backup og meta

មូលហេតុមួយចំនួននេះ អាចធ្វើឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​ធ្លាក់ចុះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 29, 2020

    មូលហេតុមួយចំនួននេះ អាចធ្វើឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​ធ្លាក់ចុះ

    ការ​រួម​ភេទ​ក៏​ជាផ្នែក​មួយ​ជួយ​រក្សា​ទំនាក់​ទំនង​ស្នេហា​ឲ្យ​មាន​ភាព​រឹង​មាំ។ ការ​រួម​ភេទ​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ផ្លូវ​កាយ​និង​ផ្លូវ​អារម្មណ៍​របស់​យើង​ និង​ដៃគូមាន​ការ​រីក​ចម្រើន​នោះ​ទេ​ តែ​ក៏ជួយ​ឲ្យ​សុខភាព​យើង​ល្អ​ទៅ​តាម​នោះ​ដែរ។ ចុះ​ហេតុ​អ្វីបាន​ជា​អត្រា​នៃ​ការ​រួម​ភេទ​របស់​គ្នា​យើង​មួយ​ចំនួន​បែរជា​ថយ​ចុះ​ទៅ​វិញ?

    ១- គ្រែមិន​ទាក់ទាញ

    គ្នា​យើង​គួរ​ដឹងថា​គ្រែគួរ​តែ​​ត្រូវ​ប្រើ​សម្រាប់​តែ​ការ​គេង​ និង​ការ​រួម​ភេទ​ប៉ុណ្ណោះ។ គ្រឿង​អេឡិចត្រូនិក​ដូចជា​ទូរស័ព្ទ​ និង​កុំព្យូទ័រ​គឺ​មិន​​គួរ​ឲ្យមាន និង​​ប្រើ​នៅ​លើ​គ្រែ​នោះ​ទេ ​ព្រោះ​ថា​របស់​ទាំងនេះ​អាច​បង្ក​ឲ្យ​យើង​គេង​​មិន​លក់​ និង​បន្ថយ​ចំណង់​ផ្លូវ​ភេទ។ សាក​គិត​ទៅ​មើល៍​ពេល​ដែល​ភាគី​ម្ខាង​​មាន​ចំណង់​ ហើយ​ម្ខាង​ទៀត​កំពុង​តែ​ចុច​កុំព្យូទ័រ​យ៉ាង​ជក់​ចិត្ត​ តើ​ទៅជា​បែប​ណា? ប្រសិន​​បើ​​គ្នា​យើង​មិន​ចង់​ឲ្យ​ខូច​អារម្មណ៍​ទេ ​មិន​គួរ​យក​ឧបករណ៍​ទាំង​នោះ​ទៅ​លេង​លើ​ពូក​ទេ។

    ២- ថ្នាំ​ដែល​យើងកំពុងប្រើ​អាច​បន្ថយ​អារម្មណ៍​ផ្លូវ​ភេទ

    ការ​ព្រួយ​បារម្ភ​ក្នុង​ការ​មាន​កូន​ហើយ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ក៏​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​អារម្មណ៍​ផ្លូវ​ភេទ​ដែរ។ មូល​ហេតុ​នេះ​បណ្ដាល​មក​ពី​អ័រម៉ូន​អីស្ត្រូសែន​​​ប្រឆាំង​​នឹង​​អ័រម៉ូន​ភេទ។ ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សេង​ទៀត​ដូចជា​ថ្នាំ​បន្ថយ​ការ​ថប់​បារម្ភ​ បាក់​ទឹក​ចិត្ត​ បន្ថយ​សម្ពាធ​ឈាម​ និងថ្នាំ​បន្ថយ​ជាតិ​អាស៊ីដ​ក្រពះ​ ជាដើម ក៏​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​អារម្មណ៍​ផ្លូវ​ភេទ​ដែរ។ យើង​​អាច​ប្រឹក្សា​ពី​បញ្ហា​នេះ​ជាមួយ​គ្រូពេទ្យ​បាន។ យើង​មិន​ត្រូវ​ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​ខ្លួនឯង​នោះ​ទេ​ មាន​តែ​​គ្រូពេទ្យ​ទេ​អាច​ផ្លាស់​ប្ដូរកម្រិត​​ថ្នាំ​ដល់​យើង ​​ដោយ​ធានា​​ពី​សុខភាព​ផ្លូវ​ភេទ​ឲ្យ​នៅ​តែ​បន្ត​សកម្ម​ដដែល។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៣- រវល់​ពេក

    ការ​ងារ​ក្នុង​និង​ក្រៅ​ផ្ទះ​ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​របស់​យើង​ធ្លាក់​ចុះ​ដែរ។ ពេល​ទៅ​ដល់​លើ​ពូក​គឺ​សឹង​តែ​គ្មាន​កម្លាំង​សម្រាប់​ស៊ិច​នោះ​ទេ​ គឺ​គិត​តែ​ម្យ៉ាង​ធ្វើ​យ៉ាង​ណា​គេង​យក​កម្លាំង​ដើម្បី​ធ្វើ​ការ​ស្អែក​ទៀត។ នេះ​បញ្ជាក់​ថាការ​​ហត់​កាយ​ក៏​​បង្ក​ឲ្យ​​មាន​​ការ​អន់​​ថយ​អារម្មណ៍​ផ្លូវ​ភេទ​ដែរ។ តែ​យើង​ត្រូវ​ដឹង​ថា​ស៊ិច​មិន​ចាំ​បាច់​តែ​ប្រតិបត្តិ​ការ​នៅ​ពេល​យប់​នោះ​ទេ​ ពេល​ណា​ក៏យើង​អាច​ប្រតិបត្តិ​ការ​​បាន​​ដែរ​។

    ៤- អារម្មណ៍​អៀន​ខ្មាស

    ស្ត្រី​ដែល​ធាត់​និង​រាង​មិន​ស្អាត​ក្រោយ​ពេល​ឆ្លង​ទន្លេ​រួច​អាច​នឹង​មិន​សូវ​ចង់​រួមភេទនោះ​ទេ​។ ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​បានធ្វើ​ឲ្យ​ស្រីៗ​យើង​យល់ថា​ទាល់តែអ្នកមាន​រាង​ស្អាត​ដូច​តារាម៉ូឌែលបាន​គួរជាទីទាក់ទាញ​ដល់​ការ​រួមភេទ។​ ផ្ទុយ​ទៅ​វិញ​ដៃ​គូ​របស់យើង​មិន​បាន​គិត​​លើ​បញ្ហា​ទាំង​នេះ​នោះ​ទេ។ ភាគី​ទាំង​ពីរ​គួរ​តែ​ពិភាក្សា​គ្នា​ពី​អ្វី​ដែលយើង​​ចូល​ចិត្ត​​ដើម្បី​បង្កើន​ចំណង់​ផ្លូវ​ភេទ​​ទាំង​អស់​គ្នា​។ ប៉ុន្តែ​ការ​ស្រក​ទម្ងន់​ខ្លះ​ក៏​អាច​ជួយ​បាន​ខ្លះ​ដែរ ​និង​ធ្វើ​ឲ្យ​យើង​ស៊ិចស៊ីទៀត​ផង។

    ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 29, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម