home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អ្នក​ខ្វះ​កោសិកា​គ្រាប់​ឈាម​ក្រហម ​​អាហារ​ទាំងនេះ​អាច​ជួយ​បាន

អ្នក​ខ្វះ​កោសិកា​គ្រាប់​ឈាម​ក្រហម ​​អាហារ​ទាំងនេះ​អាច​ជួយ​បាន

តើ​គ្នា​យើង​​ធ្លាប់​មាន​អារម្មណ៍​​ហេវហត់​ ​និង​អស់​កម្លាំង​ដែរ​ទេ?​ ​អាការៈ​នេះ​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង​ (Anemia)។​ ជាក់ស្ដែង​ ជំងឺ​ស្លេកស្លាំង​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​ឈាម​ក្រហម (RBC) ​យើង​មាន​កម្រិត​ទាប​។ ប្រសិន​បើ​កោសិកា​ឈាម​ក្រហម​មាន​កម្រិត​ទាប​ រាងកាយ​យើង​ត្រូវ​​​​ធ្វើការ​កាន់​តែ​ច្រើន​ឡើង​ ដើម្បី​​​ផ្ដល់​អុកស៊ីសែន​​ទៅ​ពាសពេញ​រាងកាយ​។

​​​ជា​ការ​ពិត​ណាស់​​ ​ជំងឺ​ស្លេកស្លាំង​​អាច​នាំ​មក​នូវ​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​ទៀត​​ ហេតុ​ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​បង្កើន​កោសិកា​ឈាម​ក្រហម​​​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​​សម​ល្មម​​​​។​

សារធាតុ​ចិញ្ចឹម​ទាំង​៤​ ដែល​​ជួយ​បង្កើន​​ចំនួន​កោសិកា​ឈាម​ក្រហម​​​

យើង​អាច​បង្កើន​​កម្រិត​កោសិកា​ឈាម​ក្រហម​ ដោយ​ការ​ញ៉ាំ​នូវ​អាហារ​ដែល​​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ទាំង​៤​នេះ​។

១. ជាតិ​ដែក

ជា​ទូទៅ​ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​​ជាតិ​ដែក​ នឹង​បង្កើត​ការ​ផលិត​នៃ​កោសិកា​ឈាម​ក្រហម​នៅ​ក្នុង​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ អាហារ​ទាំងនេះ​ រួម​មាន​៖

  • សាច់​ក្រហម​ ដូចជា​សាច់​គោ សាច់​ជ្រូក
  • ថ្លើម​ ក្រលៀន​
  • បន្លែ​បៃតង​ និង​ផ្លែឈើ​ក្រៀម​
  • ស៊ុត​ក្រហម​​​

២. វីតាមីន B-12

អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន B-12 មាន​ដូចជា៖

  • សាច់​ក្រហម​ ដូចជា​សាច់​គោ សាច់​ជ្រូក
  • ត្រី
  • ទឹកដោះ​គោ​ និង​ឈឺស​
  • ស៊ុត

៣. អាស៊ីដ​ហ្វូលិក (Folic Acid)

ការ​បន្ថែម​វីតាមីន​ B ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ​គឺ​ពិត​ជា​ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ B-9 (អាស៊ីដហ្វូលិក)​ រួម​មាន​៖

  • សណ្ដែក
  • បន្លែ​បៃតង​ ដូចជា​​ស្ពៃ​ខ្មៅ​
  • សណ្ដែក​បារាំង​
  • គ្រាប់​ធញ្ញជាតិអាហារជួយគ្រាប់ឈាម

៤. វីតាមីន​ A

ជាមួយ​គ្នា​នេះ​ដែរ​ វីតាមីន​A ក៏​រួម​ចំណែក​ជួយ​ទ្រទ្រង់​ដល់​ការ​ផលិត​កោសិកា​ឈាម​ក្រហម​​ផង​ដែរ​។ អាហារ​ ដែល​សម្បូរ​​ទៅ​ដោយ​វីតាមីន​ A មាន​ដូចជា៖

  • ដំឡូង​ជ្វា
  • ការ៉ុត
  • ម្ទេស​​
  • ផ្លែឈើ​ ដូចជា​ឪឡឹក​ និង​ទំពាំងបាយជូរ។

ថ្នាំបំប៉ន​​ជួយ​បង្កើនកោសិកា​ឈាម​ក្រហម

ប្រសិន​បើ​យើង​​មិន​អាច​ទទួល​បាន​​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់​​តាមរយៈ​របប​អាហារ​ប្រចាំ​ថ្ងៃ​ទេ​នោះ ​យើង​អាច​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​អំពី​ថ្នាំបំប៉ន​ដែល​ស័ក្ដិសម​សម្រាប់​ខ្លួន​យើង​​បាន​។ ជា​ធម្មតា​ ថ្នាំ​បំប៉ន​ជាក់លាក់​មួយ​ចំនួន​ អាច​បង្កើន​ការ​ផលិត​កោសិកា​ឈាម​ក្រហម​ ឬ​ជួយ​ទ្រទ្រង់​ដំណើរការ​ដែល​ពាក់ព័ន្ធ​​នៅ​ក្នុង​រាងកាយ​របស់​យើង​ថែម​ទៀត​ផង​។ ​

ថ្នាំ​បំប៉ន​ ដែល​គ្រូពេទ្យ​ណែនាំ​ អាច​​មាន​ ជាតិ​ដែក​ វីតាមីន C វីតាមីន A វីតាមីន B-12 វីតាមីន​ B-9 វីតាមីន B-6 និង​វីតាមីន E ។ល។​

​​​​​​​ផ្លាស់ប្ដូរ​បែបបទ​ក្នុង​ការ​រស់​នៅ

​​ជាមួយ​នឹង​​របប​​អាហារ​ត្រឹមត្រូវ​ និង​​ការ​ញ៉ាំ​ថ្នាំ​បំប៉ន​បន្ថែម គឺ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​។​ ចូរ​​កាត់​បន្ថយ​​ការ​ញ៉ាំ​​គ្រឿង​ស្រវឹង​ ប្រសិនបើ​យើង​មិន​ចង់​ឲ្យ​កោសិកា​ឈាម​ក្រហម​កាន់​តែ​​ធ្លាក់​ចុះ​ទេ​នោះ​។​ ​ ការ​ញ៉ាំ​​​ជាតិ​គ្រឿង​ស្រវឹង​លើស​ពី​មួយ​កំប៉ុង​​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ស្រី​​ និង​ច្រើន​ជាង​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​​សម្រាប់​​​មនុស្ស​ប្រុស​ ​គឺ​ត្រូវ​បាន​​ចាត់​ទុក​ថា​ញ៉ាំ​ជាតិ​អាកុល​លើស​កម្រិត​។​

បន្ថែម​ពី​នេះ​ ​ការ​ហាត់​ប្រាណ​​ជា​ទៀងទាត់​ ​​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ក្នុង​​ការ​ផលិត​កោសិកា​ឈាម​ក្រហម។​ ការ​ហាត់ប្រាណ​ដែល​ល្អ​បំផុត​រួម​មាន​ រត់ត្រឹកៗ​ រត់​ និង​ហែលទឹក ជា​ដើម​។​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthline.com/health/how-to-increase-red-blood-cells#other-lifestyle-changes

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 23/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x