backup og meta

ទាំងនេះជាមូលហេតុខ្លះៗ មិនគួរទ្រាំគេងទាំងឃ្លាន​នៅពេលយប់

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    ទាំងនេះជាមូលហេតុខ្លះៗ មិនគួរទ្រាំគេងទាំងឃ្លាន​នៅពេលយប់

    អ្នក​ស្រាវជ្រាវ​បាន​លើក​ឡើង​ថា​ការ​ឃ្លាន​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​ការ​ ឬ​ការ​រៀន និង​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ទឹក​បាក់ចិត្ត​ទៀត​ផង។ មនុស្ស​មួយ​ចំនួន​គិត​ថា​ការ​ទៅ​គេង​ទាំង​ឃ្លាន​គឺ​ជា​គំនិត​ល្អ​ក្នុង​ការ​សម្រក​ទម្ងន់។ ប៉ុន្តែ​តាមពិត​ទៅ​ការ​ចូល​គេង​ទាំង​ឃ្លាន​អាច​ប៉ះពាល់​ច្រើន។

    . បាត់បង់​សាច់ដុំ

    សម្រាប់​គ្នាយើងដែល​កំពុង​ហាត់​យក​សាច់ដុំ ការ​ឃ្លាន​គឺ​ជា​ជម្រើស​មិន​ល្អ​ឡើយ។ យើង​អាច​មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​បាន ប៉ុន្តែយើង​ត្រូវការ​សារធាតុ​ចិញ្ចឹម​ដើម្បី​បំលែង​ទៅ​ជា​ប្រូតេអ៊ីន​ និង​បន្ត​បំលែង​ទៅ​ជា​សាច់ដុំ។ ប៉ុន្តែនៅពេលដែលយើង​ញ៉ាំ​មិនគ្រប់គ្រាន់ធ្វើឲ្យ​រាងកាយ​បំលែងប្រូតេអ៊ីនទៅជាសាច់ដុំ​ បែរ​ជាបំលែងទៅជា​ថាមពលជំនួសវិញ។ ប្រសិន​ជា​រាងកាយ​បន្ត​ធ្វើ​បែបនេះ​រយៈពេល​យូរ​អាច​ប៉ះពាល់​ដល់​បេះដូងទៀតផង។ ដូចនេះ​ដើម្បី​ជួយ​ដល់​ការ​ហាត់ប្រាណ គួរ​សាក​ញ៉ាំ​អាហារ​ពេល​ល្ងាច២ទៅ៣ម៉ោង​មុន​ចូលគេង និង​គួរ​ញ៉ាំ​អាហារ​ដែល​សំបូរ​ដោយ​ប្រូតេអ៊ីន។ ទម្លាប់​បែបនេះ​អាចជួយ​ឲ្យ​រក្សា​សាច់ដុំ​របស់យើង​បាន​។ 

    . អាច​ឡើង​គីឡូ

    មនុស្ស​គិតថាការ​ចូលគេងទាំងឃ្លាន​អាចជួយ​សម្រក​ទម្ងន់បាន។ ប៉ុន្តែតាមពិតទៅ​នៅ​ពេល​ដែល​បង្អត់អាហារខ្លួន ធ្វើឲ្យ​យើង​ញ៉ាំកាន់តែច្រើន​ជាងមុន។ ប្រសិនជាយើង​ចាំ​រហូត​ដល់​ឃ្លាន​ខ្លាំង​ទើបញ៉ាំ កម្រិត​ជាតិស្ករ​ក្នុង​ឈាម​នឹង​ចុះទាប​ដែល​ធ្វើឲ្យ​យើង​ចង់​ញ៉ាំ​អ្វីគ្រប់យ៉ាង​ពេល​យើង​ឃើញដែល​នេះអាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់បាន។ ជាពិសេស​ការ​ចូល​គេង​ទាំង​ពោះទទេ​អាច​នាំ​ឲ្យ​ញ៉ាំ​ច្រើន​ជាងធម្មតានៅពេល​ព្រឹក​ដែល​ធ្វើ​ឲ្យ​កម្រិត​ជាតិស្ករ​ស្ថិតក្នុង​កម្រិត​មិនល្អ និង​ប៉ះពាល់ដល់ការធ្វើមេតាបូលីសទៀតផង។ ប្រសិនជាយើងមិនចង់ញ៉ាំអាហារពេលយប់ អ្នក​អាច​ញ៉ាំ​សូកូឡាខ្មៅ ឬពពួកគ្រាប់ធញ្ញជាតិផ្សេងៗដូចជាគ្រាប់អាល់ម៉ង់ ឬគ្រាប់ Pistachios ដើម្បី​ទប់ការឃ្លានរហូតដល់ពេលព្រឹក។ 

    អត្ថបទពាក់ព័ន្ធ៖

    ការ​ចូល​គេង​ទាំង​ឃ្លាន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណេក ព្រោះយើង​នឹង​កូរពោះ ទម្រាំដល់អាហារពេលព្រឹក​ នេះ​ហើយ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​គេងលក់។ ប្រសិនជា​យើង​ចង់​គេង​លក់​ស្ងប់ កុំ​បង្អត់​អាហារ​ខ្លួន​ឯង។ បើយើង​ឃ្លាន អាច​ញ៉ាំ​ត្រសក់ និង​ទឹក​ តែកុំញ៉ាំ​នំប៉័ង​ឬ​បាយ​ប្រសិនជា​យើងរៀបនឹងចូលគេងហើយនោះ

    . ធ្វើ​ឲ្យ​អស់​កម្លាំង

    ប្រសិនយើង​មិន​ញ៉ាំយើង​នឹង​មិន​មាន​កម្លាំង​សម្រាប់​ធ្វើ​កិច្ចការ​ផ្សេងៗ ដែលនេះជារឿងទូទៅហើយ។ ជាពិសេសការមានកម្លាំងកំហែង​នៅ​ពេល​ព្រឹក​ ព្រោះ​យើង​ត្រូវ​ការ​ប្រើ​ប្រាស់​ខួរក្បាល​ដើម្បី​​ធ្វើ​ការ។ អ្នក​ស្រាវជ្រាវ​ក៏​បាន​សង្កេត​ឃើញ​ថា​ការ​ឃ្លាន​អាច​ផ្តល់​ប៉ះពាល់​ច្រើន​ដូចជា​ហត់ និង​មាន​ជំងឺ​បាក់ទឹកចិត្ត។ ប្រសិន​ជា​យើងទ្រាំ​ឃ្លាន​ពេលយប់​ ​ងើប​មក​ដោយ​អស់​កម្លាំង និង​អារម្មណ៍​អត់​ល្អ នោះ​អាច​ប៉ះពាល់​ដល់​ពេល​យើទៅ​ធ្វើការនៅព្រឹក​ប​ន្ទាប់។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម