backup og meta

ដោះស្រាយបញ្ហាក្លិនក្លៀក ជាមួយនឹងគន្លឹះងាយៗទាំង៤​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 06, 2022

    ដោះស្រាយបញ្ហាក្លិនក្លៀក ជាមួយនឹងគន្លឹះងាយៗទាំង៤​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    គ្នា​យើង​ណា​ខ្លះ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​​ក្លិន​ក្លៀក​មិន​ល្អ? ពិត​ណាស់ នៅ​ពេល​ដែល​យើង​ខ្វះ​ការ​ថែទាំ​អនាម័យ​នៅ​​បរិវេណ​ក្លៀក​​ នោះ​នឹង​បង្ក​ឲ្យ​កើត​មាន​បញ្ហា​ក្លិន​ក្លៀក ហើយ​ក៏​ជា​ហេតុ​នាំ​ឲ្យ​យើង​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​មិន​ហ៊ាន​នៅ​ជិត​អ្នក​​ផ្សេង​ទៀត​ដែរ​។ យ៉ាង​ណា​មិញ​ យើង​អាច​ដោះស្រាយ​បញ្ហា​ក្លិន​ក្លៀក​បាន​ ដោយ​គ្រាន់​តែ​អនុវត្តន៍​តាម​​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ។

    ១. ​ជ្រើសរើស​សំលៀក​បំពាក់​ធ្វើ​ពី​កប្បាស

    ប្រសិន​បើ​យើង​ចង់​កម្ចាត់​បញ្ហា​ក្លិន​ក្លៀក​មិន​ល្អ យើង​គួរ​ជៀសវាង​ស្លៀក​សំលៀកបំពាក់​ដែល​រឹប​តឹង​ពេក​ និង​ជ្រើសរើស​សំលៀកបំពាក់​ដែល​ធ្វើ​ពី​កប្បាស​ ដើម្បី​ជួយ​ស្រូប​ញើស​ ក៏​ដូចជា​កាត់បន្ថយ​ក្លិន​ខ្លួន។

    ២. ជម្រុះ​រោម​ក្លៀក​

    ទន្ទឹម​នឹង​នេះ​ដែរ រោម​ក្លៀក​ក៏​រួម​ចំណែក​ដល់​ការ​លូតលាស់​នៃ​​ពពួក​បាក់តេរី​ និង​​ជំរុញ​​ការ​បែក​ញើស​កាន់​តែ​ច្រើន។ ដូច្នេះ​ហើយ យើង​គួរ​ជម្រុះ​រោម​ត្រង់​បរិវេណ​នោះ​ចេញ ទើប​ជា​ការ​ប្រសើរ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ៣. ជៀសវាង​ពពួក​អាហារ​ដែល​មាន​ក្លិន​ឈួល

    ពិត​ណាស់​ អាហារ​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​ដល់​ក្លិន​ក្លៀក និង​រាងកាយ​ទាំង​មូល។ ហេតុ​នេះ​ហើយ ​គ្នា​យើង​គួរ​ជៀសវាង​អាហារ​ដែល​មាន​ក្លិន​ឈួល​មួយ​ចំនួន​ ដូចជា​ម្ទេស ខ្ទឹម​ស ឬខ្ទឹម​បារាំង ពីព្រោះ​អាហារ​ទាំង​នោះ​ មាន​សារធាតុ​ស្ពាន់ធ័រ​ខ្ពស់​ដែល​អាច​​ចូល​ទៅ​ក្នុង​ឈាម​ ហើយ​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​ និង​ញើស​មាន​ក្លិន​មិន​ល្អ។

    ៤. ប្រើ​សាប៊ូ​ប្រឆាំង​នឹង​បាក់តេរី

    ដូច​គ្នា​នេះ​ដែរ គ្នា​យើង​ខ្លះ​មាន​ក្លិន​ខ្លួន​ខ្លាំង ស្រប​ពេល​ដែល​ខ្លះ​ទៀត​មាន​ស្បែក​ងាយ​ប្រតិកម្ម និង​តែងតែ​​ប្រឈម​បញ្ហា​​អាលែកហ្ស៊ី ឬ​រលាក​ស្បែក។ ក្នុង​ករណី​នេះ យើង​អាច​សាកល្បង​ប្រើ​ប្រភេទ​សាប៊ូ​ប្រឆាំង​នឹង​បាក់តេរី ឬ​​ម្សៅ​ហ៊ុយ​​ប្រភេទ​ស្រាល​ ដើម្បី​​ការពារ​ផ្សិត និង​ជួយ​ស្រូប​ញើស​បាន​ល្អ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 06, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម