លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា ចំពោះការព្យួរសេរ៉ូម ឬចាក់ថ្នាំឲ្យស្បែកសស្អាត ប្រសិនបើគេប្រើពពួកវីតាមីន B1 B2 B កំប្លេច វីតាមីន C ខូឡេជេន មិនសូវប៉ះពាល់នោះទេ។ តែភាគច្រើនចង់ឲ្យសឆាប់គេប្រើ ក្លុយតាស្យូន ដែលថ្នាំនេះប្រើសម្រាប់ព្យាបាលអ្នកជំងឺមហារីក ហើយអ្នកប្រើនោះទៀតសោតក៏មិនមែនជាគ្រូពេទ្យទើបមិនដឹងថាថ្នាំនោះប៉ះពាល់ទៅលើអ្វីខ្លះ។ ក្លុយតាស្យូន ប្រសិនបើប្រើច្រើន និងមិនបានដឹងពីស្ថានភាពជំងឺផ្សេងៗក្នុងខ្លួន ជាពិសេសអាចប៉ះពាល់ដល់តម្រងនោម។
ដូចនេះប្រសិនបើយើងពិតជាចង់បានស្បែកសស្អាតដោយសុវត្ថិភាព គួរតែពិគ្រោះជាមួយគ្រូពេទ្យផ្នែកស្បែកដែលមានជំនាញច្បាស់លាស់ ចៀសវាងមានបញ្ហានាពេលក្រោយ។
ឡេលាយវិញ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ក៏បានឲ្យដឹងទៀតថា បើយើងលាបឡេដែលដឹងពីផលិតផល និងបរិមាណត្រូវលាយជាមួយឡេ នោះវាមិនមានផលប៉ះពាល់ចំពោះស្បែកឡើយ។ ក្នុងនោះដែររបៀបដែលយើងលាបនោះ ក៏ជាមូលហេតុមួយបំផ្លាញស្បែកខ្លួនឯងដែរ ប្រសិនបើលាបគ្រប់ពេលវេលា និងរយៈពេលយូរ។