអ្នកធ្លាប់មានជំងឺបេះដូងវិញ គួរប្រយ័ត្នប្រយែង ប្រយ័ត្នគាំងបេះដូង ព្រោះអារម្មណ៍រំជើបរំជួល ឬហត់ខ្លាំង។
២- នឿយហត់ដោយសារការរួមភេទច្រើនហួសហេតុពេក
រួមភេទច្រើនពេក អាចធ្វើឲ្យប៉ះពាល់ដល់ជីវិត រួមមានទាំងការងារ និងសុខភាព ខណៈគ្នាយើងមួយចំនួន មិនសូវយកចិត្តទុកដាក់បញ្ហានេះ។ ពេលយើងអស់កម្លាំងខ្លាំង នឹងពិបាកធ្វើការឲ្យបានល្អ ពិបាកសម្រេចការងារអ្វីដែលចាំបាច់ ឬបន្ទាន់សម្រាប់ក្រុមហ៊ុនជាដើម។ រួមភេទច្រើនដងក្នុងមួយថ្ងៃ មិនត្រឹមតែធ្វើឲ្យមានបញ្ហាទាំងនេះទេ ក៏អាចប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែងផងដែរ។ នៅពេលកំពុងរួមភេទ អ័រម៉ូន Norepinephrine, Epinephrine និង Cortisol នឹងធ្វើឲ្យបេះដូងលោតលឿន បញ្ចេញជាតិស្ករមួយចំនួនចូលក្នុងប្រព័ន្ធឈាម ដែលទាំងនេះធ្វើឲ្យយើងបញ្ចេញថាមពលយ៉ាងច្រើន ជាពិសេសពេលរួមភេទច្រើនដងពេកក្នុងមួយថ្ងៃ។
៣- រួមភេទច្រើនអាចធ្វើឲ្យទំពែក
ការរួមភេទច្រើននឹងធ្វើឲ្យកម្រិតអ័រម៉ូន Dihydrotestosterone (DHT) ក្នុងរាងកាយកើនឡើង ហើយអ័រម៉ូននេះ ជាហេតុធ្វើឲ្យប្រុសៗជ្រុះសក់ទាំងវ័យក្មេង។
៤- ឈឺចាប់ និងហើមប្រដាប់ភេទ ទាំងប្រុសៗ ទាំងស្រីៗ
ស្រីៗងាយមានអារម្មណ៍ឈឺចាប់ បន្ទាប់ពីរួមភេទរួច ដោយសារការរលាត់ស្បែកទ្វារមាស ការកកិតនៅជញ្ជាំងទ្វារមាសពេលរួមភេទ។ ដូចនេះ សកម្មភាពរួមភេទចូលទ្វារមាស ដោយប្រើកម្លាំងខ្លាំង អាចធ្វើឲ្យទាំងសងខាងឈឺចាប់។ ក្នុងសភាពដូចនេះ យើងអាចជួយឲ្យដៃគូ ដោយប្រើវិធីរួមភេទផ្សេងវិញ ដោយមិនចាំបាច់បង្ខំរួមភេទតាមទ្វារមាស។
៥- ខូចសរសៃប្រសាទដោយសាររួមភេទខ្លាំងៗ
សរសៃប្រសាទ អាចនឹងរងរបួស នៅពេលយើងរួមភេទខ្លាំងពេក។ ដូចនេះ យកល្អគួរសម្រាកខ្លះ ឬអាចរួមភេទនៅពេលក្រោយទៀត ចៀសវាងការភ្ញោចកន្លែងដដែលៗច្រើនពេក ប្រសិនបើអាច។
អត្ថបទពាក់ព័ន្ធ៖
៦- ឈឺសាច់ដុំបន្ទាប់ពីរួមភេទខ្លាំងពេក
សកម្មភាពរួមភេទខ្លាំងពេក ស្រដៀងនឹងការធ្វើសកម្មភាពខ្លាំងៗផ្សេងទៀតដែរ វានឹងធ្វើឲ្យសាច់ដុំតឹងខ្លាំង។ គ្នាយើង ពិសេសប្រុសៗ គួរតែសម្រាកខ្លះ កុំទាន់រួមភេទ ដើម្បីឲ្យជាសះស្បើយពេញលេញសិន។ ម៉្យាងវិញទៀត យើងអាចជ្រើសរើសយកក្បាច់រួមភេទណា សាច់ដុំមិនសូវរងសម្ពាធខ្លាំង ក៏បាន។
៧- រួមភេទខ្លាំងៗ ឬញឹកញាប់ពេក អាចធ្វើឲ្យបាក់លិង្គ
ថ្វីបើវាលិង្គប្រុសៗមិនងាយបាក់ក៏ពិតមែន តែអ្វីសំខាន់បំផុតត្រូវដឹងថា លិង្គមនុស្សប្រុសក៏អាចដាច់របួស (Penile rupture) គ្រប់ពេល។ ប្រហែលជាឮសំឡេងប្លែកមួយ បន្ទាប់មកលិង្គយើង ក៏មិនឡើងរឹងទៀត (Erection loss)។ ហើយបញ្ហានេះ នឹងធ្វើឲ្យគល់លិង្គ ឬពងស្វាសឡើងហើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនឡើយ៕
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
15 negative effects of too much sex. http://www.newhealthadvisor.com/Effect-of-Too-Much-Sex.html Accessed 9 February, 2017