backup og meta

ថ្នាំសម្រកទម្ងន់ប្រភេទនេះ នៅអាមេរិកហាមប្រើខ្លាចកើតជំងឺមហារីក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    ថ្នាំសម្រកទម្ងន់ប្រភេទនេះ នៅអាមេរិកហាមប្រើខ្លាចកើតជំងឺមហារីក

    នុ៎ះ! ប្រយ័ត្ន​ផង​ស្រីៗ​គ្នា​យើង​ដែល​ចង់​បាន​រាង​ស្អាត ប្រើ​ថ្នាំ​សម្រក​ទម្ងន់ ព្រោះ​រដ្ឋបាល​ឱសថ និង​ចំណី​អាហារ​អាមេរិក បាន​ព្រមាន​ពី​ប្រភេទ​ថ្នាំ​សម្រក​ទម្ងន់ Lorcaserin (Belviq) អាច​បង្ក​ហានិភ័យ អត្រាកើត​មហារីក​កាន់​តែ​ខ្ពស់។

    យោង​តាម​ការ​ធ្វើ​តេស្ត​សុវត្ថិភាព​របស់ រដ្ឋបាល​ឱសថ និង​ចំណី​អាហារ​អាមេរិក FDA ថ្នាំ​បញ្ចុះ​ទម្ងន់​ពពួក Lorcaserin (Belviq) ត្រូវ​បាន​ប្រមាន និង​​ហាមយ​ពលរដ្ឋ​អាមេរិក​ប្រើ​ប្រាស់ ដោយ​សារ​តែថ្នាំនេះ​អាច​បង្កើន​ហានិភ័យ​ជំងឺ​មហារីក។

    អត្ថបទពាក់ព័ន្ធ៖ អាចប្រឈមបញ្ហាអ្វីខ្លះ បើសម្រុកសម្រកទម្ងន់លឿន?

    ជាមួយ​គ្នា​នេះ FDA ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ប្រមូល​ក្រុម​ថ្នាំ Lorcaserin ដែល​មាន​យីហោ Belviq និង Belviq XR ដែល​ជា​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ផលិត​ឱសថ Eisai ហើយ​ក្រុម​ហ៊ុន​នេះ ក៏​សម្រេច​ប្រមូល​ម៉ាក​ថ្នាំ​ទាំង​ពីរ​របស់​ខ្លួន ចូល​ក្នុង​ស្តុក​វិញ​ដែរ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    Lorcaserin ជា​ក្រុម​ថ្នាំផលិត​ឡើង​ក្នុង​ចេតនា​ជួយ​ឲ្យ​អ្នក​ប្រើ​ប្រាស់​សម្រក​ទម្ងន់ ដោយ​ប្រើ​ជា​មួយ​វិធី​ព្យាបាល​ជំងឺ​ធាត់ និង​លើស​ទម្ងន់ សុទ្ធ​តែ​ជា​មូលហេតុ​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ច្រើន ខណៈ​ប្រសិទ្ធភាព​របស់​ថ្នាំ គឺ​ធ្វើ​ឲ្យ​យើង​មិន​សូវ​ឃ្លាន​អាហារ។

    ប៉ុន្តែ​តាម​របាយការណ៍​របស់ FDA ថ្នាំ​នេះ អាច​បង្ក​ហានិភ័យ​កើត​មហារីក​ជាច្រើន​ប្រភេទ ដូច​ជា មហារីក​លំពែង មហារីក​សួត និង​មហារីក​ពោះ​វៀន​ធំ ដោយ​ក្នុងសេចក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ FDA អះអាង​ថា ថ្នាំ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សរសៃឈាម​បេះដូង​ទៀត​ផង។

    អត្ថបទ​ពាក់​ព័ន្ធ៖

    យោង​តាម​ការ​ធ្វើ​តេស្ត​សុវត្ថិភាព​ខាង​លើ FDA សរុប​សេចក្តី​ចុងក្រោយ​ថា ថ្នាំ​នេះ គឺ​គ្មាន​សុវត្ថិភាព​នោះ​ឡើយ និង​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ឈប់​ប្រើ​ថ្នាំ​ម៉ាក​ខាង​លើ ហើយ​ដើម្បី​សុវត្ថិភាព មិន​ត្រូវ​បោះ​ចោល​ផ្តេសផ្តាស​នោះដែរ ត្រូវ​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​គ្រប់គ្រង​ថ្នាំ​សង្កូវ ប្រមូល​ត្រឡប់​ចូល​កន្លែង​ដើម​វិញ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម