brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

លេបថ្នាំ Gluta ឲ្យស្បែកស អាចប៉ះពាល់ដល់ក្រពះពោះវៀនអត់?

មិន​ថា នារីៗ ឬបុរសៗ​ទេ សម័យ​នេះ គឺ​ម្នាក់ៗ សុទ្ធ​តែ​ចង់​បាន​ស្បែកស​ស្អាត​គ្រប់ៗ​គ្នា។ មាន​គ្នា​យើង​ខ្លះ ហេតុ​តែ​ចង់​បាន​ស្បែក​សឆាប់ ហើយស​ខ្ចី​ដូចសំបក​ចេក ក៏​សម្រេច​ចិត្ត​ផឹក​ពពួក​ថ្នាំ gluta។ តើ​ថ្នាំ​ធ្វើ​ឲ្យ​ស្បែក​ស្អាត​ប្រភេទ​នេះ ប៉ះពាល់ដល់ក្រពះ-ពោះវៀនអត់?

លេបថ្នាំ Gluta ឲ្យស្បែកស អាចប៉ះពាល់ដល់ក្រពះពោះវៀនអត់?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​លេប​គ្រប់​ប្រភេទ​ថ្នាំ សុទ្ធ​តែ​បណ្តាល​ឲ្យ​មាន​ផល​វិបាក និង​ផលរំខាន​គ្រប់​ប្រភេទ​ទាំង​អស់ មិន​ថា​តិចឬច្រើន​នោះ​ទេ រួម​ទាំង​មាន​ប្រតិកម្ម​ថែម​ទៀត​ផង។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា ផល​រំខាន​ដែល​បណ្តាល​មក​ពី​ការ​លេប​ថ្នាំ​មាន​ដូចជា៖

– ឈឺពោះ

– ហើមពោះ

– រាករូស

– មាន​ជាតិ​ហ្គាស

– ប្រតិកម្ម រមាស់ ហើម

– ពេល​ខ្លះ​អាច​ប្រឈម​នឹង​បាត់​បង់ជីវិត​ថែម​ទៀត។

រលាកខ្នែងពោះវៀន

ម៉្យាង​វិញ​ទៀត លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ដែរ​ថា ការ​លេប​ថ្នាំ Gluta មិន​សូវ​បាន​ផល​ ធ្វើ​ឲ្យ​ស្បែក​ស​នោះ​ទេ ព្រោះ​ពោះ​វៀន​មិន​សូវ​ស្រូប​ជាតិ Gluta ទេ។​

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 21/05/2021