ក្រៅពីគុណប្រយោជន៍ច្រើនចំពោះសុខភាព ផ្លែប៊ើរក៏មានប្រយោជន៍អស្ចារ្យសម្រាប់សុខភាពសក់ ព្រោះផ្លែឈើនេះសម្បូរវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ រាប់ពាន់ឆ្នាំមុន ជនជាតិអេហ្ស៊ីប បានប្រើផ្លែប៊ើរដើម្បីជួយសក់មានសំណើម ខណៈបច្ចុប្បន្ន ឧស្សាហកម្មផលិតផលជំនួយសក់ នៅតែប្រើគុណសម្បត្តិផ្លែប៊ើរដូចគ្នា។
ចង់បានសក់ស្អាត រឹងមាំ ភ្លឺរលោង ដោយមិនចង់ចំណាយប្រាក់លើផលិតផលថ្លៃៗ អាចយកផ្លែប៊ើរមកធ្វើជាម៉ាស់អប់សក់បាន ហើយខាងក្រោមនេះជាគុណប្រយោជន៍ពីផ្លែប៊ើរ៖
ជាតិប្រេងក្នុងផ្លែប៊ើរ អាចស្រូបចូលទៅដល់ឫសគល់សក់ និងបញ្ចេញសំណើមពីក្នុងមកក្រៅ។ ប្រើផ្លែប៊ើរ ជាម៉ាស់ការពារសក់ ជួយសក់បង្កើនជាតិខ្លាញ់ល្អដែលមានអ៊ីដ្រូហ្សែនតិច (Monounsaturated fats) អាចទប់សំណើម មិនងាយហើរ ផ្ដល់សារធាតុចិញ្ចឹម និងពង្រឹងសក់ខូច សក់មានពន្លឺ មើលទៅមានសុខភាពល្អ។ ជាតិប្រេងក្នុងផ្លែប៊ើរ ក៏ជួយការពារសក់ពីកាំរស្មី UV ដែលតែងធ្វើឲ្យសក់បាត់បង់សំណើមធម្មជាតិ និងធ្វើឲ្យស្ងួតងាយបែកចុង។
ភាគច្រើនជឿថា យើងមានសក់លូតលាស់យឺតពីកំណើត តែមានករណីមួយចំនួន អាចជួយសក់យើងរីកលូតលាស់បានលឿន។ កង្វះសារធាតុចិញ្ចឹមសំខាន់ៗ ជាមូលហេតុនាំឲ្យសក់លូតលាស់យឺត ខណៈមូលហេតុផ្សេងទៀត រួមមាន អតុល្យភាពអ័រម៉ូន ថប់បារម្ភ គេងមិនគ្រប់គ្រាន់ ជក់បារី ផឹកជាតិកាហ្វេអ៊ីនច្រើនពេក រួមទាំងប្រើថ្នាំព្យាបាលសក់ហួសហេតុ ដែលទាំងនេះជាមូលហេតុបណ្ដាលឲ្យខូចសក់ និងស្បែកក្បាលយើង។ ខូចស្បែកក្បាល ទំនងជាអាចរារាំងល្បឿនលូតលាស់សក់ដូចគ្នា។ បរិមាណវីតាមីន B និង E ដ៏ច្រើនក្នុងផ្លែប៊ើរ អាចការពារ និងពង្រឹងសក់ ព្រមទាំងជួសជុលស្បែកក្បាលខូចខាតផងដែរ។
៣- ការពារអង្គែស្បែកក្បាល
អង្គែស្បែកក្បាល កើតឡើងពេលជាលិកាស្បែកងាប់ក្នុងចំនួនយ៉ាងច្រើន ធ្វើឲ្យមានស្នាមក្រហមៗ រមាស់ បែកស្រកា និងរលាកស្បែកក្បាល។ ផ្ទុយមកវិញ សាច់ស្បែកក្បាលព្យាយាមការពារខ្លួន តបមកវិញដោយផលិតជាតិខ្លាញ់កាន់តែច្រើន ដែលជាអកុសលធ្វើឲ្យស្ទះឫសសក់ និងនាំឲ្យឆ្លងមេរោគ។ អនុវត្តអនាម័យសក់ត្រឹមត្រូវ និងប្រើសាប៊ូកក់សក់ថើៗ អាចជួយការពារជំងឺអង្គែស្បែកក្បាល។ ពេលអង្គែលូតលាស់ ស្បែកក្បាលកាន់តែស្ងួត ដូច្នេះសូមថែរក្សាស្បែកក្បាល និងសក់មានសំណើមល្អ។ ជាតិប្រូតេអ៊ីន អាស៊ីដអាមីណូ និងវីតាមីន ក្នុងផ្លែប៊័រ ជួយសម្រួលដល់ស្បែកក្បាលកាន់តែមានសំណើមតាមតម្រូវការ។

- ឧស្សាហ៍លាបសក់ តិចនិកទាំងនេះអាចជួយកុំឲ្យសក់ខូច និងបែកចុង
- ចេះទម្លាប់ថែស្បែកទាំងនេះ ជួយឲ្យកាន់តែស្អាតមួយកម្រិតទៀត
ម៉ាស់ការពារសក់ផលិតពីផ្លែប៊័រ ធ្វើឲ្យសក់រលោងស្អាត និងងាយគ្រប់គ្រង ដោយសារមានខ្លាញ់ធម្មជាតិ និងសារធាតុចិញ្ចឹមខ្ពស់។ ដើម្បីទប់ស្កាត់សក់កុំឲ្យរួញរញ៉េរញ៉ៃ យើងគ្រាន់តែកិនផ្លែប៊ើរពាក់កណ្ដាលឲ្យទៅជាម្សៅ ហើយយកមកម៉ាស្សា លាបថ្នមៗឲ្យចូលសព្វទៅក្នុងសក់ និងស្បែកក្បាល រួចទុកឲ្យវាដំណើរការបានល្អ យ៉ាងតិច ១៥ នាទី មុនពេលលាងសម្អាតដោយសាប៊ូ។ ធ្វើបែបនេះ មិនត្រឹមតែបន្ថែមពន្លឺចែងចាំងដល់សក់ប៉ុណ្ណោះទេ ថែមទាំងអាចជួយប្រឆាំងបញ្ហាសក់បែកចុងទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។