backup og meta

ប៉ុន្មានវិធីនេះអាចដោះស្រាយបញ្ហាងងុយគេងក្រោយបាយថ្ងៃត្រង់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 08, 2023

    ប៉ុន្មានវិធីនេះអាចដោះស្រាយបញ្ហាងងុយគេងក្រោយបាយថ្ងៃត្រង់

    បន្ទាប់ពីម៉ោងបាយថ្ងៃត្រង់ហើយស្រាប់តែមានមានអារម្មណ៍ថា ងងុយគេង ទន់ភ្នែក អស់កម្លាំង ដែលនេះស្ទើរតែក្លាយជាទម្លាប់ប្រចាំថ្ងៃទៅហើយ។ មកទល់ពេលនេះក៏មិនទាន់មានការសិក្សាណាអាចស្រាយបង្ហាញពីមូលហេតុឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្ដែយើងអាចដោះស្រាយទម្លាប់នេះបានដោយសាកល្បងអនុវត្ដវិធីមួយ​ចំនួន​។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ១.ធ្វើសម្មភាពរាងកាយ

    បន្ទាប់ពីញ៉ាំបាយហើយ មានអារម្មណ៍ថាងងុយគេង យើងអាចធ្វើសកម្មភាពផ្សេងៗបានដូចជា ការដើរទៅនេះទៅនោះ ឬការនិយាយលេងជាមួយមិត្ដភក្ដិជាដើម។ ការធ្វើសកម្មភាពរាងកាយ ជួយឲ្យសាច់ដុំធ្វើចលនាប្រើប្រាស់ថាមពល និងចរន្ដឈាមដំណើរការស្រួល ដូច្នេះយើងអាចចំណាយពេល យ៉ាងហោចបានចន្លោះពី ៥ ទៅ ១០នាទី បន្ទាប់ពីញ៉ាំអាហារគឺគ្រប់គ្រាន់ហើយ។

    ២.ញ៉ាំចំណីចំណុក

    ញ៉ាំចំណីចំណុកបន្ដិចបន្ដួច ប៉ុន្ដែច្រើនដងអាចជួយបន្លប់អារម្មណ៍យើងមិនឲ្យងងុយគេងបាន។ ពិសេសពពួកផ្លែឈើសម្បូរវីតាមីន C, B, A, ប៉ូតាស្យូម ដែលជំនួយដល់ស្មារតី និង ខួរក្បាល

    ៣.ផឹកទឹកឲ្យបានគ្រប់គ្រាន់

    ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់គឺជួយទៅដល់ការបំពេញជាតិទឹកក្នុងរាងកាយ មិនតែប៉ុណ្ណោះ ក៏ជាចំណែកមួយជួយបង្កើនថាមពលផងដែរ។ ការសិក្សាបានបង្ហាញថា រាងកាយបាត់បង់ជាតិទឹក ១% អាចធ្វើឲ្យថាមពលយើងចុះខ្សោយដល់ទៅ ១០%។

    ៤.ញ៉ាំតែ ឬកាហ្វេ

    ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងតែ ឬ កាហ្វេទោះមានបរិមាណតិច ក៏អាចជួយកាត់បន្ថយអាការៈ​ងងុយគេងបានដែរ។ ដូច្នេះយើងអាចអនុវត្ដវិធីនេះបាន ត្រឹមកាហ្វេ ឬតែមួយពែង អាចជួយដាស់ស្មារតីឲ្យរឹងមាំ ប៉ុន្ដែត្រូវប្រយ័ត្នប្រយែង ពេលឆុងកាហ្វេ ឬតែ គួរកាត់បន្ថយការបន្ថែមស្ករ ព្រោះស្ករច្រើនអាចធ្វើឲ្យយើងមានអារម្មណ៍ងងុយគេងវិញ។

    ៥.មើលវីដេអូ ឬស្ដាប់ចម្រៀង

    ការមើលរឿងកំប្លែង ឬស្ដាប់ចម្រៀង ដែលយើងចូលចិត្ដ ជួយឲ្យអារម្មណ៍សប្បាយៗក៏អាចជំនួយដល់ស្មារតី និង បង្កើតអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយភាពតានតឹង និង ស្រ្ដេស បានខ្លះដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 08, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម