backup og meta

ផឹក​កាហ្វេ​ច្រើននាំ​ឲ្យ​ពិបាក​មាន​ផ្ទៃ​ពោះ និង​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ?

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    ផឹក​កាហ្វេ​ច្រើននាំ​ឲ្យ​ពិបាក​មាន​ផ្ទៃ​ពោះ និង​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ?

    សម្រាប់​ស្រីៗ រឿង​ផឹក​កាហ្វេ ពេទ្យ​មិន​ហាម​ទេ ប៉ុន្តែ​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​តិច​តួច​បាន​ហើយ ព្រោះអ្នក​ជំនាញ​អះអាង​ថា ផឹក​កាហ្វេ​ច្រើន អាច​នាំ​ឲ្យ​ពិបាក​មាន​ផ្ទៃ​ពោះ ឬ​អាច​ធ្វើ​ឲ្យ​កូន​ពិការ​ពី​កំណើត​ក៏​មាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​លើក​ខ្លះៗ​ពី​ផល​ប៉ះពាល់​របស់​កាហ្វេ។

    ១- ផល​ប៉ះពាល់​ពេល​ផឹក​កាហ្វេ​ក្នុង​មរិមាណ​ច្រើន

    នៅ​ពេល​យើង​ផឹក​កាហ្វេ​ក្នុង​បរិមាណ​​ច្រើន ចំពោះ​ស្រីៗ ​មិន​ត្រឹម​តែ​ប្រឈម​បញ្ហា​កូន​ពិការ​ពី​កំណើត​នោះ​ទេ វា​ក៏​អាច​ជា​មូលហេតុ​នាំ​ឲ្យ​ស្រីៗ​មួយ​ចំនួន​ពិបាក​ក្នុង​មាន​បង្ក​កំណើត​ទៀត​ផង។

    ចំពោះ​គ្នា​យើង​កំពុង​ពពោះ ហើយ​មាន​ទម្លាប់​ផឹក​កាហ្វេ ឬ​តែ ​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ អាច​ជំរុញ​ប្រឈម​កាន់​តែ​ខ្ពស់​ជាមួយ​ករណី​រលូត​កូន ឬ​អូនៗ​កើត​មក​មិន​គ្រប់​គីឡូ។

    យោង​តាម​អត្ថបទ​ចេញ​ផ្សាយ​ដោយភ្នាក់​ងារ​ព័ត៌មាន​សុខភាព​សាធារណៈ​ថ្នាក់​ជាតិ ប្រទេស​អូស្ត្រាលី Healthdirect អះអាង​ថា មាន​ភស្តុតាង​ជា​ច្រើន ធ្លាប់​បង្ហាញ​ពី​ផល​ប៉ះពាល់ និង​ប្រឈម​នៅ​ពេល​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​លើស​កម្រិត​អំឡុង​ពេល​ពពោះ ខណៈ​ភស្តុតាង​ជា​ច្រើន​ទៀតណែនាំ​ឲ្យ​ស្រីៗ​ពពោះ ផឹក​កាហ្វ​ឲ្យ​តិច​ជាង ២​កូន​ពែង ក្នុង​មួយ​ថ្ងៃគឺ​មាន​សុវត្ថិភាព។

    អ្នក​ជំនាញ​អះអាង​ថា ក្រៅ​ពី​កាហ្វេ ​និង​តែ អាហារ​ជា​ច្រើន​ទៀត​សុទ្ធ​តែ​មាន​ផ្ទុក​ជាតិ​កាហ្វ​អ៊ីន នាំ​ឲ្យ​ការ​កម្រិត​បរិមាណ​ញ៉ាំ​កាហ្វេ​ប្រចាំ​ថ្ងៃ លើស​កម្រិត។ ហេតុ​នេះ អ្វី​ល្អ​បំផុត​សម្រាប់​សុខភាព​ម៉ាក់ៗ និង​បេប៊ី ស្រីៗ​គ្នា​យើង​ដែល​ចូល​ចិត្ត​កាហ្វេ គួរ​កម្រិត​បរិមាណ​ញ៉ាំ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ត្រឹម​ត្រូវ ប្រមាណ ៣០០​មិល្លី​ក្រាម (រាប់​បញ្ចូល​ទាំង​អាហារ​ផ្សេង​ទៀត​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន) ឬ​បើ​អាចគួរ​កុំ​ញ៉ាំ​អាហារ​មាន​ជាតិ​កាហ្វេអ៊ីន​ទាំង​នោះ​តែ​ម្តង​ទៅ។

    អត្ថបទ​ពាក់​ព័ន្ធ៖

  • ពេលពពោះ បើស្រីៗផឹកកាហ្វេតិចតួច ប៉ះពាល់កូនក្នុងផ្ទៃដែរអត់?
  • ផឹកកាហ្វេ ធ្វើឲ្យស្រក ឬឡើងគីឡូ?
  • កាហ្វេអាចជួយសម្រកទម្ងន់ដោយមិនដឹងខ្លួន តែក៏គួរដឹងរឿង​ទាំងនេះ​
  • ២- សារធាតុ​កាហ្វេ​អុីន​ក្នុង​ចំណី​អាហារ

    កាហ្វេអ៊ីន ជា​សារធាតុ​គីមី​ម្យ៉ាង គេ​តែង​ប្រទះ​ឃើញ​មាន​ក្នុង​អាហារ និង​ភេសជ្ជៈ រាប់​បញ្ចូល​ទាំង​កាហ្វេ តែ និង​ភេសជ្ជៈ​កូឡា ដែល​សារធាតុ​នេះ អាច​ប៉ះពាល់​ទៅ​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ អាច​បង្ក​ជា​ការ​រលាក មាន​បញ្ហា​សរសៃ​ប្រសាទ និង​គេង​មិន​លក់​ជាដើម។ ខាង​ក្រោម​នេះ ជា​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន សម្បូរ​ជាតិ​កាហ្វេ​អ៊ីន៖

    – កាហ្វេ​មួយ​ពែង​ធម្មតា៖ កាហ្វេអ៊ីន ៦០-៨០ មិល្លីក្រាម

    – កាហ្វេ​មួយ​ពែង​ធំ៖ កាហ្វេអ៊ីន ៦០-១២០ មិល្លីក្រាម

    – តែ​មួយ​ពែង​ធម្មតា៖ កាហ្វេអ៊ីន ១០-៥០ មិល្លីក្រាម

    – ទឹក​ក្រូច​កូឡា​មួយ​កំប៉ុង​ចំណុះ ៣៧៥ មិល្លីលីត្រ៖ កាហ្វេអ៊ីន ៤៨,៧៥ មិល្លីក្រាម

    – ភេសជ្ជៈ​ប៉ូវកម្លាំង​មួយ​កំប៉ុង​ចំណុះ ២៥០ មិល្លីលីត្រ៖ កាហ្វេអ៊ីន ៨០ មិល្លីក្រាម

    – សូកូឡា​ទឹក​ដោះ​គោ​មួយ​បន្ទះ​ទម្ងន់ ១០០​ក្រាម៖ កាហ្វេអ៊ីន ២០ មិល្លីក្រាម

    – កាហ្វេ​មួយ​ពែង​ធម្មតា៖ កាហ្វេអ៊ីន ៦០-៨០ មិល្លីក្រាម។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ចំពោះ​ប្រភេទ​អាហារ​មាន​បញ្ជាក់​គ្មាន​ជាតិ​កាហ្វេ​អ៊ីន គឺ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ ព្រោះ​អាហារ​ទាំង​នោះ​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​តិចតួច​បំផុត ឬ​គ្មាន​តែ​ម្តង។

    ជាមួយ​គ្នា​នេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង មិន​ត្រូវ​បាន​គេ​ណែនាំ​សម្រាប់​ស្រីៗ​កំពុង​ពពោះ​នោះ​ទេ ព្រោះ​មិន​ត្រឹម​តែ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ប៉ុណ្ណោះ​ទេ សារធាតុ​ផ្សំ​ផ្សេង​ទៀត​ក្នុង​ភេសជ្ជៈ​ប្រភេទ​នេះ ភាគ​ច្រើន​សុទ្ធ​តែ​ត្រូវ​ហាម​ឃាត់​សម្រាប់​ស្រីៗ​ពពោះ។

    លើស​ពី​នេះ ថ្នាំ​ផ្តា​សាយ​មួយ​ចំនួន​ក៏​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​ដូច​គ្នា ហេតុ​នេះ មុន​ប្រើ​ប្រាស់​ថ្នាំ​ទាំង​នោះ គួរ​ពិភាក្សា​ជាមួយ​ឆ្មប វេជ្ជបណ្ឌិត ឬ​ឱសថការី​ជាមុនសិន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម