backup og meta

កុំ​ស្លន់​ស្លោ! ទាំងនេះ ជាវិធីដោះស្រាយនៅពេលកូនក្អួត ​

កុំ​ស្លន់​ស្លោ! ទាំងនេះ ជាវិធីដោះស្រាយនៅពេលកូនក្អួត ​

ក្មេង​​អាចឈឺ​ច្រើន ឬ​ពេល​ខ្លះ ​ក្អួត​ទៀតក៏មាន។ អ៊ីចឹង គួរដឹង​ពី​ដើម​ហេតុ​ដែលធ្វើ​ឲ្យ​ក្អួតសិន ហើយកុំ​ភ័យ​ស្លន់ស្លោ​។

ថ្ងៃ​នេះ “Hello គ្រូពេទ្យនឹងលើក​ពី​វិធី​ដោះស្រាយ​មក​ពន្យល់។

ពិនិត្យមើលសញ្ញាខ្សោះជាតិទឹក

ក្មេងមិន​អាច​ទ្រាំ​ក្នុង​ស្ថាន​ភាពខ្សោះ​ជាតិ​ទឹក​បាន​យូរ​ដូច​មនុស្ស​ធំ​ទេ។ សញ្ញា​​ខ្សោះ​ជាតិ​ទឹក​​ មាន ហេវហត់​​ ឆាប់​ខឹង យំ​មាន​ទឹក​ភ្នែក​តិចៗ សាច់​ឡើង​ត្រជាក់ ញាក់​ភ្នែក នោម​តិច និងទឹក​នោម​មិន​ថ្លា។

[embed-health-tool-child-growth-chart]

ដើម្បី​កុំឲ្យ​ខ្សោះ​ជាតិ​ទឹក ត្រូវឲ្យ​កូន​ឲ្យ​​ញ៉ាំ​ទឹក​ ឬទឹក​អូរ៉ាលីត ឲ្យបានច្រើន។ ពេលកូន​​​ក្អួត​ហើយ​ សាក​ឱ្យ​​គេ​ញ៉ាំ​ទឹក​បន្តិច ដើម្បី​ឲ្យដឹង​ថា​គេ​ញ៉ាំ​ទឹក​ចូល​អត់ ហើយបន្ត​​ពិនិត្យ​មើល​ការនោមរបស់​​កូន​ឲ្យ​​បាន​ទៀង​ទាត់។

ញ៉ាំរបស់រាវៗ

បើ​កូន​​ឈប់​ក្អួត​បាន ៣ម៉ោង គួរ​ឲ្យ​​​ញ៉ាំ​អាហារ​រាវៗ ទឹក​ស៊ុប ឬទឹក​ផ្លែ​ឈើ​ស្រស់ ព្រោះ​វាជា​អាហារ​​ងាយ​រលាយ។ កុំ​ឲ្យ​​ញ៉ាំ​​របស់​រឹង ​ព្រោះ​អាច​ឲ្យមានបញ្ហា​កាន់​តែ​ធ្ងន់។

ប្រើថ្នាំ

ពេលក្មេងក្អួត​​ ភាគ​ច្រើនមិន​​ឲ្យ​ប្រើ​​​ថ្នាំ​ទេ ចាំ​​ប្រហែលប៉ុន្មាននាទី វា​នឹងបាត់​ទៅ​ខ្លួន​ឯង។ កុំ​ឲ្យ​​កូនញ៉ាំ​ថ្នាំ​បំបាត់​ក្អួត OTC ព្រោះវា​គ្មានប្រសិទ្ធភាព​លើការ​ក្អួត​ដែល​បណ្តាល​​មក​ពី​មេរោគ​ទេ។ ​ប្រើថ្នាំ​មិន​ត្រឹមត្រូវ ​អាច​​បង្ក​បញ្ហា​ច្រើន​ជាង​មុន​ទៀត។ បើ​គ្មាន​វេជ្ជបញ្ជា​ពី​ពេទ្យ​ទេ កុំឲ្យ​កូនញុំាថ្នាំបាត់ក្អួត​។

ពេលណាគួរទៅពេទ្យ?

គួរ​​​ទៅ​ពេទ្យ​​ភ្លាម បើ​កូន​​មាន​អាការៈ​ទាំង​នេះ៖

ចុក​ពោះ​ខ្លាំង

ក្អួត​ច្រើន​ដង​

ងងុយ​ដេក​រហូត

ឆាប់​ខឹង​ខុស​ធម្មតា

មាន​សភាព​ខ្សោះ​ជាតិ​ទឹក

ក្អួត​ញឹក​ញាប់ និងយូរ​លើស​ពី​មួយ​ថ្ងៃ

ដាក់​អី​ចូល​បន្តិច​ក្អួត​ សូម្បី​តែ​អាហារ​រាវ

ក្អួត​ចេញ​ពណ៌​បៃតង (​យើង​តែងថា​ក្អួត​បែក​ប្រមាត់) ឬឈាម។

យក​កូន​មក​ពេទ្យ​ភ្លាម​ បើ​ក្អួត​ផង​ ឈឺ​ក្បាល រឹង​កផង ហើយ​ចេញ​​កន្ទួល​លើ​ស្បែក។ ម៉ាក់ប៉ាត្រូវនៅ​តាមដាន ថែទាំ និង​យក​ចិត្ត​ទុកដាក់​ឲ្យ​មែន​ទែន និងស្វែង​រក​ជំនួយ​​ពីពេទ្យ​ភ្លាមៗ បើ​​មាន​អារម្មណ៍​​មិន​ស្រួល។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Infant Vomiting

https://www.healthychildren.org/English/health-issues/conditions/abdominal/Pages/Infant-Vomiting.aspx

Vomiting (0-12 Months)
Is this your child’s symptom?

https://www.seattlechildrens.org/conditions/a-z/vomiting-0-12-months/

How to Handle Vomiting

https://kidshealth.org/en/parents/vomiting-sheet.html

កំណែ​ប្រែបច្ចុប្បន្ន

07/03/2024

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ភាពខុសគ្នារវាងកូនក្អួត និងកូនក្អែ ម៉ាក់ប៉ាត្រូវចេះសង្កេត

កូនក្អួតធម្មតា ម៉ាក់ប៉ាអាចជួយអាអូនដោយវិធីនេះសិន មុន​យក​ទៅ​ពេទ្យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Mar 07

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម