backup og meta

ប្លាកែតជាអ្វី? ហេតុអ្វីពេលខ្លះបរិច្ចាគឈាម ត្រូវការតែប្លាកែត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 08, 2022

    ប្លាកែតជាអ្វី? ហេតុអ្វីពេលខ្លះបរិច្ចាគឈាម ត្រូវការតែប្លាកែត?

    រាល់​ពេល​មាន​ការ​បញ្ចូល​ឈាម ​គ្រូ​ពេទ្យ​អាច​និយាយ​ថា​ត្រូវ​ការ​ប្លាកែត​ សម្រាប់​អ្នក​ជំងឺ តើ​ប្លាកែត​ជា​អ្វី? ប្លាកែត​ជា​សមាស​ធាតុ​តូច​បំផុត​មួយ​នៅ​ក្នុង​ឈាម​ជួយ​ទប់​ស្កាត់​ការ​ហូរ​ឈាម​។ ប្លាកែត​ចង​គ្នា​ជា​សម្ព័ន្ធ​ដើម្បី​បង្កក​ឈាម​ការពារ​ឈាម​ហូរ​ច្រើន​ចេញ​តាម​មុខ​របួស​។

    ១. មុខងារ​របស់​ប្លាកែត​

    ប្លាកែត​មាន​មុខ​ងារ​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​ហូរ​ឈាម​ច្រើន​។ ពេល​មនុស្ស​យើង​មាន​របួស ប្លាកែត​នឹង​ចង​គ្នា​ជា​សម្ព័ន្ធ​នៅ​ត្រង់​មុខ​របួស​ដើម្បី​បិទ​សរសៃ​ឈាម ដែល​គេ​ហៅ​ថា​ដំណើរ​ការ​នៃ​ការ​​បង្កក​ឈាម​ជួយ​ការ​ពារ​កុំ​ឲ្យ​ឈាម​ហូរ​ចេញ​ច្រើន​ពី​រាង​កាយ​។ ប្លាកែត និង​កោសិកា​ឈាម​ស​មាន​១​ភាគ​រយ​នៅ​ក្នុង​ឈាម ខណៈ​ផ្លាស្មា​មាន​រហូត​ដល់​៥៥​ភាគ​រយ និង​កោសិកា​ឈាម​ក្រហម​មាន​៤៤​ភាគ​រយ​។ ប្លាកែក​អាច​មាន​ត្រឹម​តែ​មួយ​ក្នុង​​ចំណោម​កោសិកា​ឈាម​ក្រហម​ចំនួន​២០​ ហើយ​ក្នុង​ឈាម​មួយ​ដំណក់​អាច​មាន​ប្លាកែត​ប្រហែល​​១០​ពាន់​ប្លាកែត​។

    ប្លាកែត​កើត​ចេញ​ពី​ខួរ​ឆ្អឹង ហើយ​កោសិកា​ធំជាង​គេ​នៅ​ក្នុង​ខួរ​ឆ្អឹង​ឈ្មោះ​ថា ​megakaryocytes ជា​អ្នក​បង្កើត​ប្លាកែត​។​

    ចង់គណនា BMI ចុចទីនេះ!

    យើង​អាច​បរិច្ចាគ​ប្លាកែត​ឲ្យ​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ប្លាកែត​បាន​ ហើយ​វិធី​នៃ​ការ​បរិច្ចាគ​គឺ​ប្រហាក់​ប្រហែល​គ្នា​នឹង​ការ​បរិច្ចាគ​ឈាម​ផ្លាស្មា​ដែរ​។​ ពេល​បូម​ឈាម​ដើម្បី​បាន​ប្លាកែត គ្រូពេទ្យ​នឹង​បូម​យក​ឈាម​ពី​ដៃ​ម្ខាង​របស់​យើង​បញ្ចូល​ទៅ​ក្នុង​ម៉ាស៊ីន ហើយ​ម៉ាស៊ីន​ក៏​បែង​ចែក​សមាស​ធាតុ​របស់​ឈាម​។ ម៉ាស៊ីន​នឹង​ដក​យក​ប្លាកែត​ពី​ក្នុង​ឈាម ហើយ​សមាសធាតុ​ឈាម​ផ្សេង​ទៀត​ដែល​នៅ​សល់​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​រាង​កាយ​យើង​វិញ​តាម​រយៈ​សរសៃឈាម​វ៉ែន​នៅ​ដៃ​ម្ខាង​ទៀត​។​ ការ​បរិច្ចាគ​ប្លាកែត ជួយ​ដល់​អ្នក​មាន​ជំងឺ​រ៉ាំ​រ៉ៃ ដូច​ជា​មហារីក ឬ​របួស​ធ្ងន់ធ្ងរ​។​​​

    ៣. បញ្ហា​ពេល​ប្លាកែត​ខ្ពស់​ពេក ឬ​ទាប​ពេក

    ចំនួន​ប្លាកែត​ធម្មតា​ក្នុង​ខ្លួន​មនុស្ស​ពេញ​វ័យ​នៅ​ចន្លោះ​ពី​ ១៥០ ០០០ ទៅ​៤៥០ ០០០​ប្លាកែត​ក្នុង​មួយ​មីក្រូលីត្រ​ឈាម​។ ក្នុង​ករណី​ចំនួន​ប្លាកែត​ច្រើន​ជាង​ ៤៥០ ០០០ ឬ​តិច​ជាង ១៥០ ០០០ យើង​អាច​មាន​បញ្ហា​ប្លាកែត​ហើយ​។

    នៅ​ពេល​ប្លាកែត​មាន​ចំនួន​តិច​ពេក យើង​នឹង​មិន​មាន​ប្លាកែត​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​មាន​កំណក​ឈាម​នៅ​ត្រង់​មុខ​របួស​នោះ​ទេ​ ហើយ​បើ​មាន​របួស​យើង​នឹង​បាត់​បង់​ឈាម​ច្រើន​ និង​ពិបាក​ក្នុង​ការ​ឃាត់​ឈាម​។ ចំនួន​ប្លាកែត​ទាប​ពេក​អាច​ធ្វើ​ឲ្យ​បាត់​បង់​ឈាម​ច្រើន ហូរ​ឈាម និង​ហូរ​ឈាម​ក្នុង​រាង​កាយ​ ដែល​អាច​បង្ក​ការ​គំរាម​កំហែង​ដល់​អាយុជីវិត​។

    ចំណែក​ឯក​ការ​មាន​ចំនួន​ប្លាកែត​ច្រើន​ពេក​ ក៏​មាន​បញ្ហា​ដែរ គឺ​ប្លាកែត​នឹង​ចង​សម្ព័ន្ធ​គ្នា ហើយ​បង្ក​ឲ្យ​មាន​កំណក​ឈាម​ដែល​មិន​ចាំ​បាច់​នៅ​ក្នុង​សរសៃ​ឈាម​។​ កំណក​ឈាម​ប្រភេទ​​នេះ​អាច​បង្ក​ហានិភ័យ​ឲ្យ​មាន​បញ្ហា​គាំង​បេះ​ដូង ឬ​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​។

    អ្វីជាប្លាកែត

    អត្ថបទគួរអាន៖

    ៤. តិចនិក​ជួយ​ឲ្យ​ប្លាកែត​មាន​សុខភាព​ល្អ​

    យើង​អាច​ជួយ​ឲ្យ​ប្លាកែត​មាន​សុខភាព​ល្អ​ដោយ​អនុវត្ត​វិធី​មួយ​ចំនួន​នេះ៖

    • កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង​
    • កុំ​ជក់​បារី​
    • ចៀស​វាង​ពី​សារធាតុ​គីមី​ពុល​ផ្សេងៗ
    • ត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​ការពារ​កុំ​ឲ្យ​មាន​របួស​​។

    ចំណុចសំខាន់

    ប្លាកែត​ជា​សមាសធាតុ​មួយ​​នៅ​ក្នុង​ឈាម មាន​នាទី​ជួយ​ឃាត់​ឈាម​កុំ​ឲ្យ​ហូរ​ពេល​យើង​មាន​របួស។ យ៉ាងណា ការ​មាន​ប្លាកែត​តិច ឬ​ច្រើន​ពេក​សុទ្ធ​តែ​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​។ ដូច​នេះ​ហើយ យើង​ត្រូវ​ចេះ​ថែ​ទាំ​សុខភាព​ដោយ​មាន​ទម្លាប់​រស់​នៅ​ល្អ និង​ចៀស​វាង​ពី​សារធាតុ​គីមី​ពុល​ផ្សេងៗ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 08, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម