backup og meta

មូលហេតុក្រោយញ៉ាំឆ្អែតមានអារម្មណ៍អស់កម្លាំង ហើយងុយគេង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 21, 2022

    មូលហេតុក្រោយញ៉ាំឆ្អែតមានអារម្មណ៍អស់កម្លាំង ហើយងុយគេង

    ញ៉ាំបាយហើយមានអារម្មណ៍អស់កម្លាំង ងុយគេង នេះជាអាការៈកើតឡើងច្រើន ជាពិសេសក្រោយញ៉ាំបាយថ្ងៃត្រង់ ហើយជាអ្នកដែលញ៉ាំច្រើនទៀតផង។ តាមផ្នែកវេជ្ជសាស្ដ្រអាការៈ បែបនេះហៅថា Postprandial somnolence អារម្មណ៍អស់កម្លាំង ងុយគេង ក្រោយពេលញ៉ាំបាយ។

    តាមប្រសាសន៍អ្នកស្រីវេជ្ជបណ្ឌិត Julia Zumpano ផ្នែកសុខភាព និង ចំណីអាហារ បញ្ជាក់ថា អាការៈអស់កម្លាំង ងុយគេងក្រោយពេលញ៉ាំបាយ មិនមែនជារឿងចម្លែកនោះទេ ប៉ុន្ដែវាកើតឡើងដោយសារមូលហេតុសំខាន់ គឺរបបអាហារ និង កត្ដាគុណភាពនៃការគេង របស់យើង។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    កត្ដាចំណីអាហារជាចំណែកមួយធ្វើឲ្យយើងងុយគេងបាន ពិសេសរបបអាហារដែលយើងញ៉ាំមានសារធាតុប្រូតេអ៊ីន កាបូនអ៊ីដ្រាតច្រើន។ សារធាតុទាំងពីរថ្វីដ្បិតជាតម្រូវការចាំបាច់របស់រាងកាយពិតមែន ប៉ុន្ដែបើយើងញ៉ាំច្រើន នោះនឹងធ្វើឲ្យមានអការៈអស់កម្លាំង ងុយគេង។ តាមការសិក្សាបង្ហាញថា ប្រព័ន្ធរំលាយអាហារ ក្រោយពេលដែលយើងញ៉ាំអាហារចូលទៅច្រើន ខ្លួនប្រាណនឹងបញ្ចេញ អ័រម៉ូនជាច្រើនប្រភេទ ក្នុងនោះមានទាំងអ័រម៉ូន សេរ៉ូតូនីន (Serotonin) ជាអ័រម៉ូនដែលធ្វើការលើផ្នែក អារម្មណ៍ និង វដ្ដនៃការគេង។

    អ័រម៉ូន សេរ៉ូតូនីន កើតឡើងដោយវត្ដមានអាមីណូអាស៊ីតមួយប្រភេទឈ្មោះថា Tryptophan។ អាមីណូអាស៊ីតប្រភេទនេះកើតចេញពីប្រភេព ពពួកប្រូតេអ៊ីន ដែលមានក្នុងរបបអាហារដែលយើងបានញ៉ាំ។ កាលណាដែលយើងញ៉ាំអាហារមានផ្ទុកបរិមាណប្រូតេអ៊ីនច្រើន Tryptophan ក៏បាន កើនឡើង ហើយក៏រំញោចទៅដល់ អ័រម៉ូន សេរ៉ូតូនីន កាន់ តែច្រើនឡើងដែរ ទើបធ្វើឲ្យអារម្មណ៍យើងងុយគេង ក្រោយពេលញ៉ាំបាយ។

    មួយវិញទៀត ការញ៉ាំអាហារច្រើនលើសកំណត់ អាចធ្វើឲ្យមុខងារប្រព័ន្ធរំលាយអាហារ ក៏ត្រូវធ្វើការខ្លាំងជាងពេលធម្មតា។ ប្រព័ន្ធរំលាយអាហារត្រូវចំណាយពេលធ្វើការយូរ ខ្លាំងលើសទ្វេដង ដើម្បីបំបែកអាហារទាំងនោះ។ ម្យ៉ាងវិញទៀត ការញ៉ាំអាហារ ក៏បង្កឲ្យកើនឡើងកម្រិតជាតិស្ករក្នុងឈាម ខណៈវាក៏ពាក់ព័ន្ធនឹងបរិមាណអាំងស៊ុយលីនក្នុងខ្លួនយើងដែរ។ ព្រោះអាំងស៊ុយលីន ជាអ្នកបំបែកជាតិស្ករ បំប្លែងទៅចិញ្ចឹមកោសិកាឈាម និង បង្កើតថាមពល ក្នុងករណីនេះ ប្រសិនបើបរិមាណ អាំងស៊ុយលីនមិនអាចគ្រប់គ្រាន់ឆ្លើយតបទៅនឹងកម្រិតជាតិស្ករនោះទេ គឺនឹងធ្វើឲ្យយើង អស់កម្លាំងងុយគេងហើយ។

    អត្ថបទគួរអាន៖

    ២.កត្ដាគេង

    កត្ដាគេងមិនគ្រប់គ្រាន់ ក៏ធ្វើឲ្យយើងអស់កម្លាំង ងុយគេងបានដែរ ក្រោយពេលបាយថ្ងៃត្រង់។ ជាក់ស្ដែងពេល​យប់​យើងត្រូវការគេង ចន្លោះពី ៧ទៅ ៩ម៉ោង ដើម្បីបំពេញតម្រូវការរាងកាយ ប៉ុន្ដែប្រសិនបើយើងមានបញ្ហាគេងមិនលក់ពេលយប់ គេងមិនគ្រប់គ្រាន់តាមតម្រូវការរាងកាយ នោះចង្វាក់ Circadian ដែលជាដំណើវដ្ដនៃការគេង នឹងរុញច្រានរាងកាយឲ្យមកងុយគេងបន្ថែមពេលថ្ងៃវិញ។ ដូច្នេះរឿងដែលសំខាន់ ក្នុងចំណុចនេះ យើងត្រូវដឹងពីខ្លួនឯងទាក់ទងនឹងការគេងឲ្យបានច្បាស់។

    គេងច្រើន

    តើបញ្ហាងុយគេង និង អស់កម្លាំងក្រោយពេលបាយ អាចដោះស្រាយបានដែរទេ?

    ប្រសិនបើមានអាការៈងុយគេង អស់កម្លាំងក្រោយពេលបាយ អាចសាកល្បងវិធីសាស្ដ្រសាមញ្ញៗទាំងនេះបាន ដូចជា៖

    ការកំណត់ញ៉ាំ៖ ត្រូវកំណត់ការញ៉ាំឲ្យសមស្រប ពោលមិនត្រូវញ៉ាំច្រើនពេក ឆ្អែតពេក ញ៉ាំឲ្យស្របទៅតាមតម្រូវ​ការរាងកាយ។ ម្យ៉ាងវិញទៀត ត្រូវកាត់បន្ថយប្រភេទអាហារដែលមានជាតិស្ករខ្ពស់។

    សុខភាពដំណេក៖ ត្រូវគេងពេលយប់ឲ្យបានគ្រប់គ្រាន់ យ៉ាងហោចឲ្យបានចន្លោះពី ៧ម៉ោង ទៅ ៩ម៉ោងជាចាំ​បាច់។

    ការញ៉ាំកាហ្វេអ៊ីន៖ ញ៉ាំបាយហើយងុយគេង អាចសាកល្បង ញ៉ាំកាហ្វេបាន ព្រោះអាចកាត់បន្ថយការងុយគេង។ ប៉ុន្ដែ​​ត្រូវកំណត់ មិនឲ្យលើសពីមួយពែង ឬមួយកែវ ព្រោះបើញ៉ាំច្រើនពេក អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពគេងនៅពេលយប់វិញ។

    ការហាត់ប្រាណ៖ ក្នុងចំណុចនេះអាចពិបាកតិច តែក៏អាចអនុវត្ដបាន ប្រសិនជាចង់ធ្វើមែននោះ។ យើងអាចធ្វើ​សកម្មភាព​ផ្សេងៗដូចជាការដើរ ការនិយាយឲ្យបានច្រើន ឬការរត់ជាដើម ឬសកម្មភាពរាងកាយផ្សេងទៀត ដែលអាចប្រើប្រាស់ថាមពល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 21, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម