គ្នាយើង ច្បាស់ជាដឹងហើយថា អាហារដែលយើងញ៉ាំមួយចំនួន វាជួយដល់ការចិញ្ចឹម លូតលាស់ផង និងអាចបង្កឲ្យលើសទម្ងន់ ឬកើតជំងឺធាត់ផងដែរ។ ក្នុងនោះ ពេលវេលា ដែលយើងញ៉ាំអាហារ ក៏ជាបញ្ហាសំខាន់ផងដែរ ដែលយើងចាំបាច់ត្រូវជ្រើសរើសឲ្យត្រឹមត្រូវ បើមិនចង់ធាត់។
ត្រួតពិនិត្យដោយ ដេត ធន្នី
គ្នាយើង ច្បាស់ជាដឹងហើយថា អាហារដែលយើងញ៉ាំមួយចំនួន វាជួយដល់ការចិញ្ចឹម លូតលាស់ផង និងអាចបង្កឲ្យលើសទម្ងន់ ឬកើតជំងឺធាត់ផងដែរ។ ក្នុងនោះ ពេលវេលា ដែលយើងញ៉ាំអាហារ ក៏ជាបញ្ហាសំខាន់ផងដែរ ដែលយើងចាំបាច់ត្រូវជ្រើសរើសឲ្យត្រឹមត្រូវ បើមិនចង់ធាត់។
ការញ៉ាំសូកូឡានៅពេលព្រឹក ជួយដល់រាងកាយ ដោយសារវាមានសារធាតុប្រឆាំងអុកស៊ីដកម្ម ដែលកាត់បន្ថយការវិវត្តវ័យ ហើយក៏ល្អចំពោះបេះដូងផងដែរ។ តែបើពេលយប់វិញ ការញ៉ាំសូកូឡា មិនល្អនោះទេ ដោយសាររាងកាយរបស់យើង នឹងបម្លែងសារធាតុបំប៉នដែលលើស ទៅស្ដុកជាខ្លាញ់។
ការញ៉ាំសាច់ក្នុងរបបអាហារថ្ងៃត្រង់ គឺជារឿងល្អ ដោយសារវាជាប្រភពសំខាន់ នៃជាតិដែក ផ្ដល់អុកស៊ីសែនទៅកោសិកា និងប្រព័ន្ធសរីរាង្គនានា។ វាជួយបន្ថយបញ្ហាអស់កម្លាំង និងការប្រឈមនឹងជំងឺនានា។ សម្រាប់អាហារពេលល្ងាចវិញ ការញ៉ាំសាច់ មិនសូវល្អនោះទេ ដោយសារសាច់ត្រូវការពេលរហូតដល់ ៥ម៉ោង ដើម្បីរំលាយ។ ដូច្នេះការញ៉ាំសាច់ មុនចូលគេង អាចបណ្ដាលឲ្យឈឺនៅក្នុងប្រព័ន្ធរំលាយអាហារ។
ការញ៉ាំផ្លែក្រូចនៅពេលយប់ ជួយដល់មុខងារនៃប្រព័ន្ធរំលាយអាហារ និងបង្កើនមេតាប៉ូលិសរាងកាយ។ តែការញ៉ាំក្រូច ទាំងពោះទទេ នៅពេលព្រឹក ឬក្រោយភ្ញាក់ពីគេង អាចបណ្ដាលឲ្យកើតប្រតិកម្មអាលែកហ្ស៊ី និងរមាស់ក្រពះ ដែលបង្កើនហានិភ័យនៃជំងឺរលាកក្រពះ។
ដំឡូងជួយឲ្យសម្ពាធឈាមទាប ហើយវាសម្បូរដោយសារធាតុរ៉ែ ដែលរាងកាយត្រូវការ។ ការញ៉ាំដំឡូងនៅពេលព្រឹក ល្អសម្រាប់រាងកាយ តែវាមិនសូវល្អ សម្រាប់ញ៉ាំនៅពេលល្ងាចទេ ដោយសារវាមានកាឡូរីខ្ពស់ជាងប្រភេទបន្លែផ្សេងៗទៀត។
អត្ថបទពាក់ព័ន្ធ៖
បាយសម្បូរដោយកាបូអ៊ីដ្រាត ហើយការញ៉ាំវានៅពេលថ្ងៃ ល្អចំពោះរាងកាយ ដោយជួយឲ្យយើងមានថាមពលពេញមួយថ្ងៃ។ តែបើញ៉ាំច្រើន នៅពេលល្ងាច វាអាចបណ្ដាលឲ្យយើងឡើងទម្ងន់។
ផ្លែប៉ោម មានផ្ទុកសារធាតុ Pectin ដែលជួយដល់ពោះវៀន និងបណ្ដេញសារធាតុបង្កមហារីក ហើយវាល្អ សម្រាប់ញ៉ាំនៅពេលព្រឹក។ តែវាមិនសូវល្អទេ សម្រាប់ញ៉ាំនៅពេលល្ងាច ដោយសារវាបង្កើនអាស៊ីដក្នុងក្រពះ និងធ្វើឲ្យពិបាកក្នុងខ្លួន។ ជាមួយគ្នានេះ សារធាតុ Pectin ពិបាកនឹងរំលាយ ជាពិសេសនៅពេលយប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ដេត ធន្នី