backup og meta

ប៉ូតាស្យូមក្នុងឈាមសំខាន់ណាស់ តែបើលើសមានផលវិបាកទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 06, 2022

    ប៉ូតាស្យូមក្នុងឈាមសំខាន់ណាស់ តែបើលើសមានផលវិបាកទាំងនេះ

    តើប៉ូតាស្យូមក្នុង​ឈាមសំខាន់បែប​ណា​សម្រាប់រាងកាយ? មនុស្សយើងត្រូវការសារធាតុចិញ្ចឹមប៉ូតាស្យូមពីរបបអាហារ ព្រោះ​ផ្ដល់​ប្រយោជន៍យ៉ាងដល់សុខភាព បេះ​ដូង ប្រព័ន្ធប្រសាទ និងសាច់ដុំ ឲ្យដំណើរការបានល្អ។ ប៉ុន្ដែតើបើបរិមាណ ប៉ូតាស្យូមកើនឡើង​ខ្ពស់ វាអាចបង្កគ្រោះថ្នាក់មកលើយើងវិញ។ ជាពិសេសសម្រាប់អ្នកមានជំងឹ ខ្សោយតម្រងនោមតែម្ដង ព្រោះ​អាច​ប្រឈម ជំងឺ​លើសឈាម ជាងអ្នកមាន​សុខភាពធម្មតា ហើយក៏អាចប្រឈមផលវិបាកជំងឺបេះដូង និងខួរក្បាល។

    កម្រិតស្ដង់ដារប៉ូតាស្យូម

    ជាធម្មតាកម្រិតប៉ូតាស្យូមក្នុងឈាមចន្លោះពី ៣,៥ ទៅ ៥,៥ មិល្លីម៉ូល​ក្នុង​មួយ​លីត្រ​ឈាម​ ប្រសិនបរិមាណលើសពីនេះ នឹងបង្ហាញ​​​​អាការៈដូចជា មានអារម្មណ៍ ខ្សោយសាច់ដុំ ស្ពឹក ញាក់ ចង្អោរ ឬអារម្មណ៍ខុសពីធម្មតាផ្សេងទៀត។ បញ្ហា​កើនឡើង​កម្រិតប៉ូតាស្យូមក្នុងរាងកាយ មិនងាយកើនឡើងភ្លាមៗក្នុងរយៈពេលខ្លីនោះទេ គឺ​អាច​ចាប់ផ្ដើមកើនឡើង​បន្ដិច​ម្ដងៗ ចំណាយពេល​ពី១សប្ដាហ៍ ទៅ១ខែ ដោយបង្ហាញរោគសញ្ញាបន្ដិចបន្តួច​ អាចមិនឲ្យយើងចាប់អារម្មណ៍។ ប៉ុន្ដែក្នុងករណីកម្រិត​​ប៉ូតាស្យូមកើនឡើងខ្ពស់ក្នុងរយៈពេលខ្លី នោះវាក៏នឹងបង្ហាញរោគសញ្ញាដ៏គួរឲ្យភ័យព្រួយទាក់ទងទៅនឹងសុខភាព​បេះដូង ដូចជា ញ័របេះដូង ដកដង្ហើមថប់ឈឺទ្រូង ចង្អោរ ឬ ក្អួត។ នេះគឺជាស្ថានភាពគំរាមកំហែងដល់អាយុជីវិត ត្រូវទៅមន្ទីពេទ្យ។

    ហេតុអ្វីបានជាកម្រិតប៉ូតាស្យូមកើនឡើង?

    ការកើនឡើង ប៉ូតាស្យូម អាច​មក​ពី​បញ្ហា​តម្រងនោម ព្រោះតម្រងនោមមានតួនាទីរក្សាបរិមាណប៉ូតាស្យូមត្រឹមត្រូវស្របតាមតម្រូវការរាងកាយ។ តម្រងនោម មានតួនាទីរក្សាតុល្យភាព កម្រិតប៉ូតាស្យូម បើវាកើនឡើងនោះតម្រង​នោម​នឹងបញ្ចេញ​ចោលតាមទឹកនោម ប៉ុន្ដែប្រសិនបើតម្រងនោមចុះខ្សោយ វាមិនអាចគ្រប់គ្រងបាន គឺមិនអាចច្រោះសារធាតុទាំងនោះ ចេញពីរាងកាយបានទេ ពេលនោះ ប៉ូតាស្យូមអាចកើនឡើង នៅក្នុងឈាមដល់កម្រិតមួយដែល​គ្រោះថ្នាក់។ ក្រៅពីអ្នកជំងឺតម្រងនោម នៅមានជំងឺទឹកនោមផ្អែម និង ជំងឺ Addison’s disease ជាដើម ក៏​អាច​ជួប​បញ្ហា​ឡើង​ជាតិ​ប៉ូតាស្យូម​នេះ​ដែរ​។

    ជំងឺបេះដូង

    យោងតាមការចុះផ្សាយរបស់អង្គការ មូលនិធិតម្រងនោមជាតិ អាមេរិក បានបង្ហាញថា​ ការញ៉ាំ​អាហារដែលមានជាតិប៉ូតាស្យូមច្រើនពេកក៏អាចបណ្តាលឱ្យកម្រិតប៉ូតាស្យូមឡើងខ្ពស់ បង្កឲ្យមានជំងឺលើសឈាមបានដែរ ជាពិសេសចំពោះអ្នកដែលមានជំងឺតម្រងនោមកម្រិតធ្ងន់។ អាហារទាំងនោះមានដូចជា ផ្លែឪឡឹក ទឹកក្រូច និង ចេក ដែលមានជាតិប៉ូតាស្យូមខ្ពស់។ ដោយឡែកអ្នកដែលចូលចិត្ដ ញ៉ាំប្រៃ ក៏ស្ថិតក្នុងការប្រឈមកើន​ឡើងកម្រិតប៉ូតាស្យូមក្នុងឈាមផងដែរ។

    អត្ថបទគួរអាន៖

    ជារួមការកើនឡើងកម្រិតប៉ូតាស្យូមក្នុងឈាម អាចកើតមានក្នុងចន្លោះពេលយូរ អាចន្លោះពេលពី១សប្ដាហ៍ ទៅ​១ខែ សម្រាប់អ្នកដែលមានសុខភាពធម្មតា មិនងាយកើនឡើងនោះទេ ប៉ុន្ដែក្នុងករណីចំពោះអ្នកមានជំងឺខ្សោយតម្រងនោមវិញ អាចប្រឈមនឹងការកើនឡើងឆាប់រហ័ស និង ប្រឈមគ្រោះថ្នាក់គំរាមកំហែងដល់អាយុជីវិត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 06, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម