១- បញ្ហាប្រែពណ៌ស្បែកអំឡុងពេលពពោះកើតឡើងពេលណាប្រាកដ?
ប្រែពណ៌ស្បែក គឺជាបញ្ហាឧស្សាហ៍កើតមានបំផុត និងអាចកើតឡើងគ្រប់ដំណាក់ទាំងអស់ពេលពពោះ ហើយប៉ះពាល់ចំពោះស្រីៗពពោះដល់ទៅ ៩០%។ ហេតុនេះ សូមកុំគិតថា មានតែយើងម្នាក់ដែលជួបបញ្ហានេះឲ្យសោះ ហើយត្រូវដឹងថា បញ្ហាស្បែកប្រែពណ៌អាចនឹងកើតឡើងនៅត្រីមាសទី៣ នៃការពពោះ ហើយជាទូទៅស្បែកយើងមិនប្រែពណ៌ភ្លាមៗនោះទេ តែវាកើតឡើងបណ្តើរៗទៅតាមការវិវត្តនៃផ្ទៃពោះរបស់យើង។
បើគ្នាយើងឧស្សាហ៍ពិភាក្សាជាមួយឆ្មប ឬគ្រូពេទ្យ ពាក់ព័ន្ធបញ្ហាស្បែកប្រែពណ៌នេះ យើងនឹងដឹងច្បាស់ថា បញ្ហានេះមានសុវត្ថិភាពធម្មតាទេ ប៉ុន្តែបញ្ហាស្បែកប្រែពណ៌ពេលពពោះជាទូទៅវានឹងធ្វើឲ្យឡើងពណ៌ក្រហមនៅលើបាតដៃ និងបាតជើង ដែលជាការវិវត្តធម្មតាសម្រាប់ស្រីៗកំពុងពពោះ។
គ្នាយើងប្រហែលជាអាចកត់សម្គាល់ឃើញដូចគ្នាស្នាមខ្មៅនៅប្រស្រីភ្នែក និងក្រោមក្លៀក ក៏ដូចជាចន្លោះភ្លៅយើងជាដើម។ ជាមួយគ្នានេះ អាចម៍រុយ និងប្រជ្រុយយើងមើលទៅនឹងឡើងកាន់តែខ្មៅ ហើយប្រហែលជាអាចនឹងកើនបន្ថែមអុចខ្មៅ លឿង ឬប្រផេះនៅលើស្បែកបន្ថែមទៀត ដែលត្រូវគេហៅថា “ស្លាកស្នាមនៃការពពោះ”។ ស្រីៗមានស្បែកខ្មៅស្រាប់ ក៏អាចកត់សម្គាល់ឃើញមានការប្រែប្រួលអំឡុងពេលពពោះ ច្រើនជាងស្រីៗស្បែកសទៅទៀត ប៉ុន្តែទោះបីជាស្បែកយើងមើលទៅយ៉ាងម៉េចក៏ដោយ ស្នាមទាំងនោះនឹងបាត់ទៅវិញក្រោយសម្រាលរួច។
អត្ថបទពាក់ព័ន្ធ៖