៤. សាច់ត្រី
សាច់ត្រីជាប្រភពប្រូតេអ៊ីនដែលល្អក្នុងជំនួយខួរក្បាល ព្រោះសាច់ត្រីមានអាស៊ីតខ្លាញ់អូមេហ្គា ៣ដែលសំខាន់សម្រាប់សុខភាពខួរក្បាល។ របបអាហារដែលមានកម្រិតអាស៊ីតខ្លាញ់ច្រើនអាចកាត់បន្ថយជំងឺភ្លេចភ្លាំង និងជំងឺដាច់សរសៃឈាមខួរក្បាល រួមទាំងមានតួនាទីសំខាន់ក្នុងការបង្កើនការចងចាំ ជាពិសេសនៅពេលចាស់ទៅ។ សម្រាប់សុខភាពខួរក្បាល និងបេះដូងគួរញ៉ាំសាច់ត្រីពីរដងក្នុងមួយសប្តាហ៍។
៥. គ្រាប់ធញ្ញជាតិនិងសូកូឡា
គ្រាប់ធញ្ញជាតិជាប្រភពនៃវីតាមីន Eដែលជួយដល់ការថយចុះនៃខួរក្បាលនៅពេលចាស់ទៅ។ រីឯសូកូឡាពណ៌ខ្មៅគឺមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានជាតិកាហ្វេអ៊ីនធ្វើឲ្យការផ្ចង់អារម្មណ៍កាន់តែល្អ។ ដើម្បីកុំឲ្យលើសកាឡូរី ជាតិខ្លាញ់ និងស្ករ គួរញ៉ាំគ្រាប់ធញ្ញជាតិ និងសូកូឡាពណ៌ខ្មៅតែ២៨ក្រាមក្នុងមួយថ្ងៃបានហើយ។
អត្ថបទពាក់ព័ន្ធ៖
៦. ផ្លែបឺរ និងគ្រាប់ធញ្ញជាតិ
គ្រប់សរីរាង្គនៅក្នុងរាងកាយពឹងផ្អែងលើចរន្តឈាម ជាពិសេសបេះដូង និងខួរក្បាល។ របបអាហារសំបូរដោយគ្រាប់ធញ្ញជាតិ និងផ្លែឈើដូចជាផ្លែបឺរអាចកាត់បន្ថយជំងឺបេះដូង និងបញ្ចុះខ្លាញ់អាក្រក់។ នេះអាចជួយឲ្យចរន្តឈាមដំណើរការល្អជាពិសេសសម្រាប់កោសិកាខួរក្បាល។
៧.ផ្លែប្លូបឺរី
ការសិក្សាទៅលើសត្វបានបង្ហាញឲ្យថាផ្លែប្លូបឺរីអាចការពារខួរក្បាលពីការខូចខាតបណ្តាលមកពីពពួករ៉ាឌីកាល់សេរី និងបន្ថយជំងឺភ្លេចភ្លាំង ឬចាស់វង្វេង។ ការសិក្សាផ្សេងទៀតបានឲ្យដឹងថារបបអាហារមានផ្លែប្លូបឺរីច្រើនអាចជួយដល់ការរៀនសូត្រ ហើយបើតាមការពិសោធន៍ផ្លែនេះជួយឲ្យដំណើរការរបស់សត្វកណ្តុរអាយុចាស់ឲ្យមានលក្ខណៈល្អដូចកណ្តុរក្មេង។