backup og meta

ទឹកនោមផ្អែម អាចបង្កបញ្ហាដល់សុខភាពទ្វារមាស ដោះស្រាយតាមវិធីទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 31, 2023

    ទឹកនោមផ្អែម អាចបង្កបញ្ហាដល់សុខភាពទ្វារមាស ដោះស្រាយតាមវិធីទាំងនេះ

    ការ​ថែទាំ​សុខភាព​ទ្វារ​មាស​ មាន​សារៈសំខាន់​ណាស់​ចំពោះ​ស្រី​ៗ​គ្នា​យើង​ ជា​ពិសេស​ អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ជាក់ស្តែង ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្ក​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​ទាំង​ការ​កើន​ឡើង​​ផលវិបាក​​ចំពោះ​សុខភាព​ទ្វារ​មាស។ ប៉ុន្តែ មាន​គ្នា​យើង​ភាគ​ច្រើន​​ នៅ​​មិន​ទាន់​បាន​ដឹង​ច្បាស់​ពី​ទំនាក់ទំនង​រវាង​ជំងឺ​ទឹក​នោម​ផ្អែម​ និង​សុខភាព​ទ្វារ​មាស​នៅ​ឡើយ។

    បញ្ហា​សុខភាព​ទ្វារ​មាស​ទូទៅ​ចំពោះ​ស្ត្រី​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម

    ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ធ្វើ​ឲ្យ​មាន​ការ​រំញោច​ដល់​​​ទ្វារមាស ដោយ​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​​តាម​រយៈ​ការ​រួម​ភេទ​។ លើស​ពី​នេះ ជំងឺ​ទឹក​នោម​ផ្អែម អាច​បណ្តាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នូវ​ចំណង់​ផ្លូវភេទ​ចំពោះ​ស្ត្រី។ ម្យ៉ាង​វិញ​ទៀត ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារ​មាស និង​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​ប្រភេទ​ផ្សេង​ទៀត ក៏​អាច​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ស្ត្រី​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទំនង​ជា​ប្រឈម​នឹង​បញ្ហា​​ស្ងួត​ទ្វារ​មាស ដែល​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​អំឡុង​ពេល​រួម​ភេទ ក៏​ដូចជា​ការ​មក​រដូវ​ច្រើន​ជ្រុល។

    គន្លឹះ​ថែទាំ​សុខភាព​ទ្វារ​មាស​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម

    ១. ពិនិត្យ​សុខភាព​ជា​ទៀងទាត់

    ​​​ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ គឺ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​​គ្នា​យើង​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ ក្រៅ​ពី​ធ្វើ​តេស្ដ​ជាតិ​​ស្ករ​ក្នុង​ឈាម​ យើង​ក៏​គប្បី​ពិគ្រោះ​សុខភាព​ទ្វារ​មាស​ ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​អាច​រក​ឃើញ​រោគសញ្ញា​ដំបូង​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ផ្សេង​ៗ។

    ២. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ

    ភាគ​ច្រើន​ ស្រី​ៗ​យើង​តែងតែ​មិន​សូវ​ញ៉ាំ​ទឹក​ច្រើន​ ដោយ​សារ​តែ​ខ្លាច​​នោម​ញឹកញាប់​ ដែល​បណ្តាល​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម។ កត្តា​នេះ ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ទ្វារ​មាស និង​ស្បែក​ដូច​គ្នា។ ដូច្នេះ យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​រម្អិល​ធម្មជាតិ​នៃ​រាងកាយ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្ងួត​ទ្វារ​មាស។

    ៣. ថែទាំ​អនាម័យ​ទ្វារ​មាស

    ទន្ទឹម​នឹង​នេះ យើង​គួរ​ថែទាំ​បរិវេណ​ទ្វារ​មាស​ឲ្យ​បាន​ស្ងួត និង​ស្អាត​ល្អ។ ជាក់ស្តែង បាក់តេរី និង​ផ្សិត​​លូតលាស់​កាន់​តែ​ច្រើន​ នៅ​ពេល​មាន​សំណើម។ ហេតុ​នេះ​ហើយ យើង​គួរ​ប្រើ​ទឹក​អនាម័យ​ដែល​គ្មាន​ជាតិ​កាត់​ ឬ​សារធាតុ​បន្ថែម​ក្លិន​ ដើម្បី​សម្អាត​បរិវេណ​ទ្វារ​មាស​ផ្នែក​ខាង​ក្រៅ ក៏​ដូចជា​ជូត​សម្អាត​ទ្វារ​មាស​ឲ្យ​ស្ងួត​ ក្រោយ​ពេល​នោម​រួច។

    បញ្ហាទ្វារមាស​

    ៤. ជ្រើសរើស​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​

    ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​ អាច​ជួយ​ឲ្យ​ខ្យល់​ចេញ​ចូល​បាន​ល្អ ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​លូតលាស់​នៃ​ពពួក​ផ្សិត ឬ​បាក់តេរី។ សំខាន់​ជាង​នេះ​ទៅ​ទៀត យើង​គួរ​ជៀសវាង​ស្លៀក​ខោ​ទ្រនាប់​យូរ​ជាង​១៦​ម៉ោង​។

    ៥. ជូត​សម្អាត​ពី​ផ្នែក​ខាង​មុខ​ទៅ​ក្រោយ

    បន្ទាប់​ពី​នោម​រួច យើង​គួរ​ជូត​សម្អាត​ទ្វារ​មាស​ដោយ​ប្រើ​ក្រដាស​អនាម័យ​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ។ ធ្វើ​បែប​នេះ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​​ចម្លង​បាក់តេរី​ពី​រន្ធ​គូទ ទៅ​កាន់​តំបន់​ពិសេស។ មួយ​វិញ​ទៀត យើង​គួរ​តែ​លាង​សម្អាត​ដៃ​ ក្រោយ​ពេល​សម្អាត​ទ្វារ​មាស​រួច ទើប​ជា​ការ​ប្រសើរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 31, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម