home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ស្នាមជាំដោយសាររបួស ឬប៉ះទង្គិច សាកតិចនិកងាយៗនេះ​អាចជួយ​បាន​

ស្នាមជាំដោយសាររបួស ឬប៉ះទង្គិច សាកតិចនិកងាយៗនេះ​អាចជួយ​បាន​

ស្នាមជាំ​នៅ​លើ​រាងកាយ​អាច​បណ្ដាល​មក​ពី​របួស ឬ​ប៉ះ​ទៅ​នឹង​របស់​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​សរសៃ​ឈាម​បែក​។ ស្នាមជាំ​មួយ​ចំនួន​គឺ​មិន​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​យើង​អាច​នឹង​មាន​ការ​ឈឺចាប់ ឬ​ហើម​ប៉ុន្មាន​ថ្ងៃ។ ប្រសិន​ជា​គ្នាយើង​ចង់​បំបាត់​ស្នាម​ជាំ​ អាច​សាកល្បង​ប៉ុន្មាន​វិធី​នេះ​នៅ​ផ្ទះ​ដោយ​ខ្លួនឯង​បាន។

. ប្រើ​ទឹកកក

យើង​អាច​ស្អំ​ទឹកកក​ភ្លាមៗ​ក្រោយ​ពី​រង​របួស​ដើម្បី​កាត់បន្ថយ​លំហូរ​ឈាម​ជុំវិញ​កន្លែង​របួស។ ការ​ធ្វើ​ឲ្យ​សរសៃ​ឈាម​ត្រជាក់​អាច​កាត់បន្ថយ​បរិមាណ​ឈាម​ដែល​ជ្រាប​ចេញ​ទៅ​ក្នុង​ជាលិកា​ជុំវិញ​នោះបាន​។ នេះ​អាច​បង្ការ​ការ​ជាំ​ និង​កាត់បន្ថយ​អាការៈហើម​បាន​។ យើង​អាច​ស្អំ​ទឹកកក​រយៈពេល​១០នាទី និង​រង់ចាំ​រយៈពេល​២០នាទី​មុន​នឹងស្អំ​ម្ដងទៀត ហើយ​គួរ​ចៀស​វាង​​ការ​ប្រើ​ទឹកកក​ស្អំ​លើ​ស្បែក​ដោយ​ផ្ទាល់ ដោយ​យើងអាចយកកូនកន្សែង ឬក្រណាត់ទ្រាប់បាន​។

. ប្រើ​កម្ដៅ

កម្ដៅ​អាច​ធ្វើឲ្យ​កាន់តែ​ហើម ដូចនេះ​គួរ​ប្រើ​បន្ទះកម្ដៅ​ក្រោយ​ពេល​អាការៈ​ហើម​មាន​ការ​ស្រក​ចុះសិន។ យើង​អាច​ប្រើ​បន្ទះ​កម្ដៅ ឬ​កន្សែង​ជ្រលក់​នឹង​ទឹកក្ដៅ​ឧណ្ហៗ​រយៈពេល​១០ ទៅ​១៥នាទី។ យើងអាច​​ធ្វើ​បែប​នេះ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​បន្ថយ​ការ​ឈឺចាប់។

. ការ​សង្កត់

ការ​ប្រើ​បង់​រុំ​របួស​រុំ​ជុំវិញ​កន្លែង​ជាំ​ជា​វិធី​មួយ​ដែរ។ វិធី​នេះ​អាច​រឹត​ជាលិកា និង​បង្ការ​ឈាម​ជ្រាប​ចេញ​ពី​សរសៃ​ឈាម។ ការ​រឹត​បែប​នេះ​អាច​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​អាការៈ​ជាំ​ ហើយ​កាត់បន្ថយ​ការ​ឈឺចាប់ និង​ការ​ហើម​បាន​ទៀត​ផង។ ជាទូទៅ​គេ​កម្រ​នឹង​ប្រើ​វិធីនេះទៅ​លើ​ស្នាម​ជាំ​តូចៗ​ណាស់។

. ដាក់​កន្លែង​ជាំ​ឲ្យ​ខ្ពស់

ការ​ដាក់​កន្លែង​ដែល​មាន​ស្នាមជាំ​ឲ្យ​ខ្ពស់​ជាង​បេះដូង​គឺ​អាច​ជួយ​បន្ថយ​ការ​ឈឺចាប់ និង​គ្រប់គ្រង​បរិមាណ​ឈាម​ក្នុង​ការ​ហូរ​ទៅ​ក្នុងជាលិកា​ដែល​ជាំ​។ ការ​លើក​ឲ្យ​ខ្ពស់​ក៏​កាត់បន្ថយ​សម្ពាធ​ និង​ជា​ឱកាស​ឲ្យ​យើង​បាន​សម្រាក​ដែល​ជួយ​ដល់​ដំណើរការ​នៃ​ការ​ជាសះស្បើយ។

. ប្រើ​ប្រទាល​កន្ទុយ​ក្រពើ

ប្រទាលកន្ទុយក្រពើ​អាច​កាត់បន្ថយ​ការ​ឈឺចាប់ និង​ការ​រលាក​បាន។ យើង​អាច​លាប​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ទៅ​លើ​កន្លែង​ជាំ​តែ​ម្តង។ យក​ល្អ​គួរ​ប្រើ​ជែល​ប្រទាលកន្ទុយក្រពើ​សុទ្ធ។

. ញ៉ាំ​វីតាមីន C

វីតាមីន C មាន​សារធាតុ​ប្រឆាំង​ការរលាក និង​អាច​ប្រើ​ដើម្បី​ជួយ​ដល់​ការ​ជាសះស្បើយ​របួស។ យើង​អាច​ញ៉ាំ​អាហារ​សម្បូរ​ដោយ​វីតាមីន C ដូចជា​ពពួក​ផ្លែ​ក្រូច ស្ត្របឺរី ម្ទេសប្លោកពណ៌ក្រហម និង​ផ្កាខាត់ណាខៀវ​។ ក្នុង​មួយ​ថ្ងៃ​គួរ​ទទួល​វីតាមីន C ឲ្យ​បាន ៦៥ទៅ៩០​មិល្លីក្រាម​ និង​មិន​គួរ​ញ៉ាំ​ហួស​កំណត់​ដល់២ក្រាម ក្នុង​មួយ​ថ្ងៃ​ទេ ព្រោះ​យើង​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដូចជា​ក្អួត និង​ចង្អោរ។

. ផ្លែ​ម្នាស់

ផ្លែម្នាស់​មាន​ផ្ទុក​ bromelain​ ដែល​អាច​ជួយ​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ជាំ និង​ការ​រលាក​បាន។ យើង​អាច​ញ៉ាំ​ផ្លែ​ម្នាស់ ឬ​អាហារ​បំប៉ន​ bromelain ក៏​បាន។

គួរ​បញ្ជាក់​ថា​យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ប្រសិន​ជា​កន្លែង​ជាំ​មាន​ការ​ឈឺចាប់ ​ហើម​ខ្លាំង មាន​ដុំ​ពក និង​មិន​ជាសះស្បើយ​​​ក្នុង​អំឡុង​ពេល​២​សប្ដាហ៍។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.wikihow.com/Care-for-a-Bruise-Naturally

https://www.healthline.com/health/how-to-get-rid-of-bruises

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ថាត់ រ័ត្នមូនីតា នៅ 10/06/2020
ត្រួតពិនិត្យ​ដោយ ទូច សុខា
x