៥– លើសឈាម
សរសៃឈាមដែលល្អ និងមានចំនួនគ្រប់គ្រាន់ គឺចាំបាច់សម្រាប់ការឡើងរឹង និងរក្សាឲ្យបានយូររបស់លិង្គ។ បញ្ហាលើសសម្ពាធឈាមដែលមិនបានគ្រប់គ្រងល្អ នឹងបំផ្លាញសរសៃឈាមក្នុងខ្លួន ហើយធ្វើឲ្យបាត់បង់ភាពយឺត និងមិនដឹកជញ្ជូនឈាមបានល្អដូចមុន។ ដូចគ្នាដែរថ្នាំគ្រប់គ្រងសម្ពាធឈាមមួយចំនួនដូចជា beta blocker និងថ្នាំបញ្ចុះទឹកនោម ក៏អាចធ្វើឲ្យមានបញ្ហាអសមត្ថភាពនេះដែរ។
ការផ្លាស់ប្តូរឥរិយាបថរស់នៅ ដូចជា ញ៉ាំអាហារល្អៗសម្រាប់សុខភាព ឬហាត់ប្រាណឲ្យបានច្រើន ក៏អាចជួយស្ដារបញ្ហានេះបានខ្លះដែរ ដោយមិនបាច់ប្រើថ្នាំ។
៦– បាក់ទឹកចិត្ត
ប្រមាណ ៦១% នៃអ្នកមានជំងឺបាក់ទឹកចិត្ត អាចមានបញ្ហាអសមត្ថភាពផ្លូវភេទ។ នេះបើយោងតាមមជ្ឈមណ្ឌលសិក្សាវេជ្ជសាស្ត្រអាមេរិក Cleveland Clinic Foundation។
ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត ដូចជា SSRIs អាចធ្វើឲ្យមានបញ្ហាផ្លូវភេទ។ ស្រីៗ និងប្រុសៗដែលប្រើថ្នាំនេះ ប្រមាណពាក់កណ្ដាលអាចមានបញ្ហាផ្លូវភេទ។ បុរសអាចអសមត្ថភាពផ្លូវភេទ បាត់ចំណង់ផ្លូវភេទ និងចេញទឹកកាមយឺតពេក។