backup og meta

ឃើញ​សញ្ញា​ទាំង​៤ បញ្ជាក់​ថា​ម៉ាក់​ៗ​ថែទាំ​ស្បែក​អា​អូន​ត្រឹមត្រូវ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 23, 2021

    ឃើញ​សញ្ញា​ទាំង​៤ បញ្ជាក់​ថា​ម៉ាក់​ៗ​ថែទាំ​ស្បែក​អា​អូន​ត្រឹមត្រូវ

    ស្បែក​ទារក​​ គឺ​ទន់​ខ្សោយ​ណាស់​ ហើយ​អាច​បាត់បង់​សំណើម​រហូត​ដល់​៥​ដង​លឿន​ជាង​ស្បែក​របស់​​មនុស្ស​ពេញ​វ័យ​។​ កត្តា​នេះ​មាន​ន័យ​ថា​ ស្បែក​របស់​ក្មេង​ងាយ​​កើត​មាន​បញ្ហា​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​កន្ទួល​​រមាស់​ រលាក​ ​ក៏​ដូចជា​ធ្វើ​ឲ្យ​ទារក​យំ​មិន​បាត់​។​ ដូច្នេះ​ហើយ​ ដើម្បី​ឲ្យ​ដឹង​ថា​ស្បែក​របស់​ទារក​មាន​សុខភាព​ល្អ​ ឬ​អត់​ ម៉ាក់​ៗ​អាច​​សង្កេត​មើល​​សញ្ញា​ទាំង​៤​នេះ​ ដោយ​​តាមដាន​សញ្ញា​ក៏​ដូចជា​ចាត់​វិធានការ​កែខៃ​ ប្រសិនបើ​ចាំបាច់​។

    ​​​. ​ស្បែក​​ទារក​​មាន​ជាតិ​ទឹក​ និង​ទន់​ល្មើយ​ សូម្បី​តែ​ក្រោយ​ពេល​ងូត​ទឹក​រួច

    សញ្ញា​ច្បាស់​បំផុត​​ដែល​បញ្ជាក់​ថា​ ស្បែក​ទារក​មាន​សុខភាព​ គឺ​អា​អូន​មាន​ស្បែក​ទន់​ល្មើយ​នៅ​ពេល​ប៉ះ ដែល​បង្ហាញ​ថា​​​ស្បែក​ពួក​គេ​មាន​សំណើម​គ្រប់គ្រាន់​។​ ​ម៉ាក់​ៗ​គួរ​ពិនិត្យ​មើល​​កម្រិត​ជាតិ​សំណើម​ឲ្យ​បាន​ច្រើន​ដង​ ជាពិសេស​គឺ​បន្ទាប់​ពី​ទារក​ងូត​ទឹក​រួច​។​ ជាក់​ស្ដែង​ ទារក​ជា​ច្រើន​ដែល​មាន​ស្បែក​​ទន់​​ល្មើយ​ អាច​នឹង​បាត់បង់​សំណើម​​យ៉ាង​ឆាប់​រហ័ស​ បន្ទាប់​​ពី​ងូត​ទឹក​រួច​ ដែល​​កត្តា​នេះ​កើត​ឡើង​ដោយ​សារ​តែ​សាប៊ូ​ និង​ទឹក​ដែល​មាន​សីតុណ្ហភាព​​ក្ដៅ​។ ស្បែក​ស្ងួត​​អាច​ធ្វើ​ឲ្យ​​ក្មេង​រលាក​ស្បែក​ រញ៉ាំ​រញ៉ូវ​ ឬ​មិន​ចូលចិត្ត​ងូត​ទឹក​។

    ដំណោះស្រាយ​​៖ ចូរ​ផ្ដល់​សំណើម​ដល់​ស្បែក​របស់​ទារក​ឲ្យ​បាន​ច្រើន​ដង ​ជា​ពិសេស​នៅ​អំឡុង​ និង​ក្រោយ​ពេល​ងូត​ទឹក​រួច​ និង​មុន​ពេល​ចូល​គេង​។

    . ទារក​មិន​មាន​កន្ទួល​រមាស់​ និង​មុន​លើ​ស្បែក​

    ​​ជា​ធម្មតា​ ទារក​អាច​កើត​មាន​បញ្ហា​មុន​​​ដោយ​សារ​តែ​អ័រម៉ូន​មាន​ផ្ទៃ​ពោះ​ ដែល​​ទទួល​បាន​ពី​ម៉ាក់​ៗ​។​ ប៉ុន្តែ​បញ្ហា​នេះ​ មិន​មាន​អ្វី​គួរ​បារម្ភ​នេះ​ទេ​ ពីព្រោះ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​​ខ្លួន​​ឯង​។​ ក្រៅ​ពី​នេះ​ ​ចំពោះ​ទារក​ដែល​​ស្បែក​មាន​សុខភាព​ល្អ​ គឺ​ពុំ​មាន​កន្ទួល​ ​​ឬ​មុន​ឡើយ​ ហើយ​ថែម​ទាំង​ស្បែក​មាន​ភាព​ទន់​ល្មើយ​ ​ស្អាត​ល្អ​ និង​ស្រស់​ថ្លា​ថែម​ទៀត​ផង​។​

    ​​ដំណោះស្រាយ​​៖ ប្រសិនបើ​ស្បែក​របស់​ទារក​កើត​មាន​កន្ទួល​រមាស់​ ស្នាម​អុជ​ ឬ​ពង​លើ​ស្បែក​ ម៉ាក់​ៗ​គួរ​តែ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​ ដើម្បី​​ទទួល​​បាន​ការ​ព្យាបាល​សម​ស្រប​។​ វា​អាច​បណ្ដាល​មក​ពី​បញ្ហា​ស្បែក​ ដូចជា​ត្រអក​​ រលាក​ស្បែក​ ឬ​អាលែកហ្ស៊ី​។

    . បរិវេណ​គូទទារក​ទន់​ល្មើយ​ និង​គ្មាន​​ស្នាម​ក្រហម

    ​​​​ខណៈ​ពេល​ដែល​ស្បែក​មុខ​របស់​​ទារក​ អាច​​បង្ហាញ​ឲ្យ​យើង​ដឹង​បាន​ពី​​សុខភាព​ស្បែក​ទាំង​មូល​​របស់​ទារក​ បរិវេណ​គូទ​ក៏​ជា​សញ្ញា​បង្ហាញ​ដ៏​ល្អ​មួយ​ផង​ដែរ​ ពីព្រោះ​បរិវេណ​នេះ​ងាយ​នឹង​រលាក​ ក៏​ដូចជា​ឆ្លង​មេរោគ​​ពី​ខោ​ទឹក​នោម​ដែល​សើម​ ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​អាហារ​ ឬ​​សំណើម​កើន​ឡើង។​ ម៉ាក់ៗ​គួរ​ពិនិត្យ​មើល​បរិវេណ​ដែល​ប្រើ​ខោ​ទឹក​នោម​ ថា​តើ​មាន​មាន​ស្នាម​ក្រហម​ជាង​ផ្នែក​ផ្សេង​ៗ​នៃ​ស្បែក​ដែរ​ឬ​ទេ​។​ សម្រាប់​ទារក​ដែល​​ស្បែក​មាន​សុខភាព​ល្អ​ គឺ​​ស្បែក​មាន​ភាព​ស្រស់​ថ្លា​ ទន់​ល្មើយ​ និង​មិន​មាន​កន្ទួល​រមាស់​នោះ​ទេ​ ទោះ​បី​ជា​​នៅ​បរិវេណ​​ដែល​ស្លៀក​ខោ​ទឹក​នោម​ក៏​ដោយ​។​​​​

    ដំណោះស្រាយ​​៖ ម៉ាក់​ៗ​គប្បី​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​ទារក​ឲ្យ​បាន​ញឹកញាប់​​ ហើយ​នៅ​ក្នុង​​ករណី​ដែល​អា​អូន​​កើត​កន្ទួល​រមាស់​ដោយ​សារ​ខោ​ទឹក​នោម​ ចូរ​លាប​ក្រែម​កម្ចាត់​កន្ទួល​​​សម្រាប់​ទារក​​​ជា​រៀង​រាល់​ពេល​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​។

    . ស្បែក​ទារក​អាច​ទប់ទល់​ជាមួយ​នឹង​​ការ​ផ្លាស់ប្ដូរ​រដូវ​កាល​​​

    ​​ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​ក៏​អាច​សង្កេត​មើល​សុខភាព​ស្បែក​របស់​អា​អូន​នៅ​ពេល​ដែល​រដូវ​កាល​ផ្លាស់ប្ដូរ​។​ នៅ​រដូវ​រងា​ ម៉ាក់​ៗ​តែងតែ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ ដើម្បី​ឲ្យ​ទារក​មាន​ភាព​កក់​ក្តៅ​ និង​មាន​សំណើម​។​ ប៉ុន្តែ​ នៅ​អំឡុង​ពេល​រដូវ​ក្ដៅ​ ការ​ប្រែប្រួល​សីតុណ្ហភាព​ ​និង​​​ភ្នាក់ងារ​បង្ក​ការ​រលាក​​នៅ​ក្នុង​ខ្យល់​អាកាស​អាច​បណ្ដាល​ឲ្យ​ទារក​ជួប​ប្រទះ​បញ្ហា​ស្បែក​ជា​ច្រើន​ ហើយ​​ស្បែក​ទារក​ភាគ​ច្រើន​នឹង​ចាប់ផ្ដើម​ស្ងួត​ ​អាលែកហ្ស៊ី​ និង​ចេញ​កន្ទួល​រមាស់​នៅ​ពេល​នេះ​។​

    ​​ដំណោះស្រាយ​​៖ ម៉ាក់​ៗ​មិន​ត្រូវ​កាត់​បន្ថយ​ការ​ផ្ដល់​សំណើម​ដល់​ស្បែក​ទារក​ឡើយ​ ពីព្រោះ​ខ្យល់ក្នុង​រដូវ​ក្ដៅ​​មាន​សំណើម​ខ្លាំង​ជាង​​នៅ​រដូវ​រងា។​ សម្រាប់​ទារក​ដែល​មាន​ស្បែក​ខ្សោយ​ អាច​នឹង​បាត់បង់​សំណើម​ ក៏​ដូចជា​ត្រូវការ​ការ​ផ្ដល់​សំណើម​ទ្វេដង​។​ បន្ថែម​ពី​នេះ​ ម៉ាក់ៗ​ក៏​មិន​ត្រូវ​ស្លៀកពាក់​ឲ្យ​ទារក​ហប់​ពេក​ ដើម្បី​ការពារ​ពី​ជំងឺ​ផ្សេង​ៗ​ដែរ​ ដោយ​សារ​តែ​ស្បែក​​អា​អូន​ក៏​ត្រូវ​ការ​ដក​ដង្ហើម​ដូច​គ្នា​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម