ម៉ាក់ៗដែលកំពុងពពោះ ត្រូវប្រយ័ត្នគ្រប់ពេលដែលញ៉ាំចំណីអាហារនានា។ អាហារដែលម៉ាក់ៗមានផ្ទៃពោះ គួរញ៉ាំឲ្យបានច្រើននោះគឺបន្លែផ្លែឈើ ប៉ុន្តែចំពោះផ្លែទុរេន តើម៉ាក់ដែលមានផ្ទៃពោះអាចញ៉ាំច្រើនបានទេ?
ម៉ាក់ៗដែលកំពុងពពោះ ត្រូវប្រយ័ត្នគ្រប់ពេលដែលញ៉ាំចំណីអាហារនានា។ អាហារដែលម៉ាក់ៗមានផ្ទៃពោះ គួរញ៉ាំឲ្យបានច្រើននោះគឺបន្លែផ្លែឈើ ប៉ុន្តែចំពោះផ្លែទុរេន តើម៉ាក់ដែលមានផ្ទៃពោះអាចញ៉ាំច្រើនបានទេ?

កុំឲ្យម៉ាក់ៗពពោះឆ្ងល់យូរ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យមិត្តិភាពកម្ពុជា-ចិនសែនសុខ បានបញ្ជាក់ឲ្យដឹងថា ស្រ្តីដែលកំពុងពពោះហើយចង់ញ៉ាំទុរេននោះ គឺអាចញ៉ាំបាន ព្រោះញ៉ាំទុរេនមិនប៉ះពាល់ដល់កូនក្នុងផ្ទៃទេ ក៏ប៉ុន្តែញ៉ាំតិចបានហើយ មិនអាចញ៉ាំច្រើនពេកទេ ព្រោះវាអាចបណ្តាលឲ្យទៅជាក្តៅខ្លួនបាន។
ទោះយ៉ាងណា ដោយសារតែទុរេនមានជាតិស្ករ និងកាបូអីដ្រាតខ្ពស់ ម៉ាក់ៗដែលមានបញ្ហាសុខភាពមួយចំនួនគួរចៀសវាងដូចជា៖
– ស្រ្តីមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ
– ស្រ្តីមានផ្ទៃពោះមានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម
– ស្រ្តីមានផ្ទៃពោះលើសទម្ងន់។
សរុបទៅ ម៉ាក់ៗមានផ្ទៃពោះអាចញ៉ាំទុរេនបាន តែត្រូវកំណត់បរិមាណដែលញ៉ាំ ដើម្បីកុំប៉ះពាល់ដល់សុខភាព តែប្រសិនបើញ៉ាំហើយមានអារម្មណ៍ថាមិនស្រួល គួរទៅជួបគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
18/05/2020
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ