backup og meta

ដឹងអត់! ពេល​ឈប់រួមភេទរាងកាយយើងនឹងជួយ​បញ្ហា​ ៥ យ៉ាងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 10, 2020

    ដឹងអត់! ពេល​ឈប់រួមភេទរាងកាយយើងនឹងជួយ​បញ្ហា​ ៥ យ៉ាងនេះ

    មនុស្ស​យើងជា​ច្រើន​បាត់បង់ចំណង់ផ្លូវ​ភេទ​ដោយសារមូលហេតុផ្សេងៗគ្នា។ ការ​បែក​បាក់​គ្នា បញ្ហា​សុខ​ភាព ឬ​ភាព​តាន​តឹង​ក្នុង​​ជីវិត និង​ការ​ងារជាដើម សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​លែង​មានអារម្មណ៍​​ចង់​រួម​ភេទ។ នៅ​ពេលយើង​មាន​ការ​នឿយ​ហត់​ពី​ការ​ងារ ឬ​នៅ​ពេល​យើង​មាន​អារម្មណ៍​ប្រែ​ប្រួល នោះ​ចំណង់​ផ្លូវ​ភេទ​នឹង​អាច​ធ្លាក់​ចុះ​បាន។ ការ​ដែល​មិន​រួម​ភេទ​គឺ​អាច​ធ្វើ​ឲ្យ​ជីវិតយើង​បាត់​បង់​នូវ​ផល​ប្រយោជន៍​ជា​ច្រើន។ ខាង​ក្រោម​នេះ​ជា​ការ​ជះ​ឥទ្ធិពល​ដល់​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​លើ​អ្នក​ដែល​មិន​មាន​ការ​រួម​ភេទ។ ផល​ប៉ះពាល់​ដល់​សុខ​ភាព​ទាំង​នោះ​គឺ​គ្រប់​គ្រាន់​ក្នុង​ការ​លើកទឹកចិត្តយើង​ឲ្យ​មានចំណង់​ក្នុង​ការ​រួម​ភេទ​សារជាថ្មី។

    ១- អ័រម៉ូនអង់ដូភីនធ្លាក់ចុះ

    អារម្មណ៍​ស្រើប​ស្រាល និង​ការ​ឈាន​ដល់​ចំណុច​កំពូល​នៃ​ការ​រួម​ភេទ គឺ​កើត​ឡើង​ដោយ​សារ​​មាន​ការបញ្ចេញ​អ័រម៉ូន​អង់​ដូភីន (endorphins) ដែល​ជា​អ័រម៉ូន​មួយ​មាន​តួនាទី​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ។ អង់​ដូភីន ត្រូវ​បាន​គេ​ស្គាល់​ថា​​ជា​អ័រម៉ូន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បំបាត់​ការ​ឈឺ​ចាប់ ក៏​ដូច​ជា​បង្កើន​អារម្មណ៍​ល្អ។ ពេល​យើង​​ឈប់​រួម​ភេទ គឺ​ប្រៀប​បាន​នឹង​ឈប់​ហាត់​បា្រណ​អញ្ចឹង។ ពេល​យើង​​ឈប់រួមភេទ នោះ​អ័រម៉ូន​មួយ​នេះ​នឹង​មិន​ចេញ​មក​ច្រើន​ដូច​មុន​ទៀត​នោះ​ទេ។ ប្រសិន​បើ​យើង​ច​ង់​បាន​អ័រម៉ូន​នេះ​​មក​វិញ នោះ​យើង​​គួរ​តែ​ចាប់​ផ្ដើម​រឿង​លើ​គ្រែ​ឡើង​វិញ។

    អត្ថបទពាក់ព័ន្ធ៖

    ២- ស្ត្រេសច្រើន

    មាន​ការ​សិក្សា​លើ​កម្រិត​ស្ត្រេស​ប្រចាំ​ថ្ងៃ​នៅ​លើ​និស្សិត​ស្រី​ៗ ជាមួយ​នឹង​សកម្មភាព​ផ្លូវ​ភេទ​របស់​ពួក​គេ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ មុន​ពេល​គេ​ប្រលង។ ការ​សិក្សា​ពិត​ជា​បាន​បង្ហាញ​ថា ការ​រួម​ភេទ​គឺ​ពិត​ជា​កត្តា​មួយ​ជួយ​កាត់​បន្ថយ​ស្ត្រេស​បាន​មែន។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ទំនាក់​ទំនង​រវាង​ការ​​ថយ​ចុះ​នៃ​សកម្មភាព​ផ្លូវ​ភេទ និង​បញ្ហា​ស្ត្រេស​កើន​ឡើង​នៅ​តែ​ជា​ក្ដី​បារម្ភរបស់​យើង​គ្រប់​គ្នា។ បញ្ហា​ស្ត្រេស ជាមួយ​បញ្ហា​សិច​បង្កើត​បាន​ជាវដ្ដ​មួយ​ដែល​នៅ​ពេល​យើង​​ស្ត្រេស​កាន់​តែ​ខ្លាំង នោះ​យើង​​នឹង​លែង​ខ្វាយ​ខ្វល់​ជាមួយ​​រឿង​ផ្លូវ​​ភេទ​ទៀត​ហើយ ហើយ​វា​នឹង​ធ្វើ​ឲ្យ​យើង​​ស្ត្រេស​កាន់​តែ​ខ្លាំង។

    ៣- ធ្វើឲ្យចំណងស្នេហាមិនចុះសម្រុង

    ការ​រួម​ភេទ​គឺ​រឿង​មិនអាច​​ខ្វះ​បាន​ក្នុង​ជីវិត​រស់​នៅ​ជាមួយ​ដៃ​គូ។ រឿង​លើគ្រែនេះ​​ដើរ​តួ​ដូច​ជា​កាវ​ស្អិត ដើម្បី​ភ្ជាប់​ដៃគូ​ទាំង​ពីរ​ឲ្យ​ផ្អែមល្ហែម​​ជាមួយ​គ្នា។ នៅ​ពេល​ដៃ​គូរ​ពីរ​នាក់​មិន​សូវ​រួម​ភេទ​ជាមួយ​គ្នា នោះ​អារម្មណ៍​នៃ​ចំណង​ស្នេហា​របស់​អ្នកទាំងពីរ​ក៏​​នឹង​ចាប់​​ផ្ដើម​​ធ្លាក់​​ចុះ​។ ចំណុច​សំខាន់​ក្នុង​រឿង​មួយ​នេះ​គឺ​មាន​ក្នុង​អ័រម៉ូន​មួយ​មាន​ឈ្មោះ​ថា អុកស៊ីតូស៊ីន (oxytocin) ដែល​ជា​ទូទៅ​គេ​ហៅ​វា​ជា​អ័រម៉ូន​នៃ​ក្ដី​ស្រលាញ់។ អុកស៊ីតូស៊ីន​បញ្ចេញ​នៅ​ពេល​យើង​​ដល់​ចំណុច​កំពូល​នៃ​ការ​រួម​ភេទ។ អ័រម៉ូន​នេះ​​បង្កើត​អារម្មណ៍​​ជឿ​ទុក​ចិត្ដ និង​ស្និទ្ធស្នាល​រវាង​ដៃ​គូ ដែល​ធ្វើ​ឲ្យ​យើង​​ទាំង​ពីរ​មើល​ឃើញ​គ្នា​ក្នុង​ចំណុច​ល្អ​ទៅ​វិញ​ទៅ​មក។

    ៤- គិតអវិជ្ជមានលើខ្លួន​ឯង និងបំផ្លាញការជឿទុកចិត្ដលើខ្លួនឯង

    ការ​បញ្ឈប់​ខ្លួន​ឯង​អំពី​សកម្មភាព​ផ្លូវភេទ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​គិត​មក​លើ​ខ្លួន​។ ទោះ​បី​ជា​ការ​មិន​រួម​ភេទ មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដងខ្លួន ឬ​បណ្ដាល​ឲ្យ​កើត​ជំងឺណា​មួយ​ក្ដី ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​​មក​លើ​ការ​គិត​វិជ្ជមាន​មក​លើ​ខ្លួន​ឯង ក៏​ដូច​ជា​បាត់​បង់​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង។ បម្រែ​បម្រួល​អារម្មណ៍​កើត​ឡើង​ដោយ​សារ​បញ្ហា​មួយ​នេះ អាច​បណ្ដាល​ឲ្យ​ក្លាយ​​ទៅ​​ជា​ជំងឺ​ថប់​បារម្ភ ដែល​ជំងឺ​មួយ​នេះ​អាច​នឹង​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​យើងទាំង​​ពីរ ក៏​ដូច​ជា​មួយ​អ្នក​ដទៃ​ដូច​គ្នា។

    ៥- លិង្គមិនឡើងរឹង

    សម្រាប់​មនុស្ស​ប្រុស​​ នៅ​ពេល​មិន​សូវ​បាន​រួម​ភេទ គឺ​អាច​បណ្ដាល​ឲ្យ​​កើត​ជំងឺ​ផ្លូវ​ភេទ​ម្យ៉ាង គឺ​លិង្គ​មិន​ឡើង​រឹង។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា មនុស្ស​ប្រុស​បាន​រួម​ភេទ​ម្ដង​ក្នុង​មួយ​សប្ដាហ៍ គឺ​មិន​ងាយ​កើត​ជំងឺលិង្គ​មិន​រឹង​តិច​ជាង​អ្នក​មិន​សូវ​បាន​រួម​ភេទ​រហូត​ដល់​៥០ភាគ​រយ​ឯណោះ។ លិង្គ​មិន​រឹង​អាច​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ទំនាក់​ទំនង​របស់​ដៃ​គូ។ បញ្ហានេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​យើង​មិន​សូវ​បាន​រួម​ភេទ ហើយ​​អាច​គេច​វេស​ចេញ​ពី​សកម្មភាព​ស្និទ្ធ​ស្នាល​ទាំង​ឡាយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម