តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ខូឡាជេន​ជួយ​​ឲ្យស្បែក​ក្មេងជាងវ័យ និង​គ្មានស្នាមជ្រីវជ្រួញ​

    ខូឡាជេន​ជួយ​​ឲ្យស្បែក​ក្មេងជាងវ័យ និង​គ្មានស្នាមជ្រីវជ្រួញ​

    គ្នា​យើង​​ភាគ​ច្រើន​ប្រាកដ​ជា​ដឹង​ហើយ​ថា​ខូឡាជេនគឺ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ការ​វិវឌ្ឍ​របស់​ស្បែក។ មនុស្ស​យើងគ្រប់​គ្នា​សុទ្ធ​តែ​ចង់​មាន​ស្បែក​ដែល​មើល​ទៅ​ក្មេង​ជាង​វ័យ។ អ៊ីចឹង​ខូឡាជេន​ជួយ​ពួក​យើង​ដោយ​របៀប​ម៉េច​ទៅ? បើ​ចង់​ដឹង​​ច្បាស់​គួរ​តែ​យល់​អំពី​មុខងារ​របស់​ខូឡាជេន​ដើម្បី​ដឹង​ពី​វិធី​ដែល​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។ ការ​ណ៍​ដែល​មាន​ខូឡាជេន​មាន​សុខភាព​ល្អ​កាន់​តែ​ច្រើន​នោះ​ស្បែក​ក៏​កាន់​តែ​មាន​សុខភាព​ល្អតាមហ្នឹង​ដែរ​។

    តើ​ខូឡាជេនមាន​មុខងារ​​អ្វី​ក្នុង​រចនា​សម្ព័ន្ធ​ស្បែក?

    ខូឡាជេន​គឺ​ជា​ប្រូតេអ៊ីន​ដែល​មាន​ចំនួន​២៥%​នៃ​ចំនួន​ប្រូតេអ៊ីន​សរុប​ក្នុង​រាងកាយ​របស់មនុស្សយើង​។ ខូឡាជេន​មាន​មុខងារ​បឋម​គឺ​ភ្ជាប់​ជាលិកា​ក្នុង​រាងកាយ​ចូល​គ្នា។​ សរសៃ​ខូឡាជេននៅ​ក្នុង​ស្បែក​មាន​សភាព​ធូរ​រលុង​ដើម្បី​ជួយ​ក្នុង​ការ​បង្កើន​ភាព​រលាស់​នៃ​ស្បែក។

    ខូឡាជេនរបស់​ស្បែក​ដែល​ល្អ​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​រលាស់​ល្អ គ្មាន​ស្បែក​យារ​ធ្លាក់​ក្រោយ​ពេល​ស្រក​ទម្ងន់​ គ្មាន​ស្នាម​ជ្រីវជ្រួញ​នៅ​ពេល​យើង​ធ្វើ​ចលនា​ចុះ​ឡើងៗ​ គ្មាន​ការ​គាំង​មុខ​មួយ​ចំហៀង ​និង​គ្មាន​ស្លាក​ស្នាម​ក្រោយ​ត្រូវ​របួស។ បន្ថែម​ពី​នេះ​ទៀត​ខូឡាជេន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ទាំង​សុខភាព​រាង​កាយ​និង​សម្រស់។

    បច្ចុប្បន្នជាមួយ​នឹង​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ដ៏​ជឿនលឿន​មនុស្ស​យើង​បាន​រក​ឃើញ​ថាពី​សារសំខាន់​ដែលខូឡាជេន​អាច​ផ្ដល់​ឲ្យ​ស្បែក។ សារធាតុ​នេះ​គឺ​ជា​កូន​សោ​សម្រាប់​ទ្រទ្រង់​រចនា​សម្ព័ន្ធ​ស្បែក​ជាមួយ​នឹង​បណ្ដាញ​សរសៃ​ដែល​ផ្ដល់​ឲ្យ​នូវ​គ្រោង​សម្រាប់​ការ​លូតលាស់​នៃ​កោសិកា​ និង​សរសៃ​ឈាម។

    តើ​ទំនាក់ទំនង​រវាង​ខូឡាជេន​និង​ស្បែក​​​មាន​ល្ខណៈ​យ៉ាង​ដូច​ម្ដេច?

    • បំបាត់​ស្នាម​ជ្រីវជ្រួញ

    ផលិតផល​ធម្មជាតិ​នៃ​ខូឡាជេន​នឹង​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ។ បន្ថែម​ពី​នេះ​ទៀត​ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ ផ្សែង​ពុល​និង​ការ​ថែ​ទាំ​ស្បែក​មិន​បាន​ល្អ​អាច​ជះ​ឥទ្ធិពល​ក្នុង​ការ​ទទួលបានខូឡាជេន។ ខូឡាជេនត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ស្រទាប់​ខាង​ក្រោម​នៃ​ស្បែក​ដែល​មាន​ឈ្មោះ​ថា dermis។ ការ​ទទួលទាន​អាហារ​បំប៉ន​ខូឡាជេន​អាច​ជួយ​ស្រទាប់​ស្បែក​dermis​ រក្សា​ភាព​តឹង​ណែន​និង​ភាព​រលាស់​សម្រាប់​ស្បែក​ស្អាត​ឥត​ខ្ចោះ។

    • បង្កើន​ភាព​ក្មេង​ជាង​វ័យ​លើ​ស្បែក

    សម្បុរ​ស្បែក​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ភាព​ក្មេង​ជាង​វ័យ​លើ​ស្បែក។ ទោះ​យ៉ាង​ណា​ក៏​ដោយ​សម្បុរ​ស្បែកអាច​មាន​ការ​ពិបាក​ក្នុង​ការ​រក្សា​ថែ​ទាំ​ស្រប​ពេល​ដែល​កម្រិត​ខូឡាជេន​ចាប់​ផ្ដើម​ធ្លាក់​ចុះ។ នៅ​ពេល​ដែល​យើង​មាន​វ័យកាន់តែចាស់​ ​ឬ​ស្បែក​របស់យើង​មិន​បាន​ការពារ​ពី​ព្រះ​អាទិត្យ​ ស្បែក​នឹង​ក្លាយ​ទៅ​ជា​គ្រើម​និង​យារ​ធ្លាក់។ ការ​រក្សា​ថែ​ទាំ​កម្រិត​ផលិត​ខូឡាជេន​អាច​ជួយ​រក្សា​សរសៃ​ឈាម​ឲ្យ​រួម​តូច ​និង​មិន​ធ្វើ​ឲ្យ​ឃើញ​សរសៃ​អាកទែ​ក្រោម​ស្បែក ​និង​ជួយ​ឲ្យ​យើង​រក្សា​ភាព​ក្មេង​ជាង​វ័យ។

    • ពង្រាប​ស្លាកស្នាម

    ការ​កើត​មាន​ស្លាកស្នាម​គឺ​ជា​ការ​ដែល​រាងកាយ​ឆ្លើយ​តប​ទៅ​នឹង​របួស​ ឬ​បញ្ហា​ខ្លះ​ទៀត​ដូចជា​មុន។ ស្លាកស្នាម​ភាគ​ច្រើន​កកើត​ពី​ខូឡាជេន។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ខូឡាជេន​នៅ​ក្នុង​ស្លាកស្នាម​ជួនកាល​មាន​សភាព​រឹង ​និង​មិន​សូវ​រលាស់​ជាង​ជាលិកា​ធម្មតា។លើស​ពី​នេះ​ទៅ​ទៀត​ស្នាម​មុន​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ធ្លាក់​សម្រស់​បាន​ផង​ដែរ។ នៅ​ពេល​ដែល​មាន​ស្លាកស្នាម​យើង​អាច​ទទួលទាន​អាហារ​បំប៉នខូឡាជេន​ដើម្បី​ជួយ​ជួសជុល​ស្បែក​ដែល​ខូចខាត។ សារធាតុ​អាមីណូ​អាស៊ីតដែល​មាន​នៅ​ក្នុង​ខូឡាជេន​អាច​ជួយ​កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ។ យោង​ទៅ​តាម​ការ​សិក្សា​ការ​ប្រើប្រាស់​ខូឡាជេន​​ជួយ​ឲ្យ​មាន​ការ​កកើត​ជាលិកា​ដែល​មាន​សុខភាព​ល្អ​ និង​ជួយ​ពន្លឿន​ក្នុង​ដំណាក់​កាល​សះស្បើយ។

    ស្នាមជ្រួញ១

    តើ​ធ្វើ​ដូច​ម្ដេច​ទើប​បង្កើត​បាន​ខូឡាជេន​តាម​បែប​ធម្មជាតិ?

    យោង​តាម​ការ​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​ កង្វះ​ខូឡាជេន​ជួនកាល​ធ្វើ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​លើ​ការ​ជា​សះស្បើយ​នៃ​ដំបៅ​រលាក​អញ្ចាញ​ធ្មេញ​ និង​ស្បែក​ឆាប់​ចាស់។ ការញ៉ាំ​​អាហារ​បំប៉ន​វីតាមីន​C​ និង​ការ​ជ្រើសរើស​អាហារ​បាន​ម៉ត់ចត់​យើង​​អាច​បង្កើន​ផលិតកម្មខូឡាជេន​ធ្វើ​ឲ្យ​សុខភាព​រាងកាយ និង​ស្បែក​មាន​ភាព​ប្រសើរ​ឡើង​ ។ វីតាមីន​C​មាន​ផ្ទុក​នៅ​ក្នុង​ផ្លែ​ឈើ ​បន្លែ​និង​អាហារ​សរីរាង្គ។

    គុណ​សម្បត្តិ​របស់​ខូឡាជេន​​ក្នុង​រាងកាយ​គឺ​ពិត​ជា​មិន​អាច​ប្រកែក​បាន​ ដែល​ប្រយោជន៍​ភាគ​ច្រើន​បាន​ទៅ​លើ​ស្បែក​គួរ​ឲ្យ​កត់​សម្គាល់។ យើង​មិន​អាច​គេច​ពី​ដំណាក់​កាល​នៃ​ភាព​ចាស់​បាន​ទេ​ប៉ុន្តែយើងអាច​ធ្វើ​ឲ្យ​សុខភាព​ប្រសើរ​ឡើង​និង​មាន​ស្បែក​ស្អាត​ដោយ​ការ​ទទួលទាន​អាហារ​បំប៉ន​ខូឡាជេន។

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    BOOST COLLAGEN & IMPROVE SKIN

    https://organicbeautyandskin.com/collagen-skin-care/

    20 Ways to Preserve — and Boost — Collagen in Your Face

    https://www.everydayhealth.com/skin-beauty/ways-to-preserve-and-boost-collagen-in-your-face/

    How to Increase Collagen, According to Experts

    https://www.byrdie.com/how-to-increase-collagen-5116878

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 21/10/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: