ស្រីៗមានផ្ទៃពោះ ងាយនឹងរមួលសាច់ដុំនៅពេលយប់ជាងគេ ពិសេសនៅក្នុងអំឡុងត្រីមាសទី ២-៣ ដែលបណ្តាលមកពីការឡើងទម្ងន់ ខ្វះជាតិទឹក ខ្វះសារធាតុចិញ្ចឹម ពិសេសជាតិម៉ាញ៉េស្យូម ជំងឺមួយចំនួន និងថ្នាំពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកងាយៗសម្រាប់អ្នកឧស្សាហ៍រមួលក្រពើ
- ឧស្សាហ៍រមួលក្រពើពេលពពោះ ទាំងនេះគឺវិធីដោះស្រាយ
២- វិធីព្យាបាលអាការៈរមួលក្រពើនៅពេលយប់
ទាញសាច់ដុំ និងម៉ាស្សាជ្រៅៗ អាចមានប្រយោជន៍ជួយដល់គ្នាយើងដែលរមួលក្រពើនៅពេលយប់បាន។ ដើម្បីទាញសាច់ដុំបាន ដំបូងយើងត្រូវអង្គុយសណ្តូកជើងឲ្យត្រង់ និងបត់ម្រាមជើងមកស្មងជើងអ្នក ចាំធ្វើការម៉ាស្សាលើសាច់ដុំ ដើម្បីបន្ធូរនូវការកន្រ្តាក់។ គ្នាយើង ក៏អាចស្អំទឹកក្តៅ ឬលាបក្រែមបំបាត់ការឈឺចាប់នៅលើកំភួនជើង ដើម្បីឲ្យមានភាពធូរស្រាលផងដែរ។ គួរតែដឹងពីមូលហេតុបង្ក និងវិធីកាត់បន្ថយការរមួលក្រពើ ដូចជា ផឹកទឹកឲ្យបានច្រើន ចៀសវាងឈររយៈពេលយូរ ឬពិគ្រោះជាមួយគ្រូពេទ្យពីថ្នាំពេទ្យគួរប្រើ ឬមិនគួរប្រើ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕