តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗគួរតែស្វែងយល់ពីថ្នាំរំលូតកូនសិន មុននឹងសម្រេចចិត្តជ្រើសវិធីនេះ

    ស្រីៗគួរតែស្វែងយល់ពីថ្នាំរំលូតកូនសិន មុននឹងសម្រេចចិត្តជ្រើសវិធីនេះ

    មាន​ស្ត្រី​មួយ​ចំនួន​ព្រោះតែ​មាន​កូន​ដោយ​គ្មាន​គម្រោង ទើប​សម្រេច​ចិត្ត​រំលូត​កូន ហើយក្នុងចំណោមវិធី​រំលូត ការ​ប្រើ​ថ្នាំលេប​ជា​វិធី​មួយ​ដែល​ពេញ​និយម​ជាង​គេ។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន ណែនាំ​ឲ្យ​ស្ត្រី​ដែល​មាន​កូន ហើយ​មិន​ចង់​រក្សា​ទុក ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទាំងអស់​គ្នា ព្រោះ​បើ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ដោយ​គ្មាន​ការ​ពិគ្រោះ ឬ​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ជាមុន​ មាន​គ្រោះថ្នាក់​ចំពោះ​យើង​ទៅ​វិញ។

    លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ទៀត​ថា ការ​ប្រើ​ថ្នាំ​រំលូត​កូន​ដោយ​ខ្លួនឯង អាច​ជួប​ផល​លំបាក​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា អ្នក​ដែល​ប្រើ​ថ្នាំ​រំលូត​ខ្លួនឯង​មិន​ដឹង​ពី​វិធី​ប្រើ និង​រយៈពេល​ប្រើប្រាស់ ដោយ​កូន​ត្រូវ​តូច​ជាង ៩ សប្ដាហ៍។ មួយ​វិញ​ទៀត យើង​មិន​អាច​ប្រើ​ថ្នាំ​នេះ​បាន​នៅ​ពេល​ណា សង្ស័យ​ថា​មាន​កូន​ក្រៅ​ស្បូន មាន​បញ្ហា​កំណក​ឈាម ឬ​ប្រតិកម្ម​ជាមួយ​ថ្នាំ​ជាដើម មួយវិញទៀតមិនគួរប្រើប្រាស់ថ្នាំនេះញឹកញាប់ពេកទេ។

    ​គុណវិបត្តិនៃការប្រើលេបថ្នាំរំលូតកូន

    – ធ្លាក់​ឈាម​ខ្លាំង
    – ឆ្លង​រោគ
    – រំលូត​មិន​ជោគ​ជ័យ នាំឲ្យ​ផ្ដល់​កំណើត​មិន​គ្រប់​លក្ខណៈ។

    សម្រាប់​ស្រ្តី​ដែល​មាន​បញ្ហា​ទាំង​ប៉ុន្មាន​ដូច​ខាងក្រោម មាន​គ្រោះថ្នាក់​ខ្លាំង ប្រសិនបើ​លេប​ថ្នាំ​រំលូត​ដោយ​ខ្លួនឯង៖

    – ស្ត្រី​កំពុង​ប្រើ​ថ្នាំ corticosteroids
    – ស្ត្រី​ដែល​មាន​ភាព​ស្លេកស្លាំង
    – ស្ត្រី​មាន​ជំងឺហឺត។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 04/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: