backup og meta

វីរុស COVID-19កំពុងរាតត្បាត ទៅ​ផ្សារទិញអីវ៉ាន់គួរអនុវត្តវិធានការទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    វីរុស COVID-19កំពុងរាតត្បាត ទៅ​ផ្សារទិញអីវ៉ាន់គួរអនុវត្តវិធានការទាំងនេះ

    ការ​រាតត្បាត​នៃ​វីរុស COVID-19​ បាន​ធ្វើ​ឲ្យ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​មាន​ការ​ប្រែប្រួល ​រួមទាំង​ការ​ទៅ​ទិញ​ទំនិញ​ជាដើម។ មនុស្យើង​ស​តែង​បារម្ភ​ថា​មាន​វីរុស​នៅ​លើ​កញ្ចប់​ទំនិញ ឬ​នៅ​លើ​ម្ហូប​អាហារ​ផ្សេងៗដែរឬយ៉ាងណា​។ ប៉ុន្តែ​បច្ចុប្បន្ន​មិនទាន់​មាន​ភស្តុតាង​ដែល​បញ្ជាក់​ថា​វីរុស​នេះ​អាច​ឆ្លង​តាម​អាហារ​ទេគឺមានតែរកឃើញថា វីរុស​នេះ​គឺ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាមរយៈ​ដំណក់​ទឹកមាត់ ឬ​វត្ថុរាវ​របស់​អ្នក​ជំងឺ​ដែល​វិជ្ជមាន​វីរុស​នេះ។ ម៉្យាង​ទៀត​ក៏​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​វត្ថុ​ផ្សេងៗ​ដែល​មាន​វីរុស​ជាប់​លើ​នោះ​តាមរយៈ​វត្ថុរាវ​អ្នក​មាន​វីរុស​ COVID-19 ​ហើយ​យក​ដៃ​មក​ប៉ះ​មុខ មាត់ និងភ្នែក។ ដើម្បី​ការពារ​ការ​ឆ្លង​តាម​រយៈ​ការ​ប៉ះ​វត្ថុ​ផ្សេងៗ​ជាពិសេស​នៅ​ពេល​ទៅ​ទិញ​ទំនិញ អត្ថបទ​នេះ​នឹង​បង្ហាញ​វិធី​ខ្លះៗ។

    មុន​នឹង​ចេញ​ទៅផ្សារ​

    • ពិចារណា​ថាយើងចាំ​បាច់​ត្រូវ​ទៅ​ឬ​អត់៖ ប្រសិន​ជាយើង​ត្រូវ​ការ​របស់​ប្រើប្រាស់​បន្តិចបន្តួច យើង​គួរ​ចៀស​វាង​ចេញ​ទៅ​ក្រៅ និង​រៀបចំ​ផែនការ​ទិញ​ម្ហូបអាហារ​សម្រាប់​រយៈពេល​មួយ ឬ​ពីរសប្តាហ៍ម្ដង។
    • ទៅ​ទិញ​នៅ​ពេល​មិន​សូវ​មាន​មនុស្ស៖ យើង​អាច​ព្យាយាម​ទៅ​ទិញ​ម្ហូប​នៅ​ផ្សារ ឬ​ផ្សារ​ទំនើប​អំឡុងពេល​មិន​សូវ​មាន​មនុស្ស និង​គួរ​ទិញ​របស់របរ​​ ឬ​ម្ហូប​នៅ​កន្លែង​តែ​មួយ​ចៀស​វាង​ទៅ​ច្រើន​កន្លែង។
    • ទៅ​ម្នាក់​ឯង៖ យកល្អ​គួរ​ទៅ​ម្នាក់ឯង ព្រោះ​នេះ​អាច​កាត់​បន្ថយ​ចំនួន​មនុស្ស​ដែល​ចូល​ទៅ​ក្នុង​ផ្សារ និង​អាច​ការពារ​សមាជិក​គ្រួសារ​បាន​ទៀត។
    • មិន​គួរ​ចេញ​ទៅផ្សារ​ប្រសិន​ជាយើង​មាន​រោគសញ្ញា៖ ប្រសិន​ជា​យើង​​មាន​រោគសញ្ញា​ដូចជា​ក្ដៅខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម យើង​មិន​គួរ​ចេញ​ពី​ផ្ទះ​ទេ​លើក​លែង​តែ​ទៅ​មន្ទីរពេទ្យ ហើយ​បើយើង​ត្រូវ​ការ​អ្វី​មួយ​នោះ យើង​អាច​ឲ្យ​មិត្តភក្តិ​ជួយ​ទិញ​ឲ្យបាន​។​

    អត្ថបទពាក់ព័ន្ធ៖

  • ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃ​ការពារកុំឲ្យឆ្លង COVID-19
  • សំណួររសើប ពីការរួមភេទ អំឡុងពេលមាន​វិបត្តិ COVID-19
  • ក្រុងតូចមួយនៅអេស្ប៉ាញគ្មានអ្នកឆ្លងCOVID-19 សូម្បីតែម្នាក់ នេះជាវិធានការ
  • WHO ថា ទោះអាកាសធាតុក្តៅខ្លាំងយ៉ាងណា ក៏មិនអាចសម្លាប់ COVID-19​ បានដែរ
  • សត្វខ្លាមួយក្បាលនៅ​សហរដ្ឋ​អាមេរិក​ តេស្ត​ឃើញ​មាន​​ផ្ទុក​វីរុស​ COVID-19​
  • នៅ​ហាង​ទំនិញ ឬផ្សារ

    • លាង​សម្អាត​ដៃ​ញឹកញាប់៖ គួរ​សម្អាត​ដៃ​មុន​នឹង​ចូល និង​ក្រោយ​ចេញ​ពី​ហាង​ទំនិញ។ យើង​ក៏​គួរ​សម្អាត​ដៃ​មុន និង​ក្រោយ​ជ្រើស​រើស​ទំនិញ​ដែរ។
    • ប្រើ​ក្រដាស​ជូត៖ យើង​គួរ​យក​ក្រដាស​ជូត​តាម​ខ្លួន​ដើម្បី​ជូត​កន្ត្រក​ដាក់​ទំនិញ។
    • ពាក់​ម៉ាស៖ នៅ​ពេល​ចេញ​ក្រៅ​គួរ​ពាក់​ម៉ាស​ដើម្បី​ការពារ​ការ​ឆ្លង​ពី​អ្នក​ដែល​មាន​វីរុស​ប៉ុន្តែ​មិន​មាន​រោគសញ្ញា។
    • នៅ​ឆ្ងាយ​ពី​គ្នា៖ នៅ​ទី​សាធារណៈ យើង​គួរ​រក្សា​គម្លាត​យ៉ាងតិចណាស់ ១,៨ម៉ែត្រ​ពី​អ្នក​ដទៃ។
    • កុំ​ប៉ះ​មុខ​របស់​យើង៖ ចៀសវាង​យក​ដៃ​ទៅ​ប៉ះ​ភ្នែក ច្រមុះ និង​មាត់​របស់​យើង​ដោយ​មិន​ទាន់​បាន​លាង​ដៃ។

    ពេល​ទៅ​ដល់​ផ្ទះ

    • លាង​សម្អាត​ដៃ៖ យើង​គួរ​លាង​សម្អាត​ដៃ​ក្រោយ​ពី​រៀបចំ​កញ្ចប់​ទំនិញ ឬ​អាហារ​របស់​យើង។
    • កុំ​ទុក​ម្ហូប​ចោល៖ មាន​មនុស្ស​មួយ​ចំនួន​ជឿថា​ការ​ទុក​អាហារ​នៅ​ខាង​ក្រៅ​រយៈពេល​៣ថ្ងៃ​អាច​សម្លាប់​វីរុស​បាន។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ចំណីអាហារ​ដោយ​សារ​អាហារ​ទាំង​នោះ​មិន​បាន​រក្សា​ទុក​នៅ​ក្នុង​សីតុណ្ហភាព​ត្រឹម​ត្រូវ​ធ្វើ​ឲ្យ​មាន​បាក់តេរី និង​អាច​ប៉ះពាល់​ដល់​សុខភាព​បាន។
    • លាង​សម្អាត​ម្ហូប​ ឬទំនិញ៖ យើង​គួរ​លាង​សម្អាត​បន្លែ និង​ផ្លែឈើ​ដើម្បី​កំចាត់​ធូលី​ដី និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត។ យើង​មិន​ចាំ​បាច់​ប្រើ​សាប៊ូ ឬ​ទឹក​សម្លាប់​មេរោគ​ដើម្បី​លាង​បន្លែ និង​ផ្លែ​ឈើ​ទេ។
    • លាង​សម្អាត​ថង់​ដាក់​ទំនិញ៖ ប្រសិនជាយើង​ប្រើប្រាស់​ថង់ទំនិញ​ដែល​អាច​ប្រើ​បន្ត​បាន យើង​គួរ​បោក​សម្អាត​ថង់​ទំនិញ​ជាមួយ​សាប៊ូ ឬ​ទឹក​សម្លាប់​មេរោគ​។

    អត្ថបទពាក់ព័ន្ធ៖

  • ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃ​ការពារកុំឲ្យឆ្លង COVID-19
  • អាមេរិកនឹង​ប្រើវិធីសាស្រ្តជាង១០០​ឆ្នាំមុន មកសាកល្បងព្យាបាលអ្នកឆ្លងវីរុស COVID-19
  • អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19
  • អាមេរិកនឹងតេស្ដថ្នាំគ្រុនចាញ់មួយប្រភេទ សង្ឃឹមថាអាចបង្ការ COVID-19
  • អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម