ការលក់ឡេលាយធ្វើឲ្យស្បែកសតាមអនឡាញ បានទាក់ចិត្តនារីៗជាច្រើន ហើយភាគច្រើនយើងមិនដឹងរូបមន្តរបស់វានោះទេ រឹតតែមិនដឹងពីប្រភពច្បាស់លាស់នៃផលិតផលយកមកលាយនោះដែរ។ ឡេលាយពេលលាបយូរទៅធ្វើឲ្យបំផ្លាញសុខភាពស្បែក ប្រសិនបើលាយជាមួយជាតិគីមី ឬផលិតផលគ្មានគុណភាព។ ក្រៅពីឡេលាយ ឥឡូវក៏ពេញនិយមការព្យួរសេរ៉ូម និងចាក់ថ្នាំឲ្យស្បែកសផង ហើយវិធីនេះឆាប់មានប្រសិទ្ធភាពជាងលាបឡេទៅទៀត។