ជំងឺវិបត្តិគ្រាប់ឈាមប្លាកែត

ចំណេះដឹងទូទៅ

ជំងឺវិបត្តិគ្រាប់ឈាមប្លាកែត

ប្លាកែតជាអ្វី? ហេតុអ្វីពេលខ្លះបរិច្ចាគឈាម ត្រូវការតែប្លាកែត?

រាល់​ពេល​មាន​ការ​បញ្ចូល​ឈាម ​គ្រូ​ពេទ្យ​អាច​និយាយ​ថា​ត្រូវ​ការ​ប្លាកែត​ សម្រាប់​អ្នក​ជំងឺ តើ​ប្លាកែត​ជា​អ្វី? ប្លាកែត​ជា​សមាស​ធាតុ​តូច​បំផុត​មួយ​នៅ​ក្នុង​ឈាម​ជួយ​ទប់​ស្កាត់​ការ​ហូរ​ឈាម​។ ប្លាកែត​ចង​គ្នា​ជា​សម្ព័ន្ធ​ដើម្បី​បង្កក​ឈាម​ការពារ​ឈាម​ហូរ​ច្រើន​ចេញ​តាម​មុខ​របួស​។ ១. មុខងារ​របស់​ប្លាកែត​ ប្លាកែត​មាន​មុខ​ងារ​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​ហូរ​ឈាម​ច្រើន​។ ពេល​មនុស្ស​យើង​មាន​របួស ប្លាកែត​នឹង​ចង​គ្នា​ជា​សម្ព័ន្ធ​នៅ​ត្រង់​មុខ​របួស​ដើម្បី​បិទ​សរសៃ​ឈាម ដែល​គេ​ហៅ​ថា​ដំណើរ​ការ​នៃ​ការ​​បង្កក​ឈាម​ជួយ​ការ​ពារ​កុំ​ឲ្យ​ឈាម​ហូរ​ចេញ​ច្រើន​ពី​រាង​កាយ​។ ប្លាកែត និង​កោសិកា​ឈាម​ស​មាន​១​ភាគ​រយ​នៅ​ក្នុង​ឈាម ខណៈ​ផ្លាស្មា​មាន​រហូត​ដល់​៥៥​ភាគ​រយ និង​កោសិកា​ឈាម​ក្រហម​មាន​៤៤​ភាគ​រយ​។ ប្លាកែក​អាច​មាន​ត្រឹម​តែ​មួយ​ក្នុង​​ចំណោម​កោសិកា​ឈាម​ក្រហម​ចំនួន​២០​ ហើយ​ក្នុង​ឈាម​មួយ​ដំណក់​អាច​មាន​ប្លាកែត​ប្រហែល​​១០​ពាន់​ប្លាកែត​។ ប្លាកែត​កើត​ចេញ​ពី​ខួរ​ឆ្អឹង ហើយ​កោសិកា​ធំជាង​គេ​នៅ​ក្នុង​ខួរ​ឆ្អឹង​ឈ្មោះ​ថា ​megakaryocytes ជា​អ្នក​បង្កើត​ប្លាកែត​។​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. បរិច្ចាគ​ប្លាកែត​ យើង​អាច​បរិច្ចាគ​ប្លាកែត​ឲ្យ​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ប្លាកែត​បាន​ ហើយ​វិធី​នៃ​ការ​បរិច្ចាគ​គឺ​ប្រហាក់​ប្រហែល​គ្នា​នឹង​ការ​បរិច្ចាគ​ឈាម​ផ្លាស្មា​ដែរ​។​ ពេល​បូម​ឈាម​ដើម្បី​បាន​ប្លាកែត គ្រូពេទ្យ​នឹង​បូម​យក​ឈាម​ពី​ដៃ​ម្ខាង​របស់​យើង​បញ្ចូល​ទៅ​ក្នុង​ម៉ាស៊ីន ហើយ​ម៉ាស៊ីន​ក៏​បែង​ចែក​សមាស​ធាតុ​របស់​ឈាម​។ ម៉ាស៊ីន​នឹង​ដក​យក​ប្លាកែត​ពី​ក្នុង​ឈាម ហើយ​សមាសធាតុ​ឈាម​ផ្សេង​ទៀត​ដែល​នៅ​សល់​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​រាង​កាយ​យើង​វិញ​តាម​រយៈ​សរសៃឈាម​វ៉ែន​នៅ​ដៃ​ម្ខាង​ទៀត​។​ ការ​បរិច្ចាគ​ប្លាកែត ជួយ​ដល់​អ្នក​មាន​ជំងឺ​រ៉ាំ​រ៉ៃ ដូច​ជា​មហារីក ឬ​របួស​ធ្ងន់ធ្ងរ​។​​​ ៣. បញ្ហា​ពេល​ប្លាកែត​ខ្ពស់​ពេក ឬ​ទាប​ពេក ចំនួន​ប្លាកែត​ធម្មតា​ក្នុង​ខ្លួន​មនុស្ស​ពេញ​វ័យ​នៅ​ចន្លោះ​ពី​ ១៥០ ០០០ ទៅ​៤៥០ ០០០​ប្លាកែត​ក្នុង​មួយ​មីក្រូលីត្រ​ឈាម​។ ក្នុង​ករណី​ចំនួន​ប្លាកែត​ច្រើន​ជាង​ ៤៥០ ០០០ ឬ​តិច​ជាង ១៥០ ០០០ យើង​អាច​មាន​បញ្ហា​ប្លាកែត​ហើយ​។ នៅ​ពេល​ប្លាកែត​មាន​ចំនួន​តិច​ពេក យើង​នឹង​មិន​មាន​ប្លាកែត​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​មាន​កំណក​ឈាម​នៅ​ត្រង់​មុខ​របួស​នោះ​ទេ​ ហើយ​បើ​មាន​របួស​យើង​នឹង​បាត់​បង់​ឈាម​ច្រើន​ និង​ពិបាក​ក្នុង​ការ​ឃាត់​ឈាម​។ ចំនួន​ប្លាកែត​ទាប​ពេក​អាច​ធ្វើ​ឲ្យ​បាត់​បង់​ឈាម​ច្រើន ហូរ​ឈាម និង​ហូរ​ឈាម​ក្នុង​រាង​កាយ​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស