backup og meta

សម្រាប់អ្នក​ចូលចិត្តញ៉ាំចំណីពេលយប់ គួររំលងអាហារទាំងនេះបើមិនចង់មានបញ្ហាដំណេក

សម្រាប់អ្នក​ចូលចិត្តញ៉ាំចំណីពេលយប់ គួររំលងអាហារទាំងនេះបើមិនចង់មានបញ្ហាដំណេក

គ្នា​យើង​មួយ​ចំនួន​ញ៉ាំ​នុះ​ញ៉ាំ ​មិន​ខ្វល់​ថា​ពេល​ណា​ទេ ទោះ​ជិត​គេង​ក៏​ឃ្លាន និង​ត្រូវទៅ​ញ៉ាំ​ឲ្យ​ឆ្អែត​សិន​ដែរទើប​នៅ​សុខ។ ទម្លាប់​នេះ​មិន​ល្អ​ទេ មិន​ត្រឹម​ប៉ះពាល់​សុខភាពប្រឈម​ជំងឺ​ធាត់ ​ថែម​ទាំង​ប៉ះពាល់​ដល់​ដំណេក​របស់​យើង អាចគេង​មិន​គ្រប់​គ្រាន់ និង​នាំ​ឲ្យ​ថ្ងៃ​ថ្មី​ក្លាយ​ជា​ថ្ងៃ​មិន​ល្អ​បាន។ អត្ថបទនេះ “Hello គ្រូពេទ្យ’ ចង់​ណែនាំអាហារ​មួយ​ចំនួន មិនគួរញ៉ាំ​មុន​ចូល​គេង បើមិន​ចង់​គេ​ងមិន​ស្កប់​ស្កល់​នោះ។

១- ភីហ្សា

គ្នា​យើង​គួរ​ពិចារណា​ឡើង​វិញ​ពី​ទម្លាប់​ញ៉ាំ​ភីហ្សា​នៅ​ពេល​យប់​ជ្រៅ ក្រោម​ហេតុ​ផល​ជាច្រើន យើង​គួរ​បោះ​បង់​ទម្លាប់​នេះ​ចោល។ ការសិក្សា​ថ្មីៗ​រក​ឃើញ​ថា ឈីស​ដែល​តែង​ឃើញ​មាន​លើ​ភីហ្សានឹង​ធ្វើ​ឲ្យ​យើង​សុបិន​អាក្រក់ ខណៈ​អាស៊ីដ​ក្នុង​ទឹក​ប៉េង​ប៉ោះអាច​នាំ​ឲ្យ​យើង​ឈឺ​ពោះ​អំឡុង​ពេល​ម៉ោង ២​រំលង​អធ្រាត្រ ត្រូវ​ក្រោក​ទៅ​បន្ទប់ទឹក។ លើស​ពី​នេះ ភីហ្សាក៏​ត្រូវ​ចាត់​ទុក​ជាអាហារ​មិនគួរញ៉ាំ​មុន​ពេល​ចូល​គេង ព្រោះ​អាហារ​ល្ងាច​ដែល​យើង​ញ៉ាំ​រួចមាន​ផ្ទុក​កាឡូរី​កម្រិត​ខ្ពស់​រួច​ជា​ស្រេច នាំ​ឲ្យ​រាង​កាយ​មិន​ត្រូវ​ការ​កាឡូរី​បន្ថែម​ដ៏​ច្រើន​មាន​ក្នុង​ភីហ្សា​ទៀត​នោះ​ទេ។

២- បឺរហ្គឺរ

អាហារ​ដែល​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ឡើង​គីឡូ​ខ្លាំង ធាត់​ខ្លាំង​ដូច​ជា​ពពួក​បឺរហ្គឺរ នឹង​ធ្វើ​ឲ្យ​ក្រពះ​ពោះ​វៀន​យើងធ្វើ​ការ​កាន់​តែ​ធ្ងន់ នាំ​ឲ្យ​បង្ក​ជា​បញ្ហា​ជា​ច្រើនអំឡុង​ពេល​យើង​ព្យាយាម​គេង​ឲ្យ​លក់​ស្កប់​ស្កល់។ ការ​សិក្សា​ថ្មីៗ​នេះបង្ហាញ​ថា ញ៉ាំ​ខ្លាញ់​ឆ្អែត​ច្រើន​ពេកមាន​ទំនាក់​ទំនង​​នឹង​បញ្ហា​គេង​មិន​លក់ ហើយ​ពិបាក​ក្រោក​នៅ​ពេល​ព្រឹក។

៣- កាហ្វេ

គ្នា​យើង​ជា​ច្រើន​នៅ​ពេល​យប់​ជ្រៅ​នៅ​តែ​គិត​ដល់​រឿង​ផឹក​កាហ្វេ ដោយ​ជឿ​ថា​មិន​ប៉ះពាល់​ដល់​ការ​ងងុយ​គេង​របស់​យើង​ក៏​ពិត​មែន ប៉ុន្តែ​ភាគ​ច្រើន​ក្នុង​ចំណោម​គ្នា​យើង​ញៀន​កាហ្វេ​បែប​នេះ តែង​មិន​ទទួល​បាន​សំណាង​នោះ​ឡើង ព្រោះ​នៅ​ពេល​កាហ្វេ​ចាប់​ផ្តើម​ជះ​ឥទ្ធិពល​លើ​ដំណេក​របស់​យើង នោះយើង​ត្រូវ​រង់ចាំ​ពេល ៦ម៉ោង​ទៅ​មុខ​ទៀតទើប​អាច​ងងុយ​គេង​ជា​ថ្មី។

អត្ថបទ​ពាក់ព័ន្ធ៖

៤- អាហារហឹរ

ទោះ​ជា​អាហារ​ហឹរ​អាច​ជួយ​បង្កើន​រស​ជាតិ​របស់​យើង​ឲ្យ​ឆ្ងាញ់​ខ្លាំង​ក៏​ពិត​មែន ប៉ុន្តែ​ក៏​មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​ក្រពះ​របស់​យើង​ដូច​គ្នា ហើយ​បញ្ហា​ឧស្សាហ៍​កើត​មាន​បំផុតគឺ​ធ្វើ​ឲ្យ​យើង​ក្រហាយ​ទ្រូង ដែល​ជា​មូលហេតុ​នាំ​ឲ្យ​ពិបាក​ឈាន​ដល់​ងងុយគេង ឬ​គេង​ឲ្យ​បាន​ស្កប់​ស្កល់។

អត្ថបទ​ពាក់ព័ន្ធ៖

៥- ទឹក​ក្រូច

រវាង​ជាតិ​ហ្គាស (ពពុះ) និង​ជាតិ​កាហ្វេ​អ៊ីន​អាច​មាន​ក្នុង​ទឹក​ក្រូច​មួយ​ចំនួន ពពួក​ភេសជ្ជៈ​ប្រភេទ​នេះក៏​មិន​ល្អ​សម្រាប់​ផឹក​មុន​ចូល​គេង​ដូច​គ្នា។ ពិសេស​បើ​ទឹក​ក្រូច​នោះមាន​ជាតិ​ស្ករច្រើនទៀត រាងកាយ​យើង​នឹង​ពោរពេញ​ទៅ​ដោយ​ជាតិ​ស្ករ ខណៈ​ជាតិ​ស្ករ​អាច​រំញោច​ខ្លាំងនាំ​ឲ្យ​ជាប់​ទាក់​ទង​នឹង​បញ្ហា​គេង​ភ្ញាក់ៗ ឬ​គេង​មិន​ស្កប់​ស្កល់។

៦- គ្រឿងស្រវឹង

ពិត​ណាស់ ស្រា​មួយកែវ ឬ​ពីរ​កែវ ប្រហែល​ជា​អាច​ជួយ​ឲ្យ​ឆាប់​ងងុយ​គេង​ក៏ពិត​មែន ប៉ុន្តែ​ជាតិ​អាល់កុល​​នឹង​ទៅ​រំខាន​ដល់​នាឡិកា​ធម្មជាតិ​ក្នុង​រាងកាយ​របស់​យើង។ ជាធម្មតា​ការ​ផឹក​ស្រា​មុន​ពេល​ចូល​គេងអាច​នឹង​ធ្វើ​ឲ្យ​គុណ​ភាព​ដំណេក​របស់​យើង កាន់​តែ​ធ្លាក់​ចុះ​ក្នុង​កម្រិត​អាក្រក់​ខ្លាំង ហើយ​ក៏​អាច​ជា​កត្តា​នាំ​ឲ្យ​យើង​ឧស្សាហ៍​ក្រោក​បត់​ជើង​តូច​នៅ​ពាក់​កណ្តាល​យប់ និង​នៅ​ពេល​ព្រលឹម​ស្រាងៗ​ជាដើម។

អត្ថបទពាក់ព័ន្ធ៖

៧- ទឹក​ក្រូច​ស្រស់

ដូច​ធ្លាប់​លើក​ឡើង​ហើយ ទឹក​ក្រូច​ស្រស់ ជា​ភេសជ្ជៈ​អស្ចារ្យមិន​ត្រឹម​តែ​ឆ្ងាញ់​ទេ ថែម​ជួយ​សុខភាព​បាន​ច្រើន​ទៀត ប៉ុន្តែ​ត្រូវ​ចាំ​ថា ទឹកក្រូចស្រស់​មិន​មែន​សម្រាប់​ផឹក​មុន​ចូល​គេង​នោះ​ទេ។ ទឹក​ក្រូច​ស្រស់ គឺ​សម្បូរ​ទៅ​ដោយ​ជាតិ​អាស៊ីដ ដែល​​ជះ​ឥទ្ធិពល​ភ្លាមៗ បើ​សិនជា​យើង​មាន​បញ្ហា​ក្រពះ និង​បញ្ហាប្លោក​នោម​ស្រាប់។ ហេតុ​នេះ មុន​ចូល​គេងគួរ​តែព្យាយាម​ញ៉ាំ​ផ្លែឈើ​ស្រស់​ជំនួស​វិញ ដូច​ជា​ផ្លែ​ប៉ោម ព្រោះ​ជាតិ​កាបូអ៊ីដ្រាត​ក្នុង​ផ្លែឈើ​ទាំង​នោះ អាច​ជួយ​ជំរុញ​គុណភាព​ដំណេក​យើង​កាន់​តែ​ប្រសើរ ខណៈ​ជាតិ​កាកសរសៃ​របស់​ផ្លែប៉ោម អាច​ជួយ​រាងកាយ​យើង​ស្រូប​យក​ជាតិស្ករ​យឺត​ជាង​មុន។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Foods to Avoid Before Bedtime

កំណែ​ប្រែបច្ចុប្បន្ន

27/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ប៉ុន្មានវិធីនេះអាចដោះស្រាយបញ្ហាងងុយគេងក្រោយបាយថ្ងៃត្រង់

ទាំងនេះជាអាហារសម្រន់ល្អៗ សម្រាប់អ្នកបារម្ភរឿងលើសកូលេស្តេរ៉ូល


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម