ពេលដែលអាអូនលូតលាស់ដល់អាយុ៦ខែឡើង ម៉ាក់ប៉ាអាចបន្ថែមអាហារូបត្ថម្ភផ្សេងៗឲ្យកូន ដើម្បីបំពេញសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ។ ប៉ុន្តែ ក្មេងអាយុ៦ខែឡើងនេះ អាចនឹងរើសចំណីអាហារ ជួនកាល បើមិនចង់ញ៉ាំ វាយស្លាបព្រាឲ្យជ្រុះទៅដីពេលយើងបញ្ចុកទៀតក៏មាន។
អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ
អាអូនទើបបាន៦ខែ គ្រូពេទ្យណែនាំឲ្យបន្ថែមអាហារបំប៉ន តែក្មេងខ្លះមិនព្រមញ៉ាំសោះ វាអាចមកពីកូនមិនចង់ញ៉ាំអាហារប្លែកថ្មី អាអូនទទួលយកអាហារថ្មីមិនទាន់បាន ឬមិនចូលចិត្តអាហារនោះ។ យ៉ាងណាក៏ដោយ យើងត្រូវណែនាំអាហារថ្មីៗឲ្យកូនញ៉ាំឲ្យបានច្រើនមុខ ព្រោះវាផ្ដល់សារធាតុចិញ្ចឹមដល់អាអូន និងកាត់បន្ថយការរើសអាហារពេលអាអូនធំឡើង ហើយម៉ាក់ប៉ាអាចប្រើវិធីខាងក្រោមនេះ ដើម្បីជួយឲ្យអាអូនចាប់ផ្ដើមញ៉ាំចំណីផ្សេងៗបាន។
១. បង្កើតបរិយាកាសសប្បាយពេលញ៉ាំបាយ៖ ព្យាយាមលេងសើចជាមួយកូនផង និងបន្លប់បញ្ចុកអាហារចូលមាត់កូនផង។ ចៀសវាងស្រែក ឬបញ្ចុកកូនទាំងបង្ខំ បើអាអូនមិនចង់ញ៉ាំចំណីឥឡូវ យើងអាចទុកចោលសិន សឹមសាកល្បងម្ដងទៀតនៅពេលក្រោយ។
២. បណ្ដោយតាមកូន៖ អនុញ្ញាតឲ្យកូនបានកាន់ លិឍ ឬលេងជាមួយអាហារសិន ព្រោះអាអូនកំពុងរៀនញ៉ាំអាហារថ្មីផ្សេងពីទឹកដោះម៉ាក់ៗ ឬទឹកដោះគោ។
៣. ជ្រើសរើសអាហារឲ្យបានល្អ៖ ព្យាយាមប្រើការច្នៃប្រឌិតរបស់យើង ពេលធ្វើម្ហូប ឬជ្រើសរើសអាហារថ្មីៗឲ្យកូនញ៉ាំ។ យើងអាចដាក់បន្លែ ឬផ្លែឈើពណ៌ចម្រុះឲ្យកូនញ៉ាំ ព្រោះក្មេងចូលចិត្តពណ៌ស្អាត កាលណាឃើញរបស់ស្អាត ក្មេងច្បាស់ជាចង់ចាប់កាន់ ឬចង់បានមិនខាន។
៤. បន្លប់កូន៖ ជាទូទៅ ក្មេងៗមិនចូលចិត្តញ៉ាំបន្លែទេ ឬមិនចូលចិត្តអាហារដែលផ្ដល់អត្ថប្រយោជន៍ល្អសុខភាពណាមួយ។ ហេតុនេះ យើងអាចលាយបញ្ចូលគ្នារវាងអាហារឲ្យកូនមិនចូលចិត្ត ដាក់ក្នុងអាហារកូនចូលចិត្ត។ ឧ. កូនយើងមិនចូលចិត្តញ៉ាំ Broccoli យើងអាចចិញ្ច្រាំវាឲ្យម៉ដ្តរួចដាក់ចូលទៅក្នុងអាហារដែលកូនចូលចិត្ត។
[embed-health-tool-vaccination-tool]