មានស្ត្រីមួយចំនួនព្រោះតែមានកូនដោយគ្មានគម្រោង ទើបសម្រេចចិត្តរំលូតកូន ហើយក្នុងចំណោមវិធីរំលូត ការប្រើថ្នាំលេបជាវិធីមួយដែលពេញនិយមជាងគេ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មានស្ត្រីមួយចំនួនព្រោះតែមានកូនដោយគ្មានគម្រោង ទើបសម្រេចចិត្តរំលូតកូន ហើយក្នុងចំណោមវិធីរំលូត ការប្រើថ្នាំលេបជាវិធីមួយដែលពេញនិយមជាងគេ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន ណែនាំឲ្យស្ត្រីដែលមានកូន ហើយមិនចង់រក្សាទុក ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញទាំងអស់គ្នា ព្រោះបើសម្រេចចិត្តធ្វើអ្វីមួយ ដោយគ្មានការពិគ្រោះ ឬការណែនាំពីអ្នកជំនាញជាមុន មានគ្រោះថ្នាក់ចំពោះយើងទៅវិញ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ការប្រើថ្នាំរំលូតកូនដោយខ្លួនឯង អាចជួបផលលំបាកដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ វេជ្ជបណ្ឌិតបានបន្ថែមទៀតថា អ្នកដែលប្រើថ្នាំរំលូតខ្លួនឯងមិនដឹងពីវិធីប្រើ និងរយៈពេលប្រើប្រាស់ ដោយកូនត្រូវតូចជាង ៩ សប្ដាហ៍។ មួយវិញទៀត យើងមិនអាចប្រើថ្នាំនេះបាននៅពេលណា សង្ស័យថាមានកូនក្រៅស្បូន មានបញ្ហាកំណកឈាម ឬប្រតិកម្មជាមួយថ្នាំជាដើម មួយវិញទៀតមិនគួរប្រើប្រាស់ថ្នាំនេះញឹកញាប់ពេកទេ។
គុណវិបត្តិនៃការប្រើលេបថ្នាំរំលូតកូន
– ធ្លាក់ឈាមខ្លាំង
– ឆ្លងរោគ
– រំលូតមិនជោគជ័យ នាំឲ្យផ្ដល់កំណើតមិនគ្រប់លក្ខណៈ។
សម្រាប់ស្រ្តីដែលមានបញ្ហាទាំងប៉ុន្មានដូចខាងក្រោម មានគ្រោះថ្នាក់ខ្លាំង ប្រសិនបើលេបថ្នាំរំលូតដោយខ្លួនឯង៖
– ស្ត្រីកំពុងប្រើថ្នាំ corticosteroids
– ស្ត្រីដែលមានភាពស្លេកស្លាំង
– ស្ត្រីមានជំងឺហឺត។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕