home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

​គេងអត់លក់ពេល​ពពោះ ប្រើ​ថ្នាំ​ងងុយគេង ប៉ះពាល់អត់?​

​គេងអត់លក់ពេល​ពពោះ ប្រើ​ថ្នាំ​ងងុយគេង ប៉ះពាល់អត់?​

មាន​កត្តា​ជា​ច្រើន​ ​អាច​ធ្វើ​ឲ្យស្ត្រី​មាន​ផ្ទៃពោះ​គេង​អត់​លក់ ខណៈ​​ការ​គេង​ ​ជា​រឿង​អាទិភាព ដើម្បី​ឲ្យគភ៌​ក្នុង​ផ្ទៃ​អាច​លូត​លាស់​បាន​ល្អ។ ចុះ​​ករណី​ប្រើ​គ្រប់​វិធី​នៅ​តែ​គេង​មិន​លក់ អាច​ប្រើ​ថ្នាំ​ងងុយ​គេង​បាន​អត់? “Hello គ្រូពេទ្យ” នឹង​ពន្យល់​ឲ្យ​​យើង​បាន​ដឹង។

១- មូលហេតុ​នាំ​ឲ្យ​ពិបាក​គេង​ពេល​មាន​ផ្ទៃ​ពោះ

មាន​មូលហេតុ​ជាច្រើន ធ្វើ​ឲ្យ​ស្រីៗ​មាន​បញ្ហា​គេង​មិន​លក់​អំឡុង​​ពពោះ​ដូច​ជា៖

– បញ្ហា​ផ្លូវ​អារម្មណ៍៖ បាក់​ទឹក​ចិត្ត ព្រួយ​បារម្ភ​ច្រើន និង​បញ្ហា​ស្ត្រេស សុទ្ធ​តែ​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​អំឡុង​ពេល​ពពោះ។

– គេង​មិន​ដក​ដង្ហើម (Sleep Apnea)៖
បញ្ហា​ការ​គេង​មិន​ដក​ដង្ហើម រួម​មាន ស្រមុក​ខ្លាំងៗ និង​ឈប់​ដង្ហើម​ញឹក​ញាប់​អំឡុង​ពេល​គេង។ ចំពោះ​ករណី​ស្ត្រី​មាន​ផ្ទៃ​ពោះ អាច​បណ្ដាល​មក​ពីម៉ាក់ៗ​ហើម​រន្ធ​ច្រមុះ (Nasal Passage)។

– បណ្ដុំ​រោគ​សញ្ញា​គេង​មិន​លក់​ដោយ​សារ​ឈឺ​ជើង (Restless leg syndrome)៖ បញ្ហា​ឧស្សាហ៍​មាន​បំផុត​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ គឺ​មាន​ម្នាក់​ក្នុង​ចំណោម​ស្រីៗ​មាន​ផ្ទៃ​ពោះ ៤នាក់ ហើយ​ចាប់​ផ្ដើម​ត្រី​មាស​ទី​៣។ គេ​អាច​សម្គាល់​នេះ​បាន ដោយសារ​មាន​អារម្មណ៍​ឈឺ និង​ក្រហាយ​ក្នុង​ជើង ឬ​កំភួន​ជើង​ម្ខាង ធ្វើ​ឲ្យ​យើង​តែង​បម្រះ​ជើង​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់។ បញ្ហា​បង្ក​លើ​ស្រី​មាន​ផ្ទៃ​ពោះ​មួយ​នេះ ច្រើន​បាត់​ទៅ​វិញ​អំឡុង ៣០​ថ្ងៃ ក្រោយ​សម្រាល​រួច។ ទោះ​យ៉ាង​ណា យើង​នៅ​តែ​អាច​កាត់​បន្ថយ​កត្តា​ប្រឈម​បញ្ហា​នេះ ដោយ​គ្រាន់​តែ​ញ៉ាំ​ជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់។

– រមួល​ក្រពើ (Leg cramps)៖ រមួល​ក្រពើ ច្រើន​កើត​នៅ​ពេល​មាន​ផ្ទៃ​ពោះ​អំឡុង​ត្រី​មាស​ទី២ និង​ត្រី​មាស​ទី៣ ជា​ពេល​ស្បូន​ចាប់​ផ្តើម​រីក​ធំ និង​ចាប់​ផ្ដើម​បង្កើន​សម្ពាធ​ទៅ​លើ​សាច់​ដុំ​ជើង។ បញ្ហា​នេះ ក៏​អាច​កើត​ឡើង​ដោយសារ​បញ្ហា​ខ្វះ​ជីវជាតិ​ផង​ដែរ។

– មូល​ហេតុ​ផ្សេង​ទៀត​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់ រួម​មាន ក្រហាយ​ទ្រូង (Heartburn) ពិបាក​រំលាយ​អាហារ ចង្អោរ និង​នោម​ច្រើន​នៅ​ពេល​យប់ (Nocturia)។

២- ប្រើ​ថ្នាំ​ងងុយ​គេង​ពេល​មាន​ផ្ទៃ​ពោះ មាន​សុវត្ថិភាព​ដែរទេ?

យក​ល្អ គួរ​កុំ​ប្រើ​ថ្នាំ​គ្រប់​ប្រភេទ រួម​ទាំង​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា អំឡុង​ពេល​កំពុង​មាន​ផ្ទៃ​ពោះ ជា​ពិសេស​នៅ​ត្រីមាស​ទី១ ឬ​ត្រី​មាស​ចុង​ក្រោយ។ ទោះ​យ៉ាង​ណា យើង​អាច​លេប​ប្រភេទ​ថ្នាំ​ងងុយ​គេង​មួយ​ចំនួន​ម្ដង​ម្កាល បើ​វិធី​ផ្សេង​ទៀត​មិន​អាច​ជួយ​បាន។ ខាង​ក្រោម​នេះ ជា​អ្វី​យើង​គួរ​ចង​ចាំ ពេល​សម្រេច​ប្រើ​ថ្នាំ​ងងុយ​គេង​អំឡុង​ពេល​ពពោះ៖

– ទោះ​ជា​ថ្នាំ​ប្រភេទ​ណា ឱសថ​រុក្ខជាតិ ឬ​ថ្នាំ​បំប៉ន​ក៏​ដោយ ត្រូវ​តែ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជាមុន មុន​សម្រេច​ចិត្ត​លេប។ ថ្នាំ​មួយ​ចំនួន ​មាន​សុវត្ថិភាព​ចំពោះ​ស្រី​មាន​ផ្ទៃ​ពោះ ខណៈ​ថ្នាំ​មួយ​ចំនួន​ទៀត ក៏​អាច​មាន​ផល​រំខាន​ប៉ះពាល់​ដល់​គភ៌​ដូច​គ្នា។

– បើ​ថ្នាំ​នេះ​គ្រូពេទ្យ​ឲ្យ​ប្រើ គឺ​តម្រូវ​ឲ្យ​យើង​ប្រើ​ក្នុង​កម្រិត​ទាប​បំផុត​តាម​អាច​ធ្វើ​ទៅ​បាន និង​ក្នុង​រយៈពេល​ខ្លី​បំផុត។ ការ​ប្រើ​ថ្នាំ​រយៈពេល​យូរ អាច​ធ្វើ​ឲ្យ​រាង​កាយ​ត្រូវ​ពឹង​ផ្អែក​លើ​ថ្នាំ​ទាំង​ស្រុង (Overdependence) ហើយ​បញ្ហា​នេះ អាច​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល និង​រាង​កាយ​របស់​ទារក​ក្នុង​ផ្ទៃ​បាន។

– ថ្នាំ​ងងុយ​គេង ដូច​ជា ពពួក​ថ្នាំ Benzodiazepines ពពួក​ថ្នាំ Non-benzodiazepines និង​ពពួក​ថ្នាំ Amobarbital សុទ្ធ​សឹង​គេ​ចាត់​ទុក​មាន​សុវត្ថិភាព និង​ច្រើន​តែ​ចេញ​វេជ្ជបញ្ជា​ឲ្យ​ស្រីៗ​មាន​ផ្ទៃ​ពោះ​ប្រើ។ ទោះ​យ៉ាង​នេះ​ក្ដី ការ​សិក្សា​មួយ​នៅ​ឆ្នាំ ២០១៥ បង្ហាញ​ថា ថ្នាំ​ទាំង​នេះ អាច​បង្កើន​គ្រោះ​ថ្នាក់ នាំ​ឲ្យ​ទារក​កើត​មិន​គ្រប់​គីឡូ កើត​មុន​ខែ និង​ទារក​កើត​មិន​គ្រប់​លក្ខណៈ (Birth Defect) ជា​ដើម។ អ្នក​ប្រើ​ថ្នាំ​នេះ​ញឹក​ញាប់ ភាគ​ច្រើន​ត្រូវ​សម្រាល​កូន​ដោយ​សារ​វះ​កាត់។

ពិបាកគេងពេលពពោះ Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

  • ពិបាក​គេង​លក់ សាក​វិធី​សាមញ្ញ​នេះ អាចបាន​ផល
  • ស្រីៗ​មាន​បញ្ហា​បែបនេះពេល​គេង អាច​ប្រឈម​ជំងឺ​មហារីក

៣- វិធី​សាស្ត្រ​ជួយ​ស្រីៗ​ពពោះ​គេង​លក់​ស្រួល

បើ​មាន​បញ្ហា​ពិបាក​គេង ប៉ុន្តែ​មិន​សូវ​ធ្ងន់ធ្ងរ ល្អ​បំផុត​គួរ​សាក​ល្បង​វិធី​ទាំង​នេះ ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ដោយសារ​ប្រើ​ថ្នាំ​ពេទ្យ៖

– គេង​ផ្អៀង​ទៅ​ម្ខាង និង​ដាក់​ខ្នើយ​នៅ​ចន្លោះ​ជង្គង់​ពេល​គេង
– មិន​ត្រូវ​ញ៉ាំ​អាហារ​ច្រើន​ពេក មុន​ពេល​គេង
– គួរ​ញ៉ាំ​ទឹក​ដោះ​គោ​មួយ​ពែង​មុន​ចូល​គេង
– ប្រើ​វិធី​សម្រួល​អារម្មណ៍​ផ្សេងៗ ដូច​ជា វិធី​ដកដង្ហើម ឬ​សម្រួល​សាច់​ដុំ (Stretching) ដើម្បី​ជួយ​បង្កើន​ការ​គេង​លក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Medication (pregnancy sleep) http://www.babycentre.co.uk/a547376/medication-pregnancy-sleepAccessed January 17, 2017

Is it safe to take sleeping pills during pregnancy? http://www.babycenter.com/404_is-it-safe-to-take-sleeping-pills-during-pregnancy_1246859.bcAccessed January 17, 2017

Sleep Problems in Pregnancy http://www.webmd.com/sleep-disorders/guide/pregnancy-insomniaAccessed January 17, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 04/06/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x