ដើម្បីបង្កើនគុណភាពមេជីវិត គួរញ៉ាំបន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិណាសម្បូរជីវជាតិ ប្រសើរជាងជក់បារី ផឹកស្រា កាហ្វេ តែ ឬអាហារកំប៉ុងមានគីមីច្រើនលើសលប់ គ្មានប្រយោជន៍ ហើយអាចប៉ះពាល់សុខភាពទៀត។ ធាត់ ឬអាហារខ្វះជីវជាតិគ្រប់គ្រាន់ អាចធ្វើឲ្យមានបម្រែប្រួលជាលិកាបន្តពូជ ជាហេតុនាំឲ្យអត់កូន។

៣- បន្ថយការប្រឈមជាមួយសារធាតុគីមី
តាមការសិក្សាកន្លងមក ៥០ ឆ្នាំចុងក្រោយនេះ គុណភាពមេជីវិតប្រុសៗធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយគេជឿថាមកពីសារធាតុម៉្យាងឈ្មោះ Xenoestrogens។ វាដើរតួជំនួសអ័រម៉ូនអឺស្ត្រូហ្សែន (Estrogen) ក្នុងខ្លួនយើង ហើយដើម្បីបញ្ចៀសបញ្ហានេះកុំឲ្យប៉ះពាល់គុណភាពមេជីវិតប្រុសៗ ត្រូវ៖
– បន្ថយការប្រើថង់ប្លាស្ទិកច្រក ឬវេចខ្ចប់របស់ញ៉ាំ
– ចៀសវាងការប្រើសារធាតុក្លរ
– មិនត្រូវប្រើក្រដាសជូតមាត់ និងប្រដាប់ចម្រោះកាហ្វេណា ដែលបន្សុទ្ធពណ៌ដោយធាតុគីមី។