
៤. ផ្ដល់ជាតិទឹកដល់ស្បែក
ស្បែករបស់យើងតែងតែស្ងួត អំឡុងពេលមករដូវ។ ដូច្នេះហើយ ការប្រើទឹកឃ្មុំមិនត្រឹមតែអាចកាត់បន្ថយមុននោះទេ ថែមទាំងផ្ដល់សំណើមដល់ស្បែក និងជួយឲ្យស្បែកភ្លឺថ្លាថែមទៀតផង។ គ្នាយើងក៏អាចបិទម៉ាសធម្មជាតិ ដូចជាត្រសក់ និងប្រទាលកន្ទុយក្រពើ ព្រមទាំងប្រើទឹកជូតមុខក្រោយលាងសម្អាតមុខរួច។ បន្ថែមពីនេះ នៅអំឡុងពេលមករដូវ យើងគប្បីប្រើប្រាស់ក្រែមផ្ដល់សំណើមដែលគ្មានជាតិប្រេង និងញ៉ាំទឹកឲ្យបានច្រើន ដើម្បីបញ្ចៀសបញ្ហាកង្វះជាតិទឹកនៃស្បែក។
៥. របបអាហារសម្រាប់ការថែទាំស្បែក
អាហារដែលសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា៣ វីតាមីនE និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មមានគុណប្រយោជន៍ដ៏អស្ចារ្យដល់ស្បែក ដោយជួយកាត់បន្ថយការរលាក ធ្វើឲ្យស្បែកទន់ល្មើយ មានសំណើម ជំរុញឈាមរត់ និងជួយពន្យារភាពចាស់នៃស្បែក។ ហេតុនេះហើយ ស្រីៗយើងគប្បីបញ្ចូលរបបអាហារដោយមាន សាច់ត្រី ប្រេងបន្លែ គ្រាប់ធញ្ញជាតិ និងពពួកផ្លែប៊ឺរីជាដើម។
៦. ហាត់ប្រាណ និងសម្រាកឲ្យបានគ្រប់គ្រាន់
ការហាត់ប្រាណមិនត្រឹមតែជួយសម្រកទម្ងន់ប៉ុណ្ណោះទេ ក៏ជួយឲ្យស្បែកកាន់តែភ្លឺថ្លាក្រោយមករដូវរួច ព្រមទាំងកាត់បន្ថយការឈឺចាប់អំឡុងពេលមករដូវ។ ញើសនឹងបណ្ដេញធូលី ក៏ដូចជាជាតិពុលចេញពីស្បែក ប៉ុន្តែគ្នាយើងចាំបាច់ត្រូវលាងសម្អាតមុខឲ្យបានស្អាតក្រោយហាត់ប្រាណរួច។ ទន្ទឹមនឹងនេះដែរ ការសម្រាកឲ្យបានគ្រប់គ្រាន់ក៏អាចជួយកាត់បន្ថយបញ្ហាស្រ្តេស ពីព្រោះស្ត្រេសអាចបង្កើនការផលិតជាតិខ្លាញ់ ដែលជាមូលហេតុនៃការកើតមុន។