backup og meta

សូកូឡាខ្មៅ ល្អដល់ថ្នាក់នឹងផង?

សូកូឡាខ្មៅ ល្អដល់ថ្នាក់នឹងផង?

មិន​ថា​ចាស់ៗ​ពី​មុន ឬ​ប៉ាម៉ាក់​សម័យ​នេះទេ សុទ្ធ​តែ​ចង់​ឲ្យ​កូនៗ​មាន​សុខ​ភាព​ល្អ ខំ​ទិញ​ថ្នាំ​បំប៉ន​នេះ បំប៉ន​នោះ​ឲ្យ​ញ៉ាំ តែ​បើ​អារឿង​សូកូឡា​​វិញ​តឹង​រឹង​តិច​ហើយ ព្រោះ​ខ្លាច​កូន​ក្អក ក្តៅ​ខ្លួន​ ខូច​ធ្មេញ​អស់។ យ៉ាង​ណា ម៉ាក់​ប៉ា ត្រូវ​ដឹង សូកូឡាខ្មៅ ​ផលិត​ចេញ​ពី​គ្រាប់​កាកាវ ក៏ជាអាហារ​ដ៏​អស្ចារ្យ មាន​ផ្ទុក​​សារធាតុ​ចិញ្ចឹម ​និង​ជា​ប្រភព​ថាមពល​សម្បូរ​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ដល់​សុខ​ភាព​យើង​ មិន​ថាក្មេងៗ​ ឬ​មនុស្ស​ពេញ​វ័យ​ទេ។ ហេតុនេះ “​Hello គ្រូពេទ្យ’ នឹង​បង្ហាញ​​អត្ថប្រយោជន៍សំខាន់ៗ​មួយ​ចំនួន របស់​សូកូឡា ល្អ​​ចំពោះ​សុខភាពដែល​យើង​គួរ​តែ​ញ៉ាំ​រាល់ថ្ងៃ គ្រាន់​តែ​ថា​កុំ​ញ៉ាំ​ច្រើន​លើស​កម្រិត​ឲ្យ​សោះ។

១- សូកូឡាខ្មៅសម្បូរសារធាតុចិញ្ចឹម

ច្បាស់​ណាស់​ គុណសម្បត្តិ​សូកូឡា​ខ្មៅ​មាន​ក្នុង​ដើម​កាកាវ​ ផ្ទុក​សារធាតុ​ចិញ្ចឹម​ជាច្រើន​ រួមមាន​សារធាតុ​រ៉ែ​ លាយ​ជាមួយ​ជាតិ​កាក​សរសៃ ហើយសូកូឡា​ខ្មៅ​ ១០០​ក្រាម​ មាន​កាកាវ​ចន្លោះ​ពី​ ៧០-​៨៥ ភាគរយ នឹងផ្ទុក​ទៅ​ដោយ​៖

– ជាតិ​កាក​សរសៃ​១១ក្រាម

– ជាតិ​ដែក​ ៦៧%​ នៃតម្រូវការរបបអាហារប្រចាំថ្ងៃ (RDA)

– ជាតិ​ទង់ដែង​ ៨៩% នៃ​ RDA

– ម៉ង់កាណែស​ ៩៨%​ នៃ ​RDA

– ប៉ូតាស្យូម​ ហ្វូស្វ័រ​ ស័ង្កសី​និង​ សេលេញ៉ូម​ ក្នុង​​បរិមាណ​ដ៏ច្រើន។

លើស​ពីនេះ សូកូឡា​ខ្មៅ​ ផ្ទុក​ជាតិ​ខ្លាញ់​ល្អ​ផង​ដែរ ដោយ​ជាតិ​ខ្លាញ់​ទាំងនេះ​ជា​ប្រភេទ​ Saturated និង Monounsaturated និង​មាន​​បរិមាណ​តិចតួច​នៃ​សារធាតុ​ខ្លាញ់ Polyunsaturates ​ជា​សារធាតុ​មួយ​មិន​ងាយ​បំប្លែង​ទៅ​ជា​ខ្លាញ់ (Colesterole)​។ សូកូឡា​ខ្មៅ​ មាន​សារធាតុ​បង្កើន​ប្រព័ន្ធ​ប្រសាទ​តិចតួច​ ដូចជា​ ជាតិ​កាហ្វេអ៊ីន និង​ Theobromine ។ សូកូឡា​ខ្មៅ​ ១០០​ក្រាម​ ផ្ដល់​ថាមពល​ ៦០០​កាឡូរី​ និង​ស្ករ​តិចតួចប៉ុណ្ណោះ។

សូកូឡាខ្មៅ ល្អដល់ថ្នាក់នឹងផង Hello គ្រូពេទ្

អត្ថបទពាក់ព័ន្ធ​៖

  • សម័យ​ឥឡូវ​ញ៉ាំ​បន្លែ​ផ្លែឈើ​ច្រើន រឹតតែ​ឈឺ​ច្រើន​ទៅ​វិញ​ទេ ព្រោះ…
  • ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់

២- សូកូឡាខ្មៅជាប្រភពសារធាតុ​ប្រឆាំងអុកស៊ីតកម្ម

សូកូឡា​ខ្មៅ​ សម្បូរ​អង់ទីអុកស៊ីដង់ (សារធាតុប្រឆាំង​អុកស៊ីតកម្ម) ​រួមមាន​ សារធាតុ​ Polyphenols, Flavanols និង Catechins អាច​ការពារ​រ៉ាឌីកាល់​សេរី​ពី​ការ​បំផ្លាញ​កោសិកា​ និង​បំផ្លាញ​សុខភាព​យើង។

៣- សូកូឡាខ្មៅអាចសម្រួលលំហូរឈាម និងបន្ថយសម្ពាធឈាម

សូកូឡា​ខ្មៅ​ផ្ទុកជាតិ​ Flavanols ដែល​អាច​ជំរុញ​សរសៃ​អាក់ទែ (Endothelium) ​បង្កើត​អុកស៊ីត​នីទ្រិក ​(NO)  ខណៈអុកស៊ីត​នីទ្រិក ​ជា​ឧស្ម័ន​​មាន​មុខងារ​បញ្ជូន​សញ្ញា​ធ្វើ​ឲ្យ​សរសៃ​ឈាម​ធូរស្រាល​ ដោយ​បន្ថយ​​លំហូរ​ឈាម​ច្រើន​ពេក​ ព្រមទាំង​បន្ថយ​សម្ពាធ​ឈាម​ផង​ដែរ។ ការ​សិក្សា​​ជាច្រើន ​បង្ហាញ​ថា ​ជាតិ​កាកាវ​ និង​សូកូឡា​ខ្មៅ​ មាន​សមត្ថភាព​ធ្វើ​ឲ្យ​លំហូរ​ឈាម​បាន​ល្អ ​និង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ ទោះ​មាន​ផល​ប៉ះពាល់​តិចតួច​ក៏ដោយ។

៤- សូកូឡាខ្មៅបន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង

សូកូឡា​ខ្មៅ​ មាន​សមាសធាតុ​ការពារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ​LDL ។ សមត្ថភាព​ប្រឆាំង​បែប​នេះ​ ជួយ​​ឲ្យជាតិ​ខ្លាញ់​អាក្រក់​ក្នុងសរសៃ​ឈាម​ធ្លាក់​ចុះ ​បន្ថយ​ហានិភ័យ​បញ្ហា​បេះដូង។ មាន​ការ​សិក្សា​ទៅ​លើ​ប្រុសៗវ័យ​ចំណាស់​ ៤៧០​នាក់​ និង​រក​ឃើញ​ថា​​ ​រយៈពេល​ ១៥ឆ្នាំ ​ពិសា​សូកូឡា​ខ្មៅ​​ចំនួន ​៥០% ​អាច​កាត់​បន្ថយ​គ្រោះថ្នាក់ស្លាប់​ដោយ​ជំងឺ​បេះដូង។ ​ចំណែក​ការ​ស្រាវជ្រាវ​មួយ​ផ្សេងទៀត​បង្ហាញ​ថា​ ញ៉ាំ​សូកូឡា​ ២ ​ដង/​សប្ដាហ៍ ​មិនសូវ​មាន​កាល់ស្យូម​ក្នុង​សរសៃ​ឈាម​ទេ។ ការ​សិក្សា​ដោយ​ឡែក​មួយ អះអាង​​ថា ញ៉ាំ​​សូកូឡា​ច្រើន​ជាង​ ៥​ ដង/​សប្ដាហ៍​ អាច​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ បាន​ដល់ ​៥៧%​ ឯណោះ ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

7 Proven Health Benefits of Dark Chocolate https://authoritynutrition.com/7-health-benefits-dark-chocolate/ Accessed June 23, 2017

កំណែ​ប្រែបច្ចុប្បន្ន

22/05/2019

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

សារធាតុ CMC ក្រៅពីចាក់បង្គាមានក្នុងចំណីអាហារណាទៀត?

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ May 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម