វីតាមីន C មាននាទីមួយទៀតគឺជួយឲ្យរាងកាយស្រូបយកជាតិដែកបានល្អ។ ប្រសិនបើរាងកាយយើងទទួលបានវិតាមីនC ក្នុងកម្រិតច្រើន នោះវាក៏អាចធ្វើឲ្យរាងកាយស្រូបយកជាតិដែកកាន់តែច្រើនលើសតម្រូវការដែលនាំឲ្យពុលដល់ថ្លើមបាន។ ជាមួយគ្នានោះ វីតាមីននេះក៏បង្កបន្ទុកឱ្យតម្រងនោម ត្រូវធ្វើការធ្ងន់ផងដែរ ដោយសារបរិមាណវីតាមីន C ច្រើននឹងក្លាយជាសំណល់មួយក្នុងទឹកនោម ក្នុងទម្រង់ជា Oxalate។ នៅពេលសំណល់ Oxalate បញ្ចេញច្រើនពីរាងកាយតាមទឹកនោម វានឹងភ្ជាប់ជាមួយនឹងសារធាតុរ៉ែជាច្រើនពីរាងកាយផ្សេងទៀត ដែលធ្វើឱ្យក្លាយជាគ្រួសក្នុងតម្រងនោម។
តាមវេជ្ជបណ្ឌិតជំនាញ សម្រាប់វីតាមីន C សម្រាប់រាងកាយមនុស្សពេញវ័យ ត្រូវការជាប្រចាំថ្ងៃ គឺប្រមាណ ៧៥ មិលី្លក្រាម/១ថ្ងៃ ចំពោះនារី និង ៩០មិលី្លក្រាម/១ថ្ងៃ ចំពោះបុរស នឹងអាចទៅដល់កម្រិតរាងកាយទទួលយកខ្ពស់បំផុត គឺត្រឹម ២០០០មិលី្លក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ៕
អត្ថបទពាក់ព័ន្ធ៖