កត្តាផ្លូវចិត្ត
កត្តាផ្លូវចិត្តមួយចំនួនក៏រួមចំណែកធ្វើឲ្យមានបញ្ហាឆាប់ចេញទឹកកាមនេះដែរ៖
- មិនសប្បាយចិត្តនឹងរូបរាងកាយ
- ឆាប់ប្រឡូកនឹងការរួមភេទនៅវ័យក្មេងពេក
- បញ្ហាថប់បារម្ភ
- ចេះតែបារម្ភពីបញ្ហាឆាប់ចេញទឹកកាម
- បាត់បង់ទំនុកចិត្ត
- ទំនាក់ទំនងដៃគូមិនសូវល្អ
- កត្តាសុខភាពរាងកាយ
កត្តាសុខភាពរាងកាយមួយចំនួនក៏អាចរួមចំណែកក្នុងបញ្ហាឆាប់ចេញទឹកកាមនេះដែរ៖
- កម្រិតអ័រម៉ូនខុសធម្មតា
- មានបញ្ហារលាក ឬឆ្លងរោគនៅក្រពេញប្រូស្តាត ឬបង្ហួរនោម
- បញ្ហាតំណពូជ
២. កត្តាប្រឈម
កត្តាផ្សេងៗមួយចំនួនអាចបង្កើនហានិភ័យកើតមានបញ្ហាឆាប់ចេញទឹកកាម រួមមាន៖
បញ្ហាខ្សោយលិង្គ៖ ប្រុសៗយើងអាចមានបញ្ហាឆាប់ចេញទឹកកាមបើសិនជាម្ដងម្កាល ឬជាញឹកញាប់ជួបបញ្ហាពិបាករក្សាភាពរឹងរបស់លិង្គ ឬលិង្គមិនងាយឡើងរឹង។ ការបារម្ភពីបញ្ហាលិង្គឆាប់បាត់បង់ភាពរឹងនាំឲ្យប្រុសៗប្រញាប់ប្រញាល់ក្នុងសកម្មភាពរួមភេទ។
ស្ត្រេស៖ រាល់បញ្ហាផ្លូវចិត្តក្នុងទម្រង់ណាមួយសុទ្ធតែអាចមានឥទ្ធិពលលើបញ្ហាឆាប់ចេញទឹកកាម អាចកម្រិតសមត្ថភាពគ្រប់គ្រងការបញ្ចេញទឹកកាម និងបាត់បង់ការផ្ដោតអារម្មណ៍ពេលរួមភេទដែរ។
៣. ផលវិបាក
បញ្ហាឆាប់ចេញទឹកកាមអាចបង្កជាបញ្ហាក្នុងជីវិតផ្ទាល់ខ្លួនដែរ រួមមាន៖
ស្ត្រេស និងបញ្ហាទំនាក់ទំនង៖ ផលវិបាកទូទៅមួយរបស់បញ្ហាឆាប់ចេញទឹកកាមគឺទំនាក់ទំនងដៃគូល្អក់កករ។
បញ្ហាបង្កកំណើត៖ បញ្ហាឆាប់ចេញទឹកកាមជួនកាលអាចធ្វើឲ្យគូស្វាមីភរិយាចង់បានកូន ពិបាកនឹងមានកូន បើសិនជាការចេញទឹកកាមមិនបានចូលក្នុងទ្វារមាសដៃគូបានត្រឹមត្រូវ។