home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រឿង​សំខាន់​ស្រីៗ​ត្រូវ​ដឹង​ ក្រោយ​លេប​ថ្នាំ​រំលូត​កូន

រឿង​សំខាន់​ស្រីៗ​ត្រូវ​ដឹង​ ក្រោយ​លេប​ថ្នាំ​រំលូត​កូន

រំលូតកូន ​ជារឿងឈឺចាប់បំផុតសម្រាប់ស្រីៗយើងដែលគ្មានជម្រើស ក្រៅពីត្រូវបង្ខំចិត្តធ្វើ​បែប​នេះ ទោះបីមាន​ការ​ប៉ះទង្គិចផ្លូវ​កាយ និងផ្លូវចិត្តជាខ្លាំង។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីវិធីថែទាំសុខភាព ក្រោយលេបថ្នាំរំលូតកូនឲ្យស្រីៗបានដឹង។

១- អាការៈ ក្រោយលេប​ថ្នាំរំលូតកូន

ក្រោយលេបថ្នាំរំលូត អាការៈមានគភ៌អាចបន្តមានរយៈពេល ១ សប្តាហ៍ ឬអាចយូរជាងនេះ បន្ទាប់មក គ្រប់យ៉ាងនឹងត្រឡប់​មក​ធម្មតា​វិញ។ ស្រីៗយើងអាចនឹងធ្លាក់ឈាមតាមទ្វារមាសតិចតួច ក្នុងរយៈពេល ២-៣ សប្តាហ៍ដំបូង

ចៀសវាងផឹកស្រា ប្រើគ្រឿង​ញៀន​ផ្សេងៗ លើកធ្ងន់ៗ ព្រោះកត្តាទាំងនេះអាចបង្កឲ្យធ្លាក់ឈាម និងអាការៈផ្សេងទៀតកាន់តែធ្ងន់ធ្ងរ។ ត្រូវប្រញាប់ទៅពេទ្យ បើមានឈាមកធ្លាក់ជោកសម្លីច្រើនបន្ទះត្រឹម ១ ម៉ោង និងលើស ៣ ម៉ោង។

អាការៈស្រៀវសុដន់អាចនឹងកើតមានផងដែរ ចៀសវាងច្របាច់ ម៉ាស្សា ឬក៏ចុចលើសុដន់។ អាចសាកល្បងពាក់អាវទ្រនាប់ផ្តល់ផាសុកភាព ស្អំទឹកកក ១០-២០ នាទី ២-៣ ដងក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយអាការៈស្រៀវ។ មួយទៀត មុនសម្រេចចិត្តចូលធ្វើការវិញ ត្រូវប្រាកដថាសុខភាពយើងត្រឡប់មកល្អដូចដើម។

រំលូតកូន ជាបទពិសោធជូរចត់ចំពោះស្រីៗ។ បើយើងកំពុងតែជួបរឿងបែបនេះ កុំស្ទាក់ស្ទើរស្វែងរកជំនួយ ព្រោះមានមនុស្សជាច្រើនចាំជួយយើង។

២- អារម្មណ៍ ក្រោយលេបថ្នាំរំលូតកូន

អារម្មណ៍មិនមានការបែងចែកខុស ឬត្រូវនោះទេ ជាពិសេសក្រោយពេលដែលជួបប្រទះនឹងរឿងបែបនេះ មិនថាយើងរឹងមាំប៉ុណ្ណាទេ ជៀសមិនផុតពីសម្ពាធផ្លូវចិត្ត។ គ្នាយើងខ្លះអាចនឹងមានអារម្មណខឹងខ្លួនឯង ឬក៏អាចមានអារម្មណ៍បាត់បង់អ្វីម្យ៉ាង ពេលខ្លះមានអារម្មណ៍ថាខុស ពេលខ្លះក៏ធូរស្បើយ និងសោកសៅជាដើម។

ថ្នាំរំលូតកូន

៣- ជំនួយស្មារតី ក្រោយ​លេប​ថ្នាំ​រំលូត​កូន

ស្រីៗយើងមួយចំនួនអាចយកឈ្នះអារម្មណ៍បាត់បង់ ឬសោកសៅបានយ៉ាងលឿន ដោយមិនត្រូវការជំនួយអ្វីទាំងអស់ ប៉ុន្តែមួយចំនួនទៀតអាចត្រូវការជំនួយដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាកនេះ។ បើអារម្មណ៍មិនល្អ នាំឲ្យយើងគេងមិនលក់ ឬក៏ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ដូច្នេះយើងគួរបើកចិត្តទទួលយកជំនួយពីអ្នកដទៃ។

អាចសាកល្បងនិយាយជាមួយមនុស្សទីស្រលាញ់ ឬមនុស្សជឿទុកចិត្ត បង្ហាញអារម្មណ៍ឲ្យគេដឹង។ អាចស្វែងរកជំនួយពីគ្រូពេទ្យ ឬអ្នកឯកទេសផ្លូវចិត្តជាដើម។ លាក់អារម្មណ៍តែម្នាក់ឯង អាចធ្វើឲ្យយើងកាន់តែសោកសៅ និងប្រឈមនឹង​ហានិភ័យ​ផ្សេងៗ។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Caring For Yourself After an Abortion. http://teenhealthsource.com/pregnancy/abortion/ Accessed February 27, 2017

AFTERCARE INSTRUCTIONS: Medication Abortion. https://cwhccolorado.com/services/medication-abortion/aftercare-medication-abortion/ Accessed February 27, 2017

Tips to speed recovery after abortion. https://www.mariestopes.org.uk/women/abortion/abortion-aftercare/tips-speed-recovery-after-abortion Accessed February 27, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Sao Solynet កែសម្រួល​ចុងក្រោយ 16/02/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត