backup og meta

ស្រីៗញ៉ាំទុរេនពេលពពោះ អាចមានបញ្ហាអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Aug 15, 2019

    ស្រីៗញ៉ាំទុរេនពេលពពោះ អាចមានបញ្ហាអត់?

    មាន​អ្នក​ខ្លះ​និយាយ​ថា ញ៉ាំ​ទុរេន​ពេល​ពពោះ អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់។ តើពិតជាអ៊ីចឹងដែរទេ? “Hello គ្រូពេទ្យ’ នឹងបក​ស្រាយ​ក្នុង​អត្ថបទ​នេះ ឲ្យ​បាន​ដឹង​​ទាំង​អស់​គ្នា។

    ១- ជំនឿ​មិន​ត្រឹម​ត្រូវ​ចំពោះ​ទុរេន

    ការ​ពិត ស្រីៗពពោះអាច​ញ៉ាំ​ទុរេន​បាន ​ថែម​ទាំង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ម៉ាក់ៗ​ទៀត​ផង ព្រោះ​ទុរេន មាន​ជាតិ​សរីរាង្គ​ស៊ុលផួ (Organo-sulphur) ពីធម្ម​ជាតិ និង​សារធាតុ ទ្រីបតូហ្វាន (Tryptophan) ហើយ​សារធាតុ​ទាំង​នេះ មាន​ប្រសិទ្ធ​ភាពប្រឆាំង​អុកស៊ីតកម្ម​ទៀត​ផង។ ទុរេន ក៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ពពួក​មីក្រុប បាក់តេរី និង​​ផ្សិតដូច​គ្នា ដែលមូល​ហេតុ​​ទាំង​នេះហើយ យើង​អាច​ចាត់​ទុក​មាន​ប្រយោជន៍ខ្លាំង​ចំពោះ​ស្រីៗ​កំពុង​ពពោះ។

    យ៉ាងណា ទុរេន មាន​ផ្ទុកជាតិស្ករ និង​កាបូអ៊ីដ្រាតយ៉ាង​លើស​លុប ដោយ​ទុរេន​ទំហំ​ល្មម​ត្រឹម​ពីរ​គ្រាប់ មាន​កម្រិត​កាឡូរី រហូត​ដល់ ៦០ ​កាឡូរី​។ ហេតុ​​នេះ​ ទុរេន​ជា​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់​ នាំ​ឲ្យ​ស្រីៗ​កំពុង​ពពោះ ត្រូវ​កម្រិតបរិមាណ​​ញ៉ាំ​ទុរេនឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​បើ​ញ៉ាំច្រើន​ពេក គ្មាន​​សុវត្ថិភាព​អំឡុង​ពេល​ពពោះ​ដូច​គ្នា។ សម្រាប់​ស្រីៗមាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេលពពោះ មិន​ត្រូវ​ញ៉ាំ​ទុរេន​ជាដាច់​ខាត ដោយ​សារ​ជាតិ​ស្ករច្រើន​លើស​លុប អាច​នាំ​ឲ្យ​មាន​បញ្ហា។

    ​បណ្តា​ប្រទេស​ខ្លះនៅអាស៊ី​ បាន​ហាម​មិន​ឲ្យ​ស្ត្រីពពោះ​ ញ៉ាំ​ទុរេន​ដាច់​ខាត ដោយលើក​ឡើង​​ថា ផ្អែក​តាម​វេជ្ជសាស្ត្រ​បុរាណ អំឡុង​ពេល​​ពពោះ​ គួរ​​ចៀសការ​​ញ៉ាំ​ទុរេន​ ព្រោះ​គេ​ជឿ​ថា​ ទុរេន​ធ្វើឲ្យ​រាង​កាយ​ឡើង​កម្ដៅ និង​ធ្វើឲ្យ​​ប៉ះ​ពាល់ទារក​ក្នុង​ផ្ទៃ។ ការ​ពិត​ មក​ទល់​នឹង​ពេល​នេះ មិន​មាន​ភស្ដុតាង​តាម​បែប​វិទ្យា​សាស្ត្រ អាច​​បញ្ជាក់​ពី​ករណី​នេះនៅ​ឡើយទេ។ បើ​ស្រីៗ​គ្នា​យើង ​មិន​អាច​ទប់​អារម្មណ៍ចង់​ញ៉ាំ​ទុរេន​បាន ឬ​ចង់​​ញ៉ាំ​វា​ច្រើន​លើស​កម្រិត ដើម្បី​សុវត្ថិភាព ត្រូវ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន។

    អត្ថបទ​ពាក់ព័ន្ធ៖

    • ចង់ឆាប់មានកូន របបអាហារត្រូវមានសារធាតុចិញ្ចឹមទាំងនេះ
    • ស្តាប់តន្រ្តីពេលពពោះ ម៉ាក់ៗ និងគភ៌ សុទ្ធតែទទួលបានគុណប្រយោជន៍ច្រើន

    ២- គុណ​ប្រយោជន៍របស់​ទុរេនសម្រាប់ស្ត្រី​ពពោះ

    – ទុរេន​​មាន​កម្រិត​កាឡូរី​ ជាតិ​រ៉ែ ​និង​វីតាមីន​ខ្ពស់ មាន​សាច់​ទន់ ​ងាយ​រំលាយ ហើយ​ពោរពេញ​ដោយ​ជាតិ​ស្ករ​ធម្មជាតិ ដូច​ជា ស្ករ Fructose និង Sucrose ដែល​ផ្ដល់​ឲ្យ​ម៉ាក់ៗ​កំពុង​ពពោះ មាន​​ថាមពល​បន្ថែម និង​ជួយ​ឲ្យ​មាន​កម្លាំង។

    – ទុរេន មិន​មាន​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល ឬខ្លាញ់​ឆ្អែត​ឡើយ។

    – ទុរេន ​ជា​ប្រភព​អាហារ​សរសៃ ​ជា​សារធាតុ​បន្ទន់​លាមក​ធម្មជាតិ និង​ការពារ​​បញ្ហា​ទល់​លាមក ដែលងាយ​កើត​មានលើ​គ្នា​យើង​កំពុង​​ពេល​ពពោះ។

    – ជាតិ​​សរសៃ​ក្នុង​ទុរេន ​ជួយ​ធ្វើ​ឲ្យ​​ភ្នាស​សើម​មាន​សុវត្ថិភាព ព្រោះអាច​​កាត់​បន្ថយហានិភ័យ​ ​ពេល​ប៉ះពាល់​នឹង​ជាតិ​ពុល។ ទុរេន ​ក៏​នឹង​ជួយ​ការពារ ​និង​កម្ចាត់​ចោល​សារធាតុ​គីមី​មួយចំនួនដែលអាច​បង្ក​ជា​មហារីក​ ចេញ​ពី​ពោះយើង​បាន​ទៀត​ផង។

    – ទុរេន សម្បូរ​​​វីតាមីន​ B ដូច​ជា Niacin (B3) Thiamin (B1) និង Riboflavin (B2) ​ជួយ​បង្កើន​សុខភាព​រាងកាយ​ទាំង​មូល និង​មាន​សារៈសំខាន់​ចំពោះ​មុខងារ​ផ្សេងៗ​ទៀត​ក្នុង​រាង​កាយ។

    – ទុរេន​ ជា​ប្រភព​ល្អ​បំផុត​នៃ​សារធាតុទង់ដែង (Copper) ម៉ង់កាណែស (Manganese) ជាតិដែក និងម៉ាញ៉េស្យូម (Magnesium) ខណៈជាតិ​ទង់​ដែង​ និងជាតិ​ដែក ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម ​មាន​សារៈសំខាន់​ដល់​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍគភ៌ក្នុង​ផ្ទៃ ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Aug 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម