backup og meta

ជំងឺមួយនេះ ធ្វើឲ្យចំណង់ផ្លូវ​ភេទធ្លាក់ចុះ

ជំងឺមួយនេះ ធ្វើឲ្យចំណង់ផ្លូវ​ភេទធ្លាក់ចុះ

គ្នាយើងជាច្រើន​មាន​ចម្ងល់​ច្រើន​ពាក់​ព័ន្ធ​បញ្ហា​ផ្លូវ​ភេទ គ្រាន់​តែ​អៀន​ខ្មាសមិន​ហ៊ាន​និយាយ​ចេញ។ អ្នក​មានវិបត្តិ​ផ្លូវភេទ ពិសេស​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ទាំង​មិន​ដឹង​ខ្លួន សុទ្ធ​តែ​ឆ្ងល់​ពី​មូល​ហេតុ​បង្ក និង​បារម្ភ​ខ្លាំង​ពី​សមត្ថ​ភាព​ផ្លូវ​ភេទអាច​នឹង​បាត់​បង់​ទាំង​ស្រុង។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ពី​ជំងឺ​មួយ​ប្រភេទ ជាប់​ពាក់​ព័ន្ធ​ការ​ថយ​ចុះ​ចំណង់​ផ្លូវ​ភេទ នោះ​គឺ​ជំងឺ​ខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត។

១- ជំងឺ​ខ្សោយ​ក្រពេញ​ទី​រ៉ូអ៊ីត និង​ថយ​ចំណង់​ផ្លូវភេទ​ពាក់​ព័ន្ធ​យ៉ាង​ម៉េច?

ជំងឺ​ខ្សោយ​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត អាច​បង្ក​រោគ​សញ្ញា​បន្តិច​ម្តងៗ ពេល​ខ្លះ​អាច​ច្រឡំ​ជាមួយ​រោគ​សញ្ញា​មនុស្ស​ចាស់​ទៀត​ផង។ ករណី​ខ្លះ​ទៀត អាច​បង្ក​ឲ្យមានរោគ​សញ្ញា​ផ្សេងៗ​គ្នា អាស្រ័យ​ទៅ​លើ​សរីរាង្គ​ដែល​ប៉ះ​ពាល់។

អ្នកខ្សោយ​​ក្រពេញ​ទីរ៉ូអ៊ីត ភាគ​ច្រើនថយ​ចុះ​ចំណង់​ផ្លូវ​ភេទ។ អាការៈ​នេះក៏​អាច​កើត​លើយើង​​មាន​ជំងឺ​កើន​មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត​ផង​ដែរ។ តែអាច​មាន​ការ​កើន​ឡើង​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ដូច​គ្នា ដោយ​សារ​ការ​កើន​ឡើង​មេតាបូលីស (ប្រតិកម្ម​គីមី)។ ករណី​ខ្សោយ​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត មេតាបូលីស​នឹង​ចុះ​ថយ ធ្វើ​ឲ្យ​មុខ​ងារ​ប្រដាប់​បន្ត​ពូជ​ចុះ​ខ្សោយ នាំ​ឲ្យ​អ័រម៉ូន​ចេញ​ពី​ក្រពេញ​លើ​តម្រង​នោម មាន​អ័រម៉ូន​អឺស្រ្តូសែន របស់ស្រីៗ និង​តេស្តូស្តេរ៉ូន របស់​ប្រុសៗ​ចុះ​ទាប។ ដោយ​សារ អ័រម៉ូន ទាំងពីរ​ប្រភេទ​នេះ គឺ​ជាអ័រម៉ូត​ភេទ ការ​ថយ​ចុះ​ចំណង់​ផ្លូវ​ភេទ ក៏​ចុះ​ទៅ​តាម​នឹង​ដូចគ្នា។

ទោះ​យ៉ាង​ណា ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត នេះ​អាច​ព្យាបាល​បាន ហើយ​ក្រោយ​ពេល​សះ​ស្បើយ គ្រប់​មុខ​ងារ​ក្នុង​រាងកាយ​នឹង​ត្រឡប់​មក​ប្រក្រតី​វិញ ខណៈ​ទាំង​នេះ​ជា​គន្លឹះ​ដើម្បី​ជួយ​ឲ្យ​យើង​មាន​ចំណង់​ផ្លូវ​ភេទ​ឡើង​វិញ បើ​ទោះ​ជា​កំពុង​មាន​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ក្តី៖

– ប្រើ​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​គ្រប់​ចំនួន

– ពិនិត្យ​តាម​ដាន​កម្រិត​អ័រម៉ូន​ក្នុង​ឈាម

– សម្រក​ទម្ងន់

– ពិនិត្យ​សុខ​ភាព​​ទៀង​ទាត់ ក្រែង​មាន​ជំងឺ​ផ្សេងៗ​ទៀត

– ហាត់​ប្រាណ​​ទៀង​ទាត់

– បើ​ចាំ​បាច់ គួរ​បន្ថែមអ័រម៉ូន​តេស្តូស្តេរ៉ូន​​សម្រាប់​ប្រុសៗ និង​អឺស្ត្រូសែន សម្រាប់​ស្រីៗ។

អត្ថបទពាក់ព័ន្ធ៖

២- ព្យាបាល​ត្រឹម​ត្រូវ​អាច​ជួយ​ឲ្យ​មាន​ចំណង់​ឡើង​វិញ

អ្នកជំងឺមិន​ធ្វើ​តាម​ការ​ព្យាបាល​ឲ្យ​ខ្ជាប់​ខ្ជួន ជា​ហេតុ​នាំ​ឲ្យ​នៅ​តែ​មាន​បញ្ហា​ថយ​ចំណង់​ផ្លូវ​ភេទ។

ថ្នាំ Synthetic T4 (Levothyroxine), Synthroid, Levoxyl ជា​ពពួក​ថ្នាំ​ត្រូវ​បាន​ប្រើ ដើម្បី​ជំនួស​អ័រម៉ូន​ទីរ៉ូអ៊ីត ពេល​ថ្នាំ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម វា​នឹង​ត្រូវ​បម្លែង​ជា​អ័រម៉ូន T3 ដែល​ជា​ទម្រង់​សកម្ម។ តែ​មនុស្ស​មួយ​ចំនួន មិន​អាច​ធ្វើ​ការ​បម្លែង​​បាន​ពេញ​លេញ​ឡើយ ហេតុ​នេះ​បើ​អ័រម៉ូន T3 មិន​គ្រប់​គ្រាន់ ទោះបី​ជា​អ័រម៉ូន T4 និង TSH កើន​ឡើង​ក៏​ដោយ ក៏​រោគ​សញ្ញា​ជំងឺ​នៅ​តែ​មាន​ដដែល។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Is Thyroid Disease the Cause of Your Low Libido? https://www.holtorfmed.com/thyroid-disease-and-low-libido/. Accessed July 26, 2017 Thyroid May Cause Sexual Problems. http://www.webmd.com/women/news/20020321/thyroid-may-cause-sexual-problems#2. Accessed July 26, 2017

កំណែ​ប្រែបច្ចុប្បន្ន

26/03/2021

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រយ័ត្ន​អាហារ ៦ មុខនេះបន្តិចទៅ! ព្រោះអាច​ប៉ះពាល់​​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ

មូលហេតុមួយចំនួននេះ អាចធ្វើឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​ធ្លាក់ចុះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Mar 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម