ទារកតូចៗ ក្រោយងូតទឹករួច ម៉ាក់ៗចូលលាបម្សៅហុយឲ្យខ្លាំងណាស់ ដើម្បីការពារស្បែកមិនឲ្យមានបញ្ហាកន្ទួលរមាស់ និងមានក្លិនក្រអូបប្រហើរ។ បញ្ហានេះលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅអះអាងថា មានផលប៉ះពាល់ចំពោះទារក និងកុមារទៅវិញទេ ដោយសារតែម្សៅហុយមានលាយសារធាតុគីមីម្យ៉ាងឈ្មោះថា Talcum។