home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ទាំងនេះជាប្រភេទ​ប្រេងឆាផ្តល់ប្រយោជន៍ដល់សុខភាព គួរមានក្នុងផ្ទះបាយ

ទាំងនេះជាប្រភេទ​ប្រេងឆាផ្តល់ប្រយោជន៍ដល់សុខភាព គួរមានក្នុងផ្ទះបាយ

ប្រេង​ឆា​ជា​គ្រឿង​ផ្សំ​មួយ​សំខាន់​សម្រាប់​ចម្អិន​អាហារ ពិសេស​ម្ហូប​ប្រភេទ​ឆា ចៀន​ ឬ​បំពង តែ​គ្នា​យើង​មាន​ដឹង​អត់​ថា ប្រេង​ឆា​ប្រភេទ​ណាដែល​មាន​សុវត្ថិភាព និង​មិន​ប៉ះ​ពាល់​សុខភាព​? តាម​ការ​លើក​ឡើង​ របស់​អ្នក​ស្រាវជ្រាវ​សុខភាព​បាន​បង្ហាញ​ដូច​ខាង​ក្រោម​នេះ៖

១. ប្រេង​អូលីវ​

ពិត​ណាស់​ ប្រភេទ​ប្រេង​អូលីវ គ្នា​យើង​ខ្លះ​បាន​ដឹង ហើយ​ក៏​មាន​ខ្លះ​ទៀត​ពុំ​ទាន់​បាន​ដឹង​ពី​គុណ​ប្រយោជន៍​នៃ​ប្រេង​ខាង​លើ។ ​ប្រេង​​អូលីវ គឺ​ជា​ប្រេង​រុក្ខជាតិ​ដែល​​​មាន​ការ​ពេញ​និយម​សម្រាប់​អ្នក​ស្រលាញ់​សុខភាព​។ នេះ​ដោយ​សារ​តែ​វា​ផ្តល់​សារប្រយោជន៍​​ទៅ​ដល់​សុខភាព​ និង​ប្រើ​ប្រាស់​​បាន​ច្រើន​យ៉ាង។ ប្រេង​អូលីវ​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ល្អ​សម្រាប់​បេះដូង ហើយ​ពិសេស​ល្អ​សម្រាប់​អ្នក​មាន​កូលេស្តេរ៉ូល​ខ្ពស់​។

អត្ថបទ​ពាក់​ព័ន្ធ៖

២. ប្រេង​ដូង

មិន​ខុស​ពី​ប្រេង​អូលីវ​ទេ ប្រេង​ដូង​គឺ​ជា​ជម្រើស​ល្អ​សម្រាប់​សុខភាព​។ ប្រភេទ​ប្រេង​ដូង​ជួយ​ពង្រឹង​ប្រព័ន្ធ​ស៊ាំ​ ជួយ​សម្រក​ទម្ងន់។

៣. ប្រេង​ផ្លែ​​​ប៊័រ

ប្រេង​ផ្លែបឺរ ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម ព្រម​ទាំង​ជំងឺ​មហារីក ដោយ​ប្រេងនេះ​​បាន​ជួយ​កាត់​បន្ថយ​ខ្លាញ់​​អាក្រក់ និង​បង្កើន​​កម្រិត​ខ្លាញ់​​ល្អ។

៤. ប្រេង​គ្រាប់​ទំពាំង​បាយ​ជូរ

ប្រេង​គ្រាប់​ទំពាំង​បាយ​ជូរ​សម្បូរ​​ដោយ Omega 6 សារធាតុ​Linoletic និង​​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ដែល​សុទ្ធ​សឹង​ជួយ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ឲ្យ​រឹង​មាំមិន​ងាយ​ចាញ់​ជំងឺ។

៥. ប្រេង​ Walnut

ប្រេង ​Walnut គឺ​ជា​ប្រភេទ​ប្រេង​រុក្ខជាតិ សម្បូរ​​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម សម្រាប់​ការពារ​​យើង​ពី​ជំងឺ​បេះ​ដូង ហើយ​ក៏​ផ្ទុក​​សារធាតុ​ម៉េឡាតូនីន ដែល​ជួយ​ការពារ​ស្បែក​ពី​កាំ​រស្មី UV និង​ជួយ​រក្សា​ប្រព័ន្ធ​ខាង​ក្នុង​រាង​កាយ​ផង​ដែរ។

៦. ប្រេង​ផ្កា Canola

ប្រេស​ផ្កា Canola ជា​ប្រេង​ឆាសម្បូរ​ដោយ​​​ Omega 3 និង​ Omega 6 ជួយ​ការពារ​មិន​ឱ្យ​កើត​ជំងឺ​បេះ​ដូង​៕

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 13/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត