backup og meta

បើកូនមីញ៉ូបភ្នែកតាំងពីតូច ប៉ាម៉ាក់គួរធ្វើម៉េចទៅ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Sep 29, 2021

    បើកូនមីញ៉ូបភ្នែកតាំងពីតូច ប៉ាម៉ាក់គួរធ្វើម៉េចទៅ?

    បច្ចុប្បន្ន​​មាន​ក្មេង​ជា​ច្រើន ជួប​បញ្ហា​ភ្នែក​មីញ៉ូប។ បញ្ហា​មីញ៉ូប​ភ្នែកនេះ​ កើតឡើង​ពីការ​​វិវិត្ដ​ទៅ​មុខ​កាន់​តែ​ខ្លាំង​តាម​អាយុ​របស់​ក្មេង ហើយប្រសិន​បើ​មិន​បាន​ព្យាបាល​ទាន់​ពេល ជំងឺ​នឹង​វិវត្ដ​កាន់​តែ​ធ្ងន់​ទៅ​មុខ។ យោង​តាម​ការ​សិក្សា​បាន​រក​ឃើញ​ថា មាន​ក្មេង​រហូត​ដល់​​៦០​ភាគ​រយ មាន​បញ្ហា​មីញ៉ូប​ភ្នែក។ ក្មេង​ក្នុង​អាយុ​ចន្លោះ​ពី ១១ ទៅ ១៦​ឆ្នាំ ងាយ​កើត​បញ្ហា​មីញ៉ូប​​ឆ្ងាយ គឺ​ក្មេង​ៗ​​អាច​មើល​ឃើញ​វត្ថុ​ក្បែរ​ៗ​បាន​ច្បាស់ ប៉ុន្តែ​សម្រាប់​វត្ថុ​ឆ្ងាយ​ មើល​ទៅ​ឃើញ​ព្រិល​ៗ។ ដូច​នេះក្នុង​នាម​ជា​ប៉ាម៉ាក់ តើ​យើង​​គួរ​មើល​ថែ​កូន​ៗ​យ៉ាង​ដូច​ម្ដេចដែរ?​

    ១- សញ្ញារបស់បញ្ហាមីញ៉ូប​ភ្នែកលើកុមារ

    • ខំ​សម្លឹង​មើល​វត្ថុ​ឆ្ងាយ​ពី​ខ្លួន​
    • ពេល​មើល​ទូរទស្សន៍ ឬ​អាន​សៀវ​ភៅ កូន​​ឱន​​ជិត​ដល់​សៀវ​ភៅ
    • ឧស្សាហ៍​រោយ​ភ្នែក ឈឺ​ក្បាល និង​ហូរ​ទឹក​ភ្នែក។

    ក្រោយ​ពេល​ឃើញ​មាន​សញ្ញា​ទាំង​អស់​នេះ ប៉ាម៉ាក់​គួរ​នាំ​កូន​ៗ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ភ្នែក ដើម្បី​ពិនិត្យ​មើល។ គ្រូពេទ្យ​នឹង​ចេញ​ថ្នាំ​សម្រាប់​ព្យាបាល​បញ្ហា​ភ្នែក ហើយ​យើង​​ចាំ​បាច់​ត្រូវ​ជូន​កូន​ទៅ​ជួប​ពេទ្យ ឲ្យ​បាន​ញឹក​ញាប់ យ៉ាង​ហោច​ណាស់​បាន​ម្ដង​ក្នុង​រយៈ​ពេល ៣​ខែ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ផល​រំខាន​កើត​ឡើង។

    កូនឈឺភ្នែក

    ២- មូលហេតុបណ្ដាលឲ្យភ្នែកមីញ៉ូប

    ក្មេង​ៗ​អាច​មាន​បញ្ហា​មីញ៉ូប​ភ្នែក ដោយឆ្លង​ពី​ប៉ា ឬ​ម៉ាក់​។ ប្រសិន​បើ​​ប៉ា​ម៉ាក់​មាន​បញ្ហា​មីញ៉ូប​ភ្នែក​ខ្លាំង នោះ​កូន​​​ពិបាក​ជា​ដាច់​ពី​បញ្ហា​ភ្នែកមីញ៉ូប​នេះ​ណាស់ ទោះ​បី​ជាកូន​នោះ​​ទទួលបាន​​ការ​ព្យាបាល​ល្អ​ក្ដី។

    ប៉ុន្តែ​ជំងឺ​នេះ ក៏​អាច​បណ្ដាល​មក​ពី​កត្តា​ខាងក្រៅ​មួយ​ចំនួន​រួម​មាន ការ​រៀន​សូត្រ និង​ធ្វើ​ការ​ក្នុង​កន្លែង​ខ្សោយ​ពន្លឺ។ ប្រសិន​បើ​យើង​អាច​ដឹង​ថា​កើត​ជំងឺមីញ៉ូប​ភ្នែក​នេះ​បាន​លឿន យើង​អាច​ព្យាបាល​​បាន​ដោយ​វិធី​យ៉ាង​ងាយ។ ក្នុង​ដំណាក់​កាល​ដំបូង គ្រូពេទ្យ​អាច​ព្យាបាល​ដោយ​ត្រឹម​តែ​លេប​ថ្នាំ គឺ​គ្រប់​គ្រាន់​ហើយ។

    អត្ថបទពាក់ព័ន្ធ៖

    ៤- តើត្រូវឲ្យកូនៗរស់នៅជាមួយបញ្ហាម្ញ៉ូបភ្នែកដូចម្ដេច?

    ការ​អង្គុយ​ ឬ​ឈរ​ខុស​ទំនង មិន​មាន​ពន្លឺ​គ្រប់​គ្រាន់ ឬ​ប្រើ​ប្រាស់​ឧបករណ៍​អេឡិចត្រូនិច​ច្រើន​ពេក គឺ​ជាមូលហេតុ​សំខាន់​ធ្វើ​ឲ្យ​ភ្នែកមីញ៉ូប។ ដូច​នេះ​ប៉ា​ម៉ាក់​គួរ​តែ​យក​ចិត្ដ​ទុក​ដាក់​ជាមួយ​បញ្ហា​ដូច​ខាង​ក្រោម បើ​មិន​ចង់​ឲ្យ​ភ្នែក​កូន​កាន់​តែ​ខូច​ទេ​នោះ។

    • បង្រៀន​កូន​ឲ្យ​អង្គុយ​បាន​ត្រឹម​ត្រូវ ដោយឲ្យកូន​​អាន​សៀវ​ភៅ​ ឬ​រៀន​ដោយ​ដាក់​សៀវ​ភៅ​ឲ្យ​ឆ្ងាយ​ពី​ភ្នែក​យ៉ាង​តិច ៣០សង់ទីម៉ែត្រ និង​មិន​គួរ​ឲ្យ​កូន​​គេង​អាន​សៀវ​ភៅ​ឡើយ។
    • ក្នុង​បន្ទប់​របស់​កូន ត្រូវ​មាន​ពន្លឺ​គ្រប់​គ្រាន់ មិន​ងងឹត ឬ​ភ្លឺ​ពេក
    • កំណត់​រយៈ​ពេល​ប្រើ​ប្រាស់​ទូរសព្ទ កុំព្យូទ័រ និង​ទូរទស្សន៍ កុំ​ឲ្យ​ក្មេង​មើល​​ច្រើន ដែលនេះ​ក៏​ជា​វិធី​ការពារ​ក្មេង​កុំ​ឲ្យ​កើត​ជំងឺ​មីញ៉ូបភ្នែក​ដែរ។
    • ប្រាប់​កូន​ឲ្យ​ចេះ​​ទុក​ឲ្យ​ភ្នែក​​បាន​សម្រាក​ក្រោយ​ពេល​ខំ​សម្លឹង​អេក្រង់ ឬ​អាន​សៀវ​ភៅ​ឲ្យ​បាន​យ៉ាង​តិច៣០​នាទី។​
    • ជំរុញ​ឲ្យ​កូន​ៗ​ចេញ​លេង​ក្រៅ​ផ្ទះ​​ឲ្យ​បាន​ច្រើន។
    • ប៉ាម៉ាក់​គួរ​នាំ​កូន​ទៅ​ពិនិត្យ​ភ្នែក​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ពិនិត្យ​រក​មើល​បញ្ហា​កើត​លើ​ភ្នែក​ និង​អាច​ព្យាបាល​បញ្ហា​ទាំង​អស់​នោះ​បាន​ទាន់​ពេល។
    • ប្រសិន​បើ​កូន​របស់​យើង​មាន​បញ្ហា​មីញ៉ូប​ឆ្ងាយ យើង​​គួរ​​នាំ​កូនទៅ​ជួប​ពេទ្យ​ភ្នែក​វាស់​វ៉ែន​តា​ឲ្យ​កូន​​ពាក់ ដើម្បី​ការពារ​កុំ​ឲ្យ​ភ្នែក​កាន់​តែ​វិវត្ដ​ទៅ​មុខ​ថែម​ទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Sep 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម