បញ្ហាស្បែកផ្សេងទៀត

បញ្ហា​​ស្បែកផ្សេង​ទៀត - ក្រៅ​ពី​បញ្ហា​ស្បែក​ឧស្សាហ៍​កើត​ ដែល​បងប្អូន​ឧស្សាហ៍​ជួប​ប្រទះ ​ក្នុង​មាតិកានេះ នឹង​​លម្អិត​ពី​បញ្ហា​ស្បែក​ផ្សេងៗ

ចំណេះដឹងទូទៅ

បញ្ហាស្បែកផ្សេងទៀត

ហេតុអ្វីមុខជាំរមែងកើតពេលពពោះ? គួរធ្វើបែបណា?

ហេតុអ្វីមុខជាំរមែងកើតពេលពពោះ? គួរធ្វើបែបណា? ទាំង​នេះ​ជា​សំណួរ​ដែល​ម៉ាក់​ៗ​​ភាគ​ច្រើន​មាន​ចម្ងល់ ក្នុង​ពេល​ដែល​មាន​បញ្ហា​មុខ​ជាំ អំឡុង​ពេល​ពពោះ​ ក៏ដូច​​ស្វែង​រក​ដំណោះ​ស្រាយ ដើម្បី​ព្យា​បាល ដោយ​មិន​ឱ្យ​ប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។ បញ្ហា​មុខ​ជាំ​ ជា​រឿយ​ៗ​កើត​លើ​ស្ត្រី​​កំពុង​ពពោះ ព្រោះ​ថា អ្នក​មាន​ផ្ទៃ​ពោះ នឹង​មាន​ការ​កើន​ឡើងនូវ​អ័រមូន អេស្ត្រូសែន (Estrogen) និង​ ប្រូចេស្តេរ៉ូន (Progesterone)​។ អ័រមូន​ទាំង​២នេះ ត្រូវបានគេជឿថា ជា​ភ្នាក់​ងារ​នាំ​ឱ្យ​មុខជាំ អំឡុង​ពេល​ពពោះ។ [embed-health-tool-ovulation] ដូចម្តេច​ដែល​ហៅ​ថា មុខ​ជាំ? មុខជាំ គឺជាជំងឺស្បែកទូទៅ ឬហៅ​ថា «ចំណុច​ខ្មៅ» លើ​ស្បែក។ ប្រសិនបើអ្នកមាន​បញ្ហា​នេះ អ្នក​​អាច​នឹងមានពណ៌ត្នោតខ្ចី ពណ៌ត្នោតខ្មៅ ឬពណ៌ខៀវ-ប្រផេះនៅលើស្បែកមុខ​របស់អ្នក។ បញ្ហា​ជាំនេះ អាច​លេច​ចេញ​ជា​បន្ទះ​សំប៉ែត ឬ​មាន​ស្នាម​ប្រេះ។ ជា​ទូទៅ បញ្ហា​ជាំ​ រមែង​កើត​ឡើង​នៅលើ ថ្ពាល់ បបូរមាត់ខាងលើ និងថ្ងាស ក៏ដូចជាកំភួនដៃ។ ជា​ធម្ម​តា ​បញ្ហា​ជាំ នឹង​មាន​សភាព​ខ្លាំង​នៅ​រដូវក្តៅ​។ តើកត្តាអ្វីខ្លះ​ដែល​បង្ក​ឱ្យ​មាន​មុខ​ជាំ? មាន​កត្តា​សំខាន់​២​យ៉ាង​ដែល​បង្ក​ឱ្យ​កើត​ជាំ​លើ​មុខ គឺ កាំរស្មី​អ៊ុល​ត្រា​វីយ៉ូឡេ ឬ​កម្តៅពី​ព្រះអាទិត្យ និង​អ័រមូន​។ កាំរស្មីអ៊ុល​ត្រា​វីយ៉ូឡេ និង​វិទ្យុសកម្មអ៊ីនហ្វ្រារ៉េដ ពី​ព្រះ​អាទិត្យ គឺ​ជា​ដើម​ហេតុ​ចម្បង​ធ្វើ​ឱ្យបញ្ហា​មុខ​ជាំ មានសភាព​កាន់​តែ​ខ្លាំង ស្រប​ពេល​ដែល​ដើម​ហេតុ​ផ្សេង​ទៀត មាន​ដូច​ជា៖ ប្រើ​ថ្នាំ​ប្រឆាំង​ការ​ប្រកាច់ […]

ស្វែងរក បញ្ហាស្បែកផ្សេងទៀត

បញ្ហាស្បែកផ្សេងទៀត

ព្យួរសេរ៉ូម ឬចាក់ថ្នាំឲ្យស្បែកស មានគ្រោះថ្នាក់ចំពោះសុខភាពទេ?

ការ​លក់​​ឡេ​លាយ​ធ្វើ​ឲ្យ​ស្បែក​ស​តាម​អនឡាញ បាន​ទាក់ចិត្ត​នារី​ៗជាច្រើន ហើយភាគច្រើន​យើងមិនដឹង​រូបមន្ត​​របស់​វា​នោះ​ទេ រឹតតែមិន​ដឹង​ពី​ប្រភព​ច្បាស់លាស់នៃផលិតផល​យកមកលាយ​នោះដែរ។ ឡេ​លាយ​ពេល​លាប​យូរ​ទៅ​​ធ្វើឲ្យ​បំផ្លាញ​សុខភាព​ស្បែក ប្រសិនបើ​លាយ​ជាមួយ​ជាតិ​គីមី ឬ​ផលិតផល​គ្មាន​គុណភាព។ ក្រៅពី​ឡេ​លាយ ឥឡូវ​ក៏​ពេញ​និយម​ការ​ព្យួរ​សេរ៉ូម និង​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​ផង ហើយ​វិធី​នេះ​ឆាប់​មាន​ប្រសិទ្ធភាព​ជាង​លាប​ឡេ​ទៅ​ទៀត។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​ព្យួរ​សេរ៉ូម ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​ស្អាត ប្រសិនបើ​គេ​ប្រើ​ពពួក​វីតាមីន B1 B2 B កំប្លេច វីតាមីន C ខូឡេជេន មិន​សូវ​ប៉ះពាល់​នោះ​ទេ។ តែ​ភាគច្រើន​ចង់​ឲ្យ​ស​ឆាប់​គេ​ប្រើ ក្លុយតាស្យូន ដែល​ថ្នាំ​នេះ​ប្រើ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​មហារីក ហើយ​អ្នក​ប្រើ​នោះ​ទៀត​សោត​ក៏​មិនមែន​ជា​គ្រូពេទ្យ​ទើប​មិន​ដឹង​ថា​ថ្នាំ​នោះ​ប៉ះពាល់​ទៅ​លើ​អ្វី​ខ្លះ។ ក្លុយតាស្យូន ប្រសិនបើ​ប្រើ​ច្រើន និង​មិន​បាន​ដឹង​ពី​ស្ថានភាព​ជំងឺ​ផ្សេង​ៗ​ក្នុង​ខ្លួន ជាពិសេស​អាច​ប៉ះពាល់​ដល់​តម្រង​នោម។ ដូចនេះប្រសិនបើ​យើង​ពិតជា​ចង់បាន​ស្បែក​សស្អាត​ដោយ​សុវត្ថិភាព គួរតែ​ពិគ្រោះជាមួយគ្រូពេទ្យផ្នែកស្បែកដែល​មានជំនាញ​ច្បាស់លាស់ ចៀសវាង​មាន​បញ្ហា​នា​ពេល​ក្រោយ។ ឡេលាយវិញ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ក៏បាន​ឲ្យ​ដឹង​ទៀតថា បើ​យើង​លាប​ឡេដែល​ដឹង​ពី​ផលិតផល និង​បរិមាណ​ត្រូវ​លាយ​ជាមួយ​ឡេ នោះ​វា​មិន​មាន​ផល​ប៉ះពាល់​ចំពោះ​ស្បែក​ឡើយ។ ក្នុង​នោះ​ដែរ​របៀប​ដែល​យើង​លាប​នោះ ក៏​ជា​មូលហេតុ​មួយ​បំផ្លាញ​ស្បែក​ខ្លួនឯង​ដែរ ប្រសិនបើ​លាប​គ្រប់​ពេល​វេលា និង​រយៈពេល​យូរ។ ជា​ទូទៅ​ឡេ​លាយ​ធ្វើ​ឲ្យ​ស្បែក​ស​ដែល​គេ​ពេញ​និយម​លក់ មាន​លាយ​ជាមួយ​សារធាតុ​ស្តេរ៉យ ហើយ​សារធាតុ​នោះ​បើ​យើង​លេប​ឆ្នាំ​ច្រើន​នឹង​ជ្រាប​តាម​ស្បែក​ចូល​ក្នុង​ខ្លួន និង​ជ្រាប​ចូល​សរសៃ​ឈាម ហើយ​យូរ​ៗ​ទៅ​នឹង​ធ្វើឲ្យ​ខូច​តម្រង​នោម មុខ​ប៉ោង បាត់បង់​ខូឡាហ្សេន។ ប្រសិនបើ​ឡេ​លាយ​ដែល​ប្រើ​ពពួក​ថ្នាំ​វីតាមីន​ក៏​មិន​មាន​ផល​ប៉ះពាល់​ដែរ តែ​បើ​លាយ​សារធាតុ​កាត់ និង​សារធាតុ​គីមី​ដទៃ​ទៀត​ពិតជា​បំផ្លាញ​ស្បែក​ហើយ។ អត្ថបទពាក់ព័ន្ធ៖ […]


បញ្ហាស្បែកផ្សេងទៀត

កុំប្រហែស! ក្ដៅ​ខ្លាំង​បែប​នេះ ស្បែក​ងាយមានបញ្ហា ៥ ប្រភេទ​នេះ​ណាស់

អាកាសធាតុ​កំពុង​តែ​ក្ដៅ​ខ្លាំង ដូចនេះ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព ជាពិសេស​គួរតែ​​ថែទាំ​ស្បែកឲ្យ​មែនទែន។  Helloគ្រូពេទ្យ សូម​ណែនាំពី​ផល​វិបាកពីកម្ដៅ​ថ្ងៃ​ក្ដៅ​ ដែល​ធ្វើឲ្យ​ស្បែកងាយ​​ប្រឈមមុខ​ជាមួយ​បញ្ហា​មួយ​ចំនួន ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ឲ្យ​​បាន​ដិតដល់។ ១- កន្ទួល​ក្រហម ព្រោះតែ​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក ធ្វើឲ្យ​បែកញើស​ច្រើន ព្រម​ជា​មួយ ភាព​កខ្វក់ និង​ធូលី​ធ្វើឲ្យ​ស្ទះ​រន្ធ​ញើស។ មួយ​វិញ​ទៀត​សម្លៀកបំពាក់​ក្រាស់​ៗ មិន​អាច​ស្រូប​ខ្យល់​ចូល និង​ការ​កកិត​ជាមួយ​ញើស​ក៏​ជា​ផ្នែក​មួយ​ធ្វើឲ្យ​ស្បែកក្រហម កន្ទួល​រមាស់ រលាក និង​ពង​បែក​តូច​ៗ​លើ​ស្បែក។ ដំណោះស្រាយ៖ រក្សា​អនាម័យ​ឲ្យ​បាន​ល្អ​បំផុត​នៅ​ពេល​យើង​បែក​ញើស​ច្រើន ដោយ​ងូតទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ២ ដង​/​ថ្ងៃ និង​ប្រើ​សាប៊ូ​ប្រឆាំង​បាក់តេរី។ នៅ​ពេល​ស្បែក​មាន​សភាព​បែប​នោះ គួរ​យក​ដុំ​ទឹកកក​មក​លុញថ្នម​ៗ​លើ​កន្លែង​នោះ។ ប្រសិនបើ​ស្បែក​មាន​បញ្ហា​ខ្លាំង ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ផ្នែក​សើស្បែក​ជា​បន្ទាន់។ ២- ស្ងួត​ស្បែក ការ​ខ្វះ​ជាតិ​ទឹក នៅ​ពេល​យើង​បែកញើស នឹង​ធ្វើឲ្យ​ស្បែក​ប្រែជា​ស្ងួត ហើយ​គ្មាន​សំណើម។ ប្រសិនបើ​មិន​មាន​ការ​បិទបាំង​ស្បែក​ពី​កម្ដៅ​ឲ្យ​បាន​ជិត​ល្អ ស្បែក​នឹងរលាក ហើយ​បបូរមាត់​ក៏​ចាប់ផ្ដើម​ប្រេះ។ ដំណោះស្រាយ៖ គឺ​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទៅ​ណា​មក​ណា​ត្រូវ​យក​ដប​ទឹក​ទៅ​ជាមួយ និង​ផឹក​រៀងរាល់​កន្លះ​ម៉ោង​ម្ដង។ លើស​ពី​នេះ​ទៅ​ទៀត​ញ៉ាំ​ទឹក​ផ្លែឈើ និង​ផ្លែ​ឈើ​ស្រស់​ៗ​សម្បូរ​ជាតិ​ទឹក ដើម្បី​បំពេញ​ជាតិ​ទឹក។ ៣- រលាក​ស្បែក កម្ដៅ​ព្រះអាទិត្យ​នៅ​រដូវ​ក្ដៅ  ​អាច​ធ្វើឲ្យ​របក​ស្បែក ពង​បែក ក្រហម កន្ទួល និង​វិវត្ត​ជា​រលោក ឬក៏មហារីក​។ ដំណោះស្រាយ៖ វិធី​តែ​មួយ​គត់ ដើម្បី​ការពារ​ស្បែក​របស់យើង​​ពី​ជំងឺ​មួយ​នេះ កាត់បន្ថយ​ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ។ ប្រសិនបើ​គ្មាន​ជម្រើស គឺ​ត្រូវ​ស្លៀកពាក់​​បិទបាំង​ស្បែក​ឲ្យ​ជិត និង​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មុន​ពេល​ចេញ​ទៅ​ក្រៅ។ ៤- កើត​មុន ស្នាម​ញើស​ធ្វើឲ្យ​ស្បែក​ក្លាយ​ជា​មេដែក​ទាក់ទាញ​ធូលី​ដី​បាន​យ៉ាង​ឆាប់​រហ័ស បូករួម​ជាមួយ​កម្ដៅ […]


បញ្ហាស្បែកផ្សេងទៀត

​ចង់បាត់​ស្នាម​​មុន១០០%​ គ្នាយើងអាចសាកតិចនិកទាំងនេះ

​គួរ​ឲ្យ​ពិបាក​ចិត្ត​ប៉ុនណា ក្រោយ​ពី​មុន​ពេញ​មុខ​ ហើយ​មាន​ស្នាម​ទៀត។ ​គ្នាយើង​ទាំងអស់​សុទ្ធ​​តែ​​ធ្លាប់​កើត​​មុន ញេច កេះ ធ្វើ​ឲ្យ​មាន​ស្នាម។ ​ស្នាម​ទាំង​នោះ​អាច​បាត់ ១០០% ទេ? ចម្លើយ​គឺ អាច។ ចាំ "Hello គ្រូពេទ្យ" ប្រាប់! ១- ក្រែម និងផលិតផលជំនួយ - សម្លាក​ថ្មីៗ៖​ ​មាន​ពណ៌​​ក្រហម​ហើម​ប៉ោង ដោយសារ​​រលាក។ ក្រែម​ គ័រទីហ្សូន ​អាច​​ជួយ​​បន្ថយ​​ការ​រលាក និង​ធ្វើ​ឲ្យ​ស្ថានភាព​ស្បែក​ល្អ​​វិញ​បាន។ គ្នា​យើង​​អាច​ទិញ​​ក្រែម​ គ័រទីហ្សូន ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជា​​។ - សម្លាកក្រមៅ៖ ស្លាកស្នាម​​ពណ៌​ក្រមៅ ​ផលិតផល​​ត្រូវប្រើ មាន​​អាស៊ីដ​កូហ្ស៊ិច (Kojic acid) វីតាមីន C ​និង​អាប៊ុយទីន​ (arbutin)​ ដើម្បីជួយ​បំបាត់​ចំណុចក្រមៅ​លើ​មុខ។ គួរប្រយ័ត្ន​​ចំពោះ​ការ​រើស​ផលិតផល​មក​ប្រើ (លាប) ព្រោះ​សាច់​មុខ​អាច​មិន​ត្រូវ ពេល​ខ្លះ​វា​អាច​ធ្វើឲ្យ​ស្បែក​រោល ឬ​បង្ក​ជា​មហា​រីក​បាន។ ២- បាញ់កាំរស្មី និងចាក់ថ្នាំបន្តឹង​ - បាញ់កាំរស្មី៖ សម្លាកមុន​ធ្ងន់ធ្ងរ គួរ​ពិគ្រោះ និង​ព្យាបាល​​ជាមួយពេទ្យ​សើស្បែក ដើម្បី​ស្វែងយល់​ពី​វិធី ឬ​ជម្រើស​ព្យាបាល ដូច​ជា ​បាញ់កាំរស្មីឡាសែ៊រ។ គេបាញ់​ដើម្បី​បំបែក​ស្នាម​លើ​មុខ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ